លោក លី រស្មី ស្ថាបត្យករខ្មែរ ត្រូវបានតែតាំងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី ក្រោយបង្ហាញស្នាដៃអស្ចារ្យទាំងនេះ
Bunthoeun KoemMAY 11 20221.1 K views

នាពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ដោយបានតែងតាំង លោក លី រស្មី  ទៅជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មុននឹងទទួលដំណែងថ្មីនេះពីមុនឡើយលោក លី រស្មី គឺជា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាស្ថាបត្យករ ដែលរចនារូបបដិមាព្រះថោង-នាងនាគ ដែលត្រូវធ្វើពិធីអភិសេកកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ។

ក្រៅពីការរចនារូបបដិមាព្រះថោង-នាងនាគ លោក លី រស្មី ក៏ជាអ្នករចនាអគារធំៗនៅក្នុងប្រទេសកម្ពុជាជាច្រើនផ្សេងទៀតផងដែរដូចជា៖

  • អគារទីស្ដីការ ក្រសួងដែនដី នគររូបនីយកម្ម និង សំណង់
  • អគារទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា
  • សហភាពសហព័ន្ធយុវជនកម្ពុជា​
  • សកលវិទ្យាល័យ ភ្នំពេញអាមេរិចកាំង
  • អគារក្រសួងបរិស្ថាន
  • និងអគាររដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលជាដើម។
  • លោក លី រស្មី គឺជាកូនអ្នកខេត្តកំពងចាម និងជាអតីតនិស្សិតមកពីសកលវិទ្យា ល័យ ភូមិន្ទវិចិត្រសិល្បៈ ផ្នែកសូនរូប។ ប៉ុន្តែក្រោយពីសិក្សាបានរយៈពេលមួយឆ្នាំលោកក៏បានប្រលងជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេស រុស្សី  ក្នុងឆ្នាំ ១៩៩៨ ផ្នែក ស្ថាបត្យកម្ម។ ចំណាយពេល ១១ ឆ្នាំ នៅក្នុងប្រទេសរុស្សីដោយការខិតខំប្រឹងប្រែង រៀនបណ្ដើរធ្វើការបណ្ដើរលោក លី រស្មី ក៏បានទទួលសញ្ញាបត្របណ្ឌិត ពីសកលវិទ្យាល័យ មិត្តភាពប្រជាជនរុស្សី ។

    បន្ទាប់ពីបញ្ជប់ការសិក្សានៅប្រទេសរុស្សី លោកក៏បានចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋផងដែរ។ ដោយកិច្ចខិតខំប្រឹងប្រែងក្នុងការបម្រើការងារលោកបណ្ឌិត ក៏ទទួលបានមុខតំណែងជា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បន្ទាប់ពីមើលឃើញស្នារដៃជាច្រើន ទីបំផុតលោកបណ្ឌិត លី រស្មី ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា តែងតាំង លោក ជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះតែម្ដង៕

    អត្ថបទ៖ ឌឿក ស្រីនុត រតនៈ

    280549922 151156254076513 205710126405522202 N

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia