ក្រុមហ៊ុនប៉ាណាសូនិកកម្ពុជា បានបើកសម្ពោធជាផ្លូវការ នូវកាមេរ៉ា Lumix S9 ដ៏ថ្មីស្រឡាង
Navasiri MormDECEMBER 8 2024

កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ្ ២០២៤ ក្រុមហ៊ុន ប៉ាណាសូនិកកម្ពុជា បានបើកសម្ពោធជាផ្លូវការ នូវកាមេរ៉ាថ្មីរបសខ្លួន នោះគឺ Lumix S9។

Photo 2 2024 12 08 15 17 32

លោក Hisakazu Maeda អគ្គនាយកក្រុមហ៊ុន Panasonic ប្រទេសកម្ពុជាបានមានប្រសាសន៏ថា វិស័យទេសចរណ៍កម្ពុជាដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានតម្រូវការកាមេរ៉ាក្នុងចំណោមភ្ញៀវជាតិ និងអន្តរជាតិ។ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ទីតាំងប្រវត្តិសាស្ត្រដូចជាប្រាសាទអង្គរវត្ត និងទេសភាពដ៏រស់រវើក ធ្វើឱ្យវាក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តថតរូប ដែលជំរុញឱ្យមានតម្រូវការសម្រាប់កាមេរ៉ាគុណភាពខ្ពស់។ ហើយគាត់ក៏ជឿជាក់ថា កាមេរ៉ា Lumix របស់ប៉ាណាសូនិក គឺជាផ្នែកមួយនៃ Lifestyle របស់ប្រជាជនកម្ពុជា ដើម្បីបង្កើតមាតិកាដែលមានភាពទាក់ទាញនៅលើបណ្តាញសង្គម ដូចជាFacebook, YouTube, TikTok, Instagram ជាដើម។

Picture1

Photo 4 2024 12 08 15 17 32

លោក ជា ពិសួគ៏ ជាអ្នកចែកចាយ កាមេរ៉ា Lumix ប្រទេសកម្ពុជាបានមានប្រសាសន៏ថា ទីផ្សារកាមេរ៉ារបស់ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនជាលំដាប់ ដែលជំរុញអោយមានការកើនឡើងសម្រាប់ផលិតរូបភាព វីដេអូមានគុណភាពខ្ពស់។ គាត់សង្ឃឹមថាបន្ទាប់ពីការដាក់បង្ហាញជាផ្លូវការ កាមេរ៉ា Lumix S9 នេះ និងរឹតតែធ្វើអោយកាមេរ៉ា Lumix ឈានមុនគេនៅប្រទេសកម្ពុជា សម្រាប់កាមេរ៉ាដែលមានគុណភាពខ្ពស់ ។

Photo 3 2024 12 08 15 17 32

លោក Jerry Thai, ស្ថាបនិក Home Photography & Media យល់ឃើញថា កាមេរ៉ា Lumix S9   ជាកាមេរ៉ាងាយស្រួលចែករំលែករូបភាព វីដេអូ មានគុណភាពខ្ពស់ ជាមួយនឹង Full Frame Sensor 4K/6K, Videos Hybrid Autofocus, Image Stabilization និង PDAF AI Subject Detection.  Battery Life Improved to 470 shots with USB-C, Real-time LUTs សន្សំសំចៃពេលវេលាច្រើន និងបង្កើនល្បឿនការងារក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ កាមេរ៉ា Lumix S9 មានចម្រុះពណ៍សម្រាប់អ្នកបង្កើតមាតិកាថ្មី អ្នកស៊ីវិល័យទាន់សម័យនិយម, Vlogger, កម្មវិធី Lumix Lab អាចផ្ទេរ និងកែសម្រួលមាតិកាលោកអ្នកជាមួយ Smart Phone ត្រឹមរយៈពេល 30 វិនាទីប៉ុណ្ណោះ។

Photo 2024 12 08 15 07 40 (2)

លោកអ្នកអាចស្វែងកាមេរ៉ា Lumix គ្រប់ស៊េរី នៅហាង សប្បាយណាស់ ដែលមានអាស័យដ្ឋាន ផ្ទះ 216E1, ផ្លូវ មុន្នីវង្ស រាជធានីភ្នំពេញ។ លេខទូរស័ព្ទ: 012 660 662, 081 77 35 21

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia