នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ហ្សិតឌីជី (ខេមបូឌា) ឯ.ក (ZDG(Cambodia) Co., Ltd)ដែលជាក្រុមហ៊ុននាំចូល ផ្តាច់មុខរថយន្ត LYNK&CO នៅកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត និងបើកបង្ហាញរថយន្តថ្មី ២ ម៉ូដែល បន្ថែមទៀត ចូលមកក្នុងទីផ្សារកម្ពុជា នៅមជ្ឍមណ្ឌលតាំងបង្ហាញរថយន្តទំនើប LYNK & CO ស្ថិតនៅ អាគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពិធីសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តទំនើប LYNK & CO បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពង់ លោកជំទាវ ចន និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប និងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។
ក្នុងពិធីសម្ពោធនេះ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនហ្សិតឌីជី (ខេមបូឌា) ឯ.ក បានថ្លែងថា ដោយមើលឃើញនៃភាពរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ជាមួយនឹងការបើកទីផ្សារកាន់តែទូលាយដល់ការវិនិយោគពីបរទេស និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូន ក្រុមហ៊ុន បានសម្រេចនាំយករថយន្ត ២ ម៉ូដែល បន្ថែមទៀត ដែលផ្តល់នូវសុវត្ថិភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ គឺ រថយន្តទំនើប ម៉ូដែល LYNK&CO 900 និង LYNK&CO 06 សាំងសុទ្ធ។
រថយន្តទំនើប ម៉ូដែល LYNK&CO 900 ត្រូវបានរចនាឡើងផ្តោតទៅលើចំណុចសំខាន់ 4យ៉ាង គឺភាពទំនើប ប្រណិតភាព ផ្តាច់មុខគេ ជាមួយនឹងប្រព័ន្ធសុវត្ថិភាពខ្ពស់ និង LYNK&CO 06 សាំងសុទ្ធ ជាប្រភេទរថយន្ត SUVសេរីថ្មី សាកសមសម្រាប់យុវវ័យសម័យថ្មី ដែលមានធន់ គុណភាពសម្រាប់សម្រាប់លោកអ្នកត្រូវការធ្វើដំណើរផ្លូវឆ្ងាយ និង នៅក្នុងទីក្រុងផងដែរ ដែលមានលក្ខណៈពិសេសដូចជា៖
ជួបគ្នាជាមួយការតាំងបង្ហាញរថយន្តសេរ៊ីថ្មីទំនើបចុងក្រោយរបស់ រថយន្ត LYNK&CO នៅមជ្ឍមណ្ឌលតាំងបង្ហាញរថយន្ត សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍មកតេសសាកល្បងរថយន្ត LYNK&CO ដោយផ្ទាល់នៅការិយាល័យជារៀងរាល់ថ្ងៃ បានចាប់ពីម៉ោង ៩៖០០ព្រឹក រហូតដល់ ៩៖០០យប់បាន លោកអ្នកអាចអញ្ជើញចូលរួមជាមួយយើងខ្ញុំដើម្បីសាកសួរព័ត៌មានទូទៅពីរថយន្ត និងការផ្តល់ជូនពិសេស លើសពីនេះអាចធ្វើការបើកបរសាកល្បងបានទាំងអស់គ្នា។ សូមអរគុណ