ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី នឹងចូលរួមបង្ហាញខ្លួននៅព្រឹត្តិការធំៗ២ ចុងសប្តាហ៍នេះ
ធី ស្រីល័ក្ខOCTOBER 27 2022687 views

ឱកាសពិសេសសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើ និងចង់ទទួលបានការពិភាក្សាទាក់ទងនឹងសេវាកម្មបង់រំលស់ សូមអញ្ជើញមកចូលរួមក្នុងព្រឹត្តិការធំៗ២ ជាមួយក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និងចូលរួមលេងហ្គេមទទួលបានរង្វាន់ជាច្រើន។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី សូមកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប និងសម្ភាសន៏ដោយផ្ទាល់ ក្នុងព្រឹត្តិការណ៏ពិព័រណ៏ការងារ និងផលិតភាពជាតិ របស់ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ជាមួយនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ។ដែលពិព័រណ៏ការងារ និងផលិតភាពជាតិ ជាព្រឹត្តិការណ៏មួយដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ជាមួយនិងស្ថាប័នពាក់ព័ន្ធនានា។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីជំរុញវិស័យការងារក្នុងស្រុក ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលជាមជ្ឈមណ្ឌលបង់រំលស់ រថយន្ត និងម៉ូតូ ដែលឈានមុខគេ បានចូលរួមក្នុងព្រឹត្តិការណ៏ដ៏ធំមួយនេះព្រមទាំងផ្តល់ជូននូវឱកាសការងាររហូតដល់ទៅ ៩៩ កន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋ សិស្ស និសិ្សត ដែលអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៏នេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ក៏មានការផ្តល់ជូនវត្ថុអនុស្សាវរីយ៏ជាច្រើនសម្រាប់អ្នកចូលរួមនៅស្តង់ពិព័រណ៏ផ្ទាល់ទៀតផង។ដោយកម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ៨យប់ នាទីក្រុងកោះពេជ្រ។

ក្រៅពីព្រឹត្តិការណ៍តាំងពិរពណ៍នៅកោះពេជ្រ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ក៏មានការចូលរួមក្នុងព្រឹត្តិការណ៏ពិព័រណ៏មុខរបរឆ្នាំ២០២២ ដែលរៀបចំឡើងដោយ Business Cambodia ថែមទៀតផង។ក្នុងកម្មវិធីតាំងពិរពណ៍មុខរបរនេះ លី ហួរ លីស៊ីង ភីអិលស៊ី នឹងធ្វើការផ្សព្វផ្សាយពីឈ្មោះ និងសេវាកម្មទាំងអស់របស់ លី ហួរ ទៅកាន់់ទស្សនិកជន។

លើសពីនេះទៅទៀតនោះ សម្រាប់បងប្អូនដែលអញ្ជើញចូលរួមដោយផ្ទាល់មិនត្រឹមតែទទួលបានព័ត៌មានលំអិតពីសេវាកម្មពី លី ហួរ លីស៊ីង ភីអិលស៊ី នោះទេ ថែមទាំងមានការលេងល្បែងកំសាន្តដើម្បីទទួលយករង្វាន់ជាច្រើនទៀតផង ដោយគ្រាន់តែបងប្អូន Like & Share page ឬក៏ Channel បណ្តាញសង្គមណាមួយរបស់ក្រុមហ៊ុន លី ហួរ លីស៊ីង។ 

Photo 2022 10 18 17 12 24

 

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia