ឈរជើងលើវិស័យអនឡាញជាង ៧ឆ្នាំ ទីបំផុតក្រុមហ៊ុន MA TEY BRAND អាចទទួលបានពាន ៤នៅប្រទេសថៃ

កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន MA TEY BRAND ទើបតែទទួលបានពានប្រកួតប្រជែងផលិតផលចំនួន ៤នៅប្រទេសថៃហើយនេះពិតជាជាកិត្តិយសខ្លាំងមែនទែន ដែលក្រុមហ៊ុនអនឡាញមួយនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនខ្លាំងទៅ។

លោកស្រី ហួត សិរីបញ្ញា ដែលជា អគ្គនាយិការ ក្រុមហ៊ុន MA TEY BRAND បាននិយាយថា ដោយសារតែសក្កានុពលរបស់ ក្រុមហ៊ុន MA TEY BRAND កាន់តែរីកលូតលាស់ខ្លាំងទៅនិងមានអតិថិជនគាំទ្រខ្លាំងទៅ រហូតដល់ឆ្នាំ ២០២២ នេះក្រុមហ៊ុនមានកិត្តិយសអាចមកទទួលពាននៅប្រទេសថៃដោយផ្ទាល់និងអាចទទួលបានការស្វាគមន៍អង្គុយតុ VIP នៅជួរមុខគេផងដែរ។

លោកស្រី សិរីបញ្ញា បានបន្តទៀតថា ជាពិសេសនោះផលិតផលថ្មីរបស់ក្រុមហ៊ុន MA TEY BRAND ដែលមានឈ្មោះថា MA TEY Hair tonic ដែលជាថ្នាំបាញ់បណ្ដុះសក់ និងព្យាបាលសក់ជ្រុះកំពុងតែផ្ទុះទីផ្សារយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ហើយឆាប់ៗនេះក៏គ្រោងនាំចេញទៅប្រទេសអាស៊ានមួយចំនួនដែរ។

Photo 2022 07 06 10 41 36

18

ចំពោះផលិតផលថ្មី MA TEY Hair tonic គឺក្រុមហ៊ុនមាន Certificate ត្រឹមត្រូវដែលទិញផ្ដាច់រូបមន្តពីប្រទេសអ៊ីតាលីអញ្ចឹងហើយទើបផលិតផលមានគុណភាពញាក់សាច់រហូតអតិថិជនទិញប្រើបាញ់តែ ៥ទៅ ៧ថ្ងៃអន់ថយជ្រុះដល់ទៅ ៧០% ទៅ ៨០% ហើយ ២អាទិត្យឡើងដុះកូនសក់ព្រាត វែងក៏វែងលឿនក្រាស់ក៏ក្រាស់លឿនចាប់មិនឈ្នះឡើយ។ ដូច្នេះហើយ សម្រាប់អតិថិជនទាំងអស់មិនថាបុរស នារី ប្រើផលិតអីក៏នៅតែមិនបាត់ជ្រុះ សក់នៅតែមិនដុះវែងដុះក្រាស់ អាចសាកបាន ជាមួយរូបមន្តលេខ១ពីប្រទេសអ៊ីតាលី។

23

19

លោកស្រី ហួត សិរីបញ្ញា បានបន្ថែមថា “នាងខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់ដែលតែងគាំទ្រផលិតផល MA TEY BRAND មករយៈពេល ៧ឆ្នាំមកនេះ ហើយក៏នៅបន្តគាំទ្រគ្រប់ផលិតផលអោយតែប្រេនរបស់អ្នកនាង ព្រោះតែមានទាំងអស់គ្នាជួយគាំទ្រ ទើបផលិតផលយើងអាចមានថ្ងៃនេះ”។ ហើយចំពោះពានទាំង ៤ ដែលលោកស្រីទទួលបាននោះគឺមានដូចជា៖

ពានទី១៖ ( Top CEO 2022 ) ជាពាន អ្នកដឹកនាំឆ្នើម ប្រចាំ ២០២២

ពានទី២៖ (Asia Best Product Beauty Award 2022​) ជាពានជាប់ជាផលិតផលឆ្នើមប្រចាំ ឆ្នាំ ២០២២

ពានទី៣៖ (ASEAN Plus Award 2022 Best Biz &Product ) ជាពានផលិតមានកេរ្តិ៍ឈ្មោះលំដាប់អាស៊ីប្រចាំឆ្នាំ ២០២២

ពានទី៤៖ ( Brand awards Company 2022 ) ជាពានធុរៈកិច្ចឆ្នើម ដែលលេចធ្លោប្រចាំឆ្នាំ ២០២២

20

21

22

ជាចុងក្រោយ អគ្គនាយិការ ក្រុមហ៊ុន MA TEY BRAND ក៏សូមអរគុណដល់ដៃគូសហការ (តំណាងតូចធំ) ទាំងអស់ដែលតែងតែតស៊ូស្មោះត្រង់រួមសុខរួមទុក ទើបក្រុមហ៊ុនអាចមានថ្ងៃនេះលោកស្រីសូមសន្យាថានិងនាំយកតែផលិតផលល្អមានគុណភាពស្តង់ដារ មកលក់ជូនបងប្អូនសង្ឃឹមថាបងប្អូននិងបន្តគាំទ្រ MA TEY BRAND ជារៀងរហូត៕

Photo 2022 07 06 10 41 37

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia