មិនងាយមានទេ! កន្លែង១ នៅភ្នំពេញ កំពុងបើកបង្រៀនវគ្គធ្វើនំចំនួន ៤ថ្ងៃឥតគិតថ្លៃ រៀនចប់អាចបើកហាងបាន
ធី ស្រីល័ក្ខJANUARY 13 20246.6 K views

ចំពោះប្រិយមិត្តអ្នកដែលចង់រៀនជំនាញធ្វើនំតែមិនដឹងរៀននៅទីណា ឬគ្មានលទ្ធភាពរៀនឈប់បារម្ភទៀតទៅ ព្រោះឥលូវនេះមានកន្លែង១នៅភ្នំពេញគឺ Wilmar CLV កំពុងតែបើកវគ្គបង្រៀនធ្វើនំដោយឥតគិតថ្លៃគឺចំនួន ៤ថ្ងៃ ដែលរៀនចាប់ពីថ្ងៃទី១៥ ដល់ទី១៨ ខែមករា ឆ្នាំ២០២៤។

ជាក់ស្តែងបើយោងតាមការបង្ហោះលើហ្វេសប៊ុកផេករបស់ Wilmar CLV បានឱ្យដឹងថា សម្រាប់ការបង្រៀនធ្វើនំមានដូចជា៖ Baguette, Onion bread, Sconnes, Profiterol ដូច្នេះអ្នកដែលចង់រៀនដែរចង់រៀនសូមបងប្អូនធ្វើការចុះឈ្មោះក្នុងលីងមួយនេះអោយបានត្រឹមត្រូវ http://bit.ly/MDC-BakingClass។

សូមបញ្ជាក់ថា ទីតាំងដែលត្រូវរៀនគឺនៅក្នុង មជ្ឈមណ្ឌលឧត្តមភាពម្ហូបអាហារម៉ីសាន ស្ថិតនៅផ្សារទំនើប Exchange Square ជាន់ទី3 ក្រោយអគារវឌ្ឍនៈប្រសិនជាមានចម្ងល់អាចទាក់ទងទៅកាន់លេខ 023 901 673 វីលម៉ា ស៊ីអិលវីគ្រុប ជាអ្នកឧបត្ថមទីតាំង សម្ភារៈ និងផលិតផលផ្សេងៗក្នុងការបង្រៀនការបង្រៀនគឺផ្តល់ជូនដោយឥតគិតថ្លៃពីវីលម៉ាស៊ីអិលវី៕

19

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia