ចូលមកដល់ឆ្នាំ ២០២៦ ការរកប្រាក់កាន់តែមានភាពងាយស្រួលជាងមុនច្រើន ដោយសារបច្ចេកវិទ្យាកាន់តែទំនើបអ្វីៗដែលនៅជុំវិញខ្លួនអ្នកសុទ្ធតែជាប្រភពដែលអាចរកចំណូលបន្ថែមបាន ឱ្យតែអ្នកមានគំនិត ភាពឆ្នៃប្រឌិត និងចេះបត់បែនទៅតាមស្ថានភាពរបស់សង្គម ចេះសម្របខ្លួន និងយល់ពីទិសដៅថ្មីនៃសេដ្ឋកិច្ច។ ខាងក្រោមនេះជាវិធីសាស្ត្រ ៣ ដែលកំពុងពេញនិយម និងមានការចាប់អារម្មណ៍ខ្លាំងបំផុតនៅឆ្នាំ ២០២៦៖
១. លក់ជំនាញតាមអ៊ីនធឺណិត៖ ការលក់ជំនាញតាមអ៊ីនធឺណិតក្លាយជាវិធីរកចំណូលដ៏ពេញនិយមមួយ ជាពិសេសចំពោះយុវវ័យ។ វិធីនេះមិនតម្រូវឱ្យអ្នកមានទុនច្រើន ឬមានការិយាល័យធំអ្វីទេ សំខាន់ឱ្យតែមានជំនាញ និងអ៊ីនធឺណិត។ ជំនាញដែលអ្នកអាចលក់បានដូចជា ការសរសេរអត្ថបទ (Content Writing & Copywriting) អ្នករចនាក្រាហ្វិក កាត់តវីដេអូ ធ្វើជាអ្នកគ្រប់គ្រងបណ្តាញសង្គម និងប្រើប្រាស់ AI ដើម្បីជួយអាជីវកម្មរបស់អ្នកដទៃ។ ជំនាញទាំងអស់នេះមិនថាអ្នកស្រលាញ់ជំនាញណាមួយក៏ដោយត្រូវតែចេះវាឱ្យច្បាស់ ព្រោះបើអ្នកចេះច្បាស់ឱកាសការងារមិនត្រឹមតែអាចធ្វើឱ្យអ្នកនៅក្នុងស្រុកទេ តែក៏អាចរកងារបាននៅតាមវេទិការអន្តរជាតិ ឬទទួលអតិថិជនដោយផ្ទាល់តាមបណ្តាញសង្គម។ ហើយក្នុងមួយខែៗអ្នកធ្វើការងារនេះអាចរកបានចាប់ពីខ្ទង់ រយដុល្លារ ទៅខ្ទង់ពាន់ដុល្លារ សម្រាប់អ្នកមានបទពិសោធន៍ និងភាពជំនាញខ្ពស់។
២. បង្កើត Content ដើម្បីបង្កើតចំណូល៖ ២០២៦ គឺជាសម័យដែល Content ក្លាយជាទ្រព្យសម្បត្តិថ្មី។ មនុស្សធម្មតា អ្នកធ្វើការិយាល័យ ឬសិស្សនិស្សិត ក៏អាចរកចំណូលបានពីការបង្កើតវីដេអូ ឬអត្ថបទ ប្រសិនបើអ្នកមានគំនិត និងភាពស្មោះត្រង់ចំពោះអ្នកទស្សនា។ វេទិកាដូចជា TikTok, Facebook Reels និង YouTube Shorts សុទ្ធតែបានបើកឱកាសឱ្យ Creator រកប្រាក់បានតាមរយៈការផ្សព្វផ្សាយ Affiliate ការសហការជាមួយ Brand ការផ្សាយពាណិជ្ជកម្ម និងការលក់ផលិតផលផ្ទាល់ខ្លួន។ ចាប់ផ្ដើមអាជីពនេះមិនចាំបាច់ទាន់តែមានអ្នកតាមដានរាប់សែននាក់ទេ គ្រាន់តែមានអ្នកទស្សនាគោលដៅច្បាស់ ក៏អាចបង្កើតចំណូលបានហើយ។
៣. ត្រូវឆ្លាតវៃក្នុងការវិនិយោគ ដើម្បីបង្កើនទ្រព្យសម្បត្តិ៖ ការវិនិយោគនៅឆ្នាំ ២០២៦ មិនមែនសម្រាប់តែអ្នកមានលុយច្រើនទេ មនុស្សជាច្រើនកំពុងចាប់ផ្ដើមវិនិយោគតាមសមត្ថភាពរបស់ខ្លួន ដើម្បីរក្សាតម្លៃប្រាក់ និងបង្កើនទ្រព្យសម្បត្តិរយៈពេលវែង។ អ្នកជំនាញណែនាំថា កត្តាសំខាន់បំផុតមិនមែនជាចំនួនលុយទេ ប៉ុន្តែជាវិន័យ ការសិក្សាព័ត៌មាន និងការគ្រប់គ្រងហានិភ័យ។ ការវិនិយោគយូរអង្វែង និងមានគោលដៅច្បាស់ ជាគន្លឹះនាំឱ្យជោគជ័យ។
នាំគ្នាចាប់ផ្ដើមឥឡូវនេះឆ្នាំ ២០២៦ គឺជាឆ្នាំដែលអ្នកចេះជំនាញ អ្នកចេះបង្កើត Content និងអ្នកចេះវិនិយោគ នឹងមានអត្ថប្រយោជន៍ជាងគេ។ ពិភពលោកកំពុងផ្លាស់ប្តូរ ហើយឱកាសថ្មីៗក៏កើតមានជានិច្ចសម្រាប់អ្នកដែលហ៊ានរៀន និងហ៊ានចាប់ផ្តើមថ្មីដូចគ្នា៕


