ល្អខ្លាំងណាស់! ផ្សារទំនើបឡាក់គី បានបន្តយុទ្ធនាការលេចធ្លោមួយដើម្បីធានាតម្លៃដល់អតិថិជន ក្នុងគោលបំណងធំៗ៣នេះ

ភ្នំពេញ៖ ស្របពេលដែលការគ្រប់គ្រងថវិកាក្នុងគ្រួសារកាន់តែមានសារៈសំខាន់ ផ្សារទំនើប ឡាក់គី (Lucky Supermarket) ដែលជាផ្សារខ្មែរឈានមុខគេក្នុងវិស័យលក់រាយនៅកម្ពុជា បានប្រកាសបន្តពង្រឹងយុទ្ធនាការដ៏លេចធ្លោរបស់ខ្លួនគឺ «ធានាតម្លៃ» «Lower Prices That Last (LPTL)»។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួន៣ ធំៗ ដើម្បីផ្តល់ជូននូវតម្លៃនិងបទពិសោធន៍ទិញទំនិញដ៏អស្ចារ្យជូនដល់អតិថិជន៖

  • ការសន្សំសំចៃខ្ពស់សម្រាប់ក្រុមគ្រួសារ៖ ជួយកាត់បន្ថយបន្ទុកចំណាយប្រចាំថ្ងៃរបស់គ្រួសារកម្ពុជាលើទំនិញប្រើប្រាស់ចាំបាច់ប្រកបដោយប្រសិទ្ធភាព។
  •  

    • ការរក្សាតម្លៃទាបក្នុងរយៈពេលវែង៖ នេះមិនមែនជាកម្មវិធីបញ្ចុះតម្លៃក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់ផ្សារទំនើប ឡាក់គី ក្នុងការរក្សាតម្លៃទំនិញឱ្យនៅទាបដដែលក្នុងរយៈពេលរហូតដល់ ៣ ខែ ដើម្បីជួយឱ្យអតិថិជនងាយស្រួលក្នុងការគ្រោងផែនការចំណាយ។

     

    • ជម្រើសទំនិញសម្បូរបែបជាង ៩០ មុខ៖ អតិថិជនអាចរីករាយទិញទំនិញយ៉ាងសម្បូរបែប ដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ខ្ពស់លើគុណភាព ចាប់តាំងពីគ្រឿងទេស នំ មី អង្ករ រហូតដល់សម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។

    38

    ផ្សារទំនើប ឡាក់គី បានយល់ច្បាស់ពីតម្រូវការរបស់អតិថិជនក្នុងការទទួលបានទំនិញមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យ។ នោះជាមូលហេតុដែលកម្មវិធី «ធានាតម្លៃ» ឬ "Lower Prices That Last (LPTL)" មិនត្រឹមតែជាការបញ្ចុះតម្លៃធម្មតានោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការឈរនៅក្បែរនិងផ្តល់ជូនពិសេសសម្រាប់គ្រួសារកម្ពុជាគ្រប់រូប។

    39

    ផ្សារទំនើប ឡាក់គី សូមគោរពអញ្ជើញអតិថិជនទាំងអស់មកកាន់គ្រប់សាខាទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ ដើម្បីស្វែងរកទំនិញដែលមានស្លាកសញ្ញា «Lower Prices That Last (LPTL)» «កម្មវិធីធានាតម្លៃ» ដើម្បីទទួលបានបទពិសោធន៍ទិញទំនិញដែលចំណេញជាងមុន សន្សំសំចៃជាងមុន និងពេញចិត្តដោយទំនុកចិត្តខ្ពស់។

    40

    សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ ឬទំព័រហ្វេសប៊ុករបស់ ផ្សារទំនើប ឡាក់គី (Lucky Supermarket)

     

    Lucky Supermarket continue their 'Lower Prices That Last' campaign with 3 major objectives

    Phnom Penh: As household budget management becomes increasingly vital, Lucky Supermarket, Cambodia's leading local retail pioneer, has announced the extension of its flagship campaign, "Lower Prices That Last (LPTL)". This strategic initiative is built upon three core pillars designed to deliver exceptional value and an elevated shopping experience to consumers:

     

    • Maximizing Household Savings: Effectively reducing the daily cost of living for Cambodian families on essential everyday items.

     

    • Long-Term Price Stability: Far from being a short-term promotional discount, this program represents Lucky Supermarket's steadfast commitment to freezing and maintaining these low prices for up to 3 months, allowing customers to plan their household expenses with confidence and ease.

     

    • A Diverse Selection of Over 90 Items: Shoppers can enjoy a vast array of carefully curated, high-quality products ranging from staple groceries, snacks, instant noodles, and rice, to various daily household essentials.

    41

    Lucky Supermarket deeply understands customers' needs for high-quality products at affordable prices. That is why our 'Lower Prices That Last (LPTL)' program is more than just a standard discount—it represents a long-term commitment to standing by and providing special value to every Cambodian family."

    42

    Lucky Supermarket cordially invites all customers to visit any of its branches nationwide starting today. Look for products bearing the "Lower Prices That Last (LPTL)" tags to enjoy a more rewarding, economical, and highly trusted shopping experience.

    For more information, please visit the official website or the official Facebook page of Lucky Supermarket.

    43

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia