អ្នកជំនាញ៖ មនុស្សកើតមានជំ.ងឺផ្លូវចិត្តនាពេលបច្ចុប្បន្ន ភាគច្រើនបណ្តាលមកពីមូលហេតុធំ១នេះ
Kan DaraAPRIL 1 20242.1 K views

ជាទូទៅ ជំងឺផ្លូវចិត្តត្រូវបានកើតមានចំពោះមនុស្សគ្រប់វ័យដែលមានសមត្ថភាពទទួលដឹងអារម្មណ៍រំញោញទៅដល់សតិនិងសុភវិនិច្ឆ័យពីមជ្ឈដ្ឋានខាងក្រៅ។ កត្តាដែលនាំឲ្យជំងឺនេះកើតមានឡើងមានច្រើនរូបភាព ដែលភាគច្រើនមានដូចជា ស្ថានភាពគ្រួសារ បញ្ហាជីវិត វិបត្តិហិរញ្ញវត្ថុ សង្គម ឬជំងឺប្រចាំកាយជាដើម។ ក្នុងនោះ​ផងដែរ កត្តាមជ្ឈដ្ឋានខាងក្រៅក៏ផ្នែកមួយក្នុងការធ្វើឲ្យកើតមានជំងឺផ្លូវចិត្តនេះផងដែរ។

យ៉ាងណាមិញ បើយើងក្រឡេកមកមើលសង្គមបច្ចុប្បន្ន និងយោងតាមអ្នកជំនាញផ្នែកចិត្តសាស្ត្រ Health Hub បានបង្ហាញឲ្យឃើញថា អ្នកដែលមានជំងឺផ្លូវចិត្តនេះភាគច្រើនកើតឡើងចំពោះយុវវ័យ និងមនុស្សដែលស្ថិតនៅក្នុងវ័យកណ្តាល ដែលមូលហេតុចម្បងនាំឲ្យកើតមានជំងឺនេះគឺបណ្តាលមកពី កត្តាសម្ភារនិយម

Qqq Large

ជាធម្មតា សម័យយុគបច្ចេកវិទ្យាមនុស្សចូលចិត្តរស់នៅក្នុងភាពស៊ីវិល័យ និងភាពសម្បូរបែប និងព្យាយាមធ្វើខ្លួនដើរឲ្យទាន់សម័យកាល។​ ពួកគេប្រើប្រាស់ជីវិតរស់នៅជាមួយភាពឡូយឆាយរបស់ខ្លួនដើម្បីគ្រាន់តែចង់បង្អួតភ្នែកអ្នកដទៃប៉ុណ្ណោះ។ ពេលខ្លះដើម្បីតែភាពឡូយឆាយទាំងនោះពួកគេបានធ្វើការចំណាយលើសពីសមត្ថភាពរបស់ខ្លួន ដែលជាកត្តាជំរុញមួយនាំឲ្យពួកគេធ្លាក់ទៅក្នុងភាពស្មុគស្មាញ បំណុល និងស្ថានភាពអាក្រក់ទៅៗ ហើយអាចនឹងឈានដល់ការមិនអាចធ្វើឲ្យជីវិតរបស់ខ្លួនមានភាពប្រសើរឡើងវិញក៏ថាបាន។

បន្ថែមពីលើនេះ វាមិនគ្រាន់តែមានផលប៉ះពាល់ដល់បុគ្គលខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ វាថែមទាំងមានឥទ្ធិពលដល់មនុស្សដែលនៅជុំវិញខ្លួនពួកគេទៀតផង។ ជាពិសេសគឺយុវជនតែម្តង ការដែលស្ថិតក្នុងវ័យក្រោមសាមសិនឆ្នាំគឺជាវ័យមួយដែលភាគច្រើនពួកគេកំពុងរស់នៅក្នុងបន្ទុកគ្រួសារនៅឡើយ រួមទាំងងាយនឹងទទួលរងនូវឥទ្ធិពលនៃមជ្ឈដ្ឋានខាងក្រៅខ្លាំងណាស់។ ការទទួលរងនូវឥទ្ធិពលនៃមជ្ឈដ្ឋានខាងក្រៅនេះវាមានរូបភាពជាវិជ្ជមានផង និងអវិជ្ជមានផង ប៉ុន្តែប្រសិនបើពួកគេទទួលយកនូវរឿងអវិជ្ជមានច្រើន និងមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនបានល្អទៀតនោះ ពួកគេនឹងជួបប្រទះជាមួយនឹងបញ្ហាស្មុគស្មាញដែលជះឥទ្ធិភពអាក្រក់ដល់សតិអារម្មណ៍ អាចឈានដល់ការប្រព្រឹត្តិនូវសកម្មភាពអវិជ្ជមានចំពោះខ្លួនឯង និងអ្នកដទៃ។

ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ជំងឺនេះពិតជាកាចសាហាវណាស់ វាមានសមត្ថភាពអាចសម្លាប់មនុស្សដោយគ្មានឈាម។ ហើយដើម្បីអាចបង្ការជំងឺនេះមិនឲ្យកើតឡើងបាន វាតម្រូវឲ្យអ្នកចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឲ្យមានសណ្តាប់ធ្នាប់ និងចេះអប់រំចិត្តឲ្យបានត្រឹមត្រូវ។ ក្នុងករណីប្រសិនបើមានជំងឺនេះកើតឡើងហើយ អ្នកត្រូវប្រញាប់ទៅព្យាបាល និងពិគ្រោះយោបល់ជាមួយអ្នកជំនាញ ចៀសវាងការធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24១

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia