របរឆ្កឹះលុយ! ឆ្នាំថ្មី ២០២៥ ចង់បានចំណូលថែមពីលើប្រាក់ខែ នេះជាជំនាញ៤ គួរធ្វើដែលអាចទាញលុយរយ$រាល់ខែ
ធី ស្រីល័ក្ខOCTOBER 23 20241.9 K views

ចង់ធូធារ ចង់មានចំណូលច្រើនជាងមុនត្រូវតែបណ្តុះលុយចាប់ពីពីរច្រកឡើងទៅហើយចំណូលទីពីរបន្ថែមនេះគឺមិនបាច់ទាល់ទៅដល់កន្លែងធ្វើការទើបអាចរកបានឡើយ ពោលបងប្អូនអាចឆ្លៀតធ្វើនៅផ្ទះបន្ទាប់ពីទំនេរការងារក៏បានដែរ។ អ្វីដែលអ្នកត្រូវការបំផុតត្រឹមតែមានអ៊ីនធឺណេតគ្រប់គ្រាន់ និងជំនាញច្បាស់លាស់មួយប៉ុណ្ណោះ។ ខាងក្រោមនេះគឺជារបរឆ្កឹះលុយទាំង៤ ដែលបងប្អូនអាចធ្វើបានប្រសិនជាចង់បានចំណូលបន្ថែម

 

. ជំនាញទីផ្សារឌីជីថល

នាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនងាកមកប្រើប្រាស់អ៊ីនធឺណេតជាពិសេសនោះគឺម្ចាស់អាជីវកម្ម ត្រូវងាកមកធ្វើការផ្សព្វផ្សាយធ្វើទីផ្សារផ្សេងៗ លើបណ្តាញសង្គមដូចជា Facebook, Tik Tok និង Instagram ជាដើម។ ហេតុនេះហើយ ទើបបានជាតម្រូវការអ្នកធ្វើទីផ្សារលើឌីជីថលមានការកើនឡើងយ៉ាងខ្លាំង ហើយសម្រាប់អ្នកជំនាញនេះដែរ ប្រសិនជាយើងចេះច្បាស់ប្រាកដជាអាចទាញចំណូលបានច្រើនពីម្ចាស់អាជីវកម្មដូច្នេះសម្រាប់បងប្អូនដែលចង់ចេះជំនាញទីផ្សារឌីជីថលហើយនៅស្ទាក់ស្ទើរលោកអ្នកអាចធ្វើការសិក្សាបានតាមរយៈអ៊ីនធឺណិតបន្ថែមទៀតបានផងដែរ។

 

. ជំនាញរចនាគេហទំព័រ (Web Design)

 ពីមួយថ្ងៃទៅមួយថ្ងៃពិភពលោកកាន់តែជឿលឿន ចំណែកការរចនាគេហទំព័រគឺជាជំនាញដ៏សំខាន់បំផុតមួយពុំអាចខ្វះបាន ត្បិតម្ចាស់អាជីវកម្មសម័យថ្មីត្រូវផ្លាស់ប្តូររបត់រកស៊ីពីលក់តាមតូប ឡើងទៅលើគេហទំព័រកាន់តែច្រើនឡើងៗ។ ម្លេះហើយអ្នកអាចចាប់ជំនាញនេះបាន តាមរយៈការសិក្សាវគ្គបណ្តុះបណ្តាលខ្លីៗលើអ៊ីនធឺណេត ឬជាមួយគ្រូបង្គោលផ្ទាល់។ បើនិយាយពីចំណូលសម្រាប់អ្នកចេះជំនាញនេះវិញមិនក្រោមពាន់ដុល្លារនោះទេ។

 

. ជំនាញសរសេរកូដ

នៅពេលដែលនិយាយទៅដល់ជំនាញនេះ គឺរិតតែមានតម្រូវការខ្ពស់ខ្លាំង និងបានប្រាក់ខែច្រើនខ្លាំងមែនទែននៅក្នុងសម័យឌីជីថលនេះ។ ដោយជំនាញនេះមានវគ្គបង្រៀនហ្វ្រីជាច្រើននៅលើអ៊ីនធឺណិត ហើយឱ្យតែអ្នកចេះសរសេរកូដច្បាស់ មិនបាច់ភ័យខ្វះការងារធ្វើនោះទេដូចនេះបងប្អូនដែលមានចាប់អារម្មណ៍ចង់ចេះជំនាញនេះគួរតែដាក់ចិត្តដាក់កាយរៀនឱ្យចេះច្បាស់ផងដែរ។

 

.ជំនាញថត និងកាត់តវីដេអូ

ចូលដល់សម័យដែលគេងាកមកផ្សព្វផ្សាយលើឌីជីថលនេះ វីដេអូគឺជាឧបករណ៍ដ៏ពេញនិយមមួយដែលគេប្រើប្រាស់ក្នុងការផ្សព្វផ្សាយជូនដំណឹង ក៏ដូចជាធ្វើទីផ្សារផ្សេង។ ហើយជំនាញថត និងកាត់តវីដេអូនេះ គឺមិនខ្វះទេនៅលើអ៊ីនធឺណិត ប៉ុន្ដែវាតម្រូវឱ្យអ្នកខំប្រឹងរៀន និងអនុវត្តន៍ឱ្យច្រើន។

គួរជម្រាបថា ចំពោះរបរក្រៅម៉ោងទាំងបួនខាងលើនេះ នៅក្នុងបរិបទកម្ពុជាយើងក៏អាចអនុវត្តបានដូចគ្នា។ ចូររៀនចាប់ឱកាសនៅក្នុងសម័យកាលឧស្សាហកម្ម ៤.០ ប្រឹងសម្រួចជំនាញទាញចំណូល រៀនបង្កើតលំហូរសាច់ប្រាក់ក្រៅពីប្រាក់ខែគោល និងចេះចាត់ចែងធនធានដែលអ្នករកបាន ទៅបង្កាត់កូនពូនជាចៅ នោះអនាគតអ្នកនឹងធូរធារក្នុងសម័យជឿនលឿនមិនខាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia