ផ្សារទំនើបឡាក់គី ទទួលបានពានរង្វាន់ ESGBUSINESS ចំនួនពីរ សម្រាប់ឧត្តមភាពក្នុងការអនុវត្តន៍ប្រកបដោយនិរន្តភាព
ធី ស្រីល័ក្ខSEPTEMBER 19 2026

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ផ្សារទំនើបឡាក់គី ដែលជាផ្សារទំនើបឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា មានមោទនភាពទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ នៅក្នុងកម្មវិធី ESGBusiness Awards ដោយទទួលស្គាល់ចំពោះសមិទ្ធផលឆ្នើមរបស់ក្រុមហ៊ុនក្នុងការអនុវត្តន៍ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពប្រតិបត្តិការ និងការយកចិត្តទុកដាក់លើបរិស្ថាន។

 

ពានរង្វាន់ទាំងពីររួមមាន៖

 

· ពានរង្វាន់សម្រាប់គម្រោងកែលម្អប្រសិទ្ធភាពថាមពល (Energy Efficiency Retrofit Programme Award)

· ពានរង្វាន់សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព (Sustainable Supply Chain Award)

 

ពានរង្វាន់ទាំងនេះទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ ផ្សារទំនើបឡាក់គី ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល សំណល់ប្លាស្ទិក និងការបញ្ចេញឧស្ម័នកាបូន ខណៈដែលបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការដឹកជញ្ជូនទៅតាមសាខាទូទាំងប្រទេស។

 

កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាខា

 

ពានរង្វាន់សម្រាប់គម្រោងកែលម្អប្រសិទ្ធភាពថាមពល ទទួលស្គាល់កម្មវិធីការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពនៅតាមបណ្តាសាខាផ្សារទំនើបឡាក់គី ដែលជាគំនិតផ្តួចផ្តើមដែលធ្វើឡើងដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងលើកកម្ពស់បទពិសោធន៍របស់អតិថិជន។

 

កម្មវិធីនេះបានដាក់ឱ្យអនុវត្តនូវវិធានការសំខាន់ៗមួយចំនួនសម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពនៅតាមសាខាផ្សារទំនើបឡាក់គី រួមមាន៖

 

ប្រព័ន្ធភ្លើងបំភ្លឺស្វ័យប្រវត្តិ

ការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ម៉ាស៊ីនត្រជាក់

បច្ចេកវិទ្យាប្រព័ន្ធទូរទឹកកក Waterloop និង

ការកែលម្អទ្វារទូរទឹកកកសម្រាប់ទូរទឹកកកគ្មានទ្វារ

 

វិធានការទាំងនេះបានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់ រួមមាន៖

 

សន្សំសំចៃថាមពលបានប្រមាណ ១.៦ លាន kWh ក្នុងមួយឆ្នាំ នៅទូទាំងបណ្តាសាខាទាំងអស់

សន្សំសំចៃថ្លៃអគ្គិសនីបានជាង ៣០០,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ

បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការអនុវត្តការងារដែលគិតគូរពីបរិស្ថាន និង

បង្កើនផាសុកភាព និងបទពិសោធន៍ទិញទំនិញរបស់អតិថិជន។

 

តាមរយៈការវិនិយោគលើដំណោះស្រាយឆ្លាតវៃ សម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ផ្សារទំនើបឡាក់គី បន្តបង្ហាញឱ្យឃើញថា ការអនុវត្តដែលគិតគូរពីបរិស្ថានអាចបង្កើតតម្លៃដែលអាចវាស់វែងបាន សម្រាប់ទាំងអាជីវកម្ម និងសហគមន៍ដែលក្រុមហ៊ុនបម្រើ។

 

កសាងខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែល្អ និងមានប្រសិទ្ធភាព

 

ផ្សារទំនើបឡាក់គី ក៏ទទួលបានពានរង្វាន់ ខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព សម្រាប់ គម្រោងខ្សែចង្វាក់ផ្គត់ផ្គង់បៃតង ដែលជាគម្រោងនៃការលើកកម្ពស់និរន្តរភាព និងប្រសិទ្ធភាពនៃការចែកចាយទំនិញពីមជ្ឈមណ្ឌលផ្គត់ផ្គង់ ទៅកាន់សាខានានាទូទាំងប្រទេស។

 

គម្រោងនេះផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗចំនួនបី៖

 

កាត់បន្ថយសំណល់ប្លាស្ទិកតាមរយៈការប្រើប្រាស់ក្រណាត់ដែលអាចប្រើឡើងវិញបាន៖ ផ្សារទំនើបឡាក់គី បានបង្កើតក្រណាត់គ្របដែលអាចប្រើឡើងវិញបាន ដើម្បីជំនួសការប្រើប្រាស់      ប្លាស្ទិករុំ ដែលអាចប្រើបានតែម្តង សម្រាប់រុំ នៅពេលដឹកទំនិញទៅតាមបណ្តាសាខា។

បង្កើនប្រសិទ្ធភាពការដឹកជញ្ជូន៖ ក្រុមហ៊ុនបានរៀបចំប្រព័ន្ធដឹកជញ្ជូនថ្មីសម្រាប់សាខានៅតាម    បណ្តាខេត្ត ដោយបញ្ចូលផលិតផលប្រភេទ ស្ងួត, ត្រជាក់ និង កកដោយប្រើប្រាស់បច្ចេកទេសដាក់ទំនិញដាច់ដោយឡែក និងមានទូរត្រជាក់ត្រឹមត្រូវក្នុងរថយន្តតែមួយ។ វាបានកាត់បន្ថយតម្រូវការប្រើប្រាស់រថយន្តដឹកជញ្ជូនដាច់ដោយឡែក និងបង្កើនប្រសិទ្ធភាពនៃផ្នែកដឹកជញ្ជូន។

ដាក់ឱ្យប្រើប្រាស់យានយន្តអគ្គិសនី៖ ផ្សារទំនើបឡាក់គី បានចាប់ផ្តើមប្រើប្រាស់យានយន្តអគ្គិសនី នៅខែធ្នូ ឆ្នាំ២០២៥ និងបានពង្រីកការប្រើប្រាស់ជាបន្តបន្ទាប់​​ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនប្រកបដោយនិរន្តភាព និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលពីការដឹកជញ្ជូនរបស់ខ្លួន។

 

គំនិតផ្តួចផ្តើមទាំងនេះបានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់ រួមមាន៖

 

កាត់បន្ថយសំណល់ប្លាស្ទិកបាន ២៣ តោន ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦

កាត់បន្ថយការបញ្ចេញកាបូនបាន ៣៨ តោន

កាត់បន្ថយចំនួនជើងដឹកជញ្ជូនបាន ៦៧% និង

សន្សំសំចៃបានជាង ៣៩៥,០០០ ដុល្លារអាមេរិក។

 

ការផ្លាស់ប្តូរទាំងនេះបានជួយពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ក៏អនុញ្ញាតឱ្យ ផ្សារទំនើបឡាក់គី បន្តផ្តល់ជូនអតិថិជនទូទាំងប្រទេសនូវផលិតផលស្រស់ គុណភាពល្អ និងមានតម្លៃសមរម្យ។

 

លោក Charlie Bettencourt អគ្គនាយក នៃផ្សារទំនើបឡាក់គី បានមានប្រសាសន៍ថា៖ “យើងមាន    មោទនភាព និងកិត្តិយសដែលទទួលបានពានរង្វាន់ ESGBusiness Awards ចំនួនពីរនេះ។ ពានរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងជាយូរមកហើយចំពោះការអនុវត្តប្រកបដោយនិរន្តរភាព និងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ព្រមទាំងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងដៃគូរបស់យើង ដែលបន្តជំរុញការច្នៃប្រឌិតនៅក្នុងប្រតិបត្តិអាជីវកម្មរបស់យើង។

 

និរន្តរភាពមិនមែនជាគំនិតផ្តួចផ្តើមដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាផ្នែកដ៏សំខាន់មួយ សម្រាប់ការធ្វើប្រតិបត្តិការអាជីវកម្ម។ តាមរយៈការវិនិយោគលើប្រសិទ្ធភាពថាមពល ការកាត់បន្ថយសំណល់ ការបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដោយគ្មានផ្សែងពុល យើងកំពុងបង្កើតគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន សហគមន៍ និងបរិស្ថាន។
យើងនឹងបន្តប្តេជ្ញាចិត្តក្នុងការជំរុញការអនុវត្តប្រកបដោយនិរន្តរភាពរបស់យើង និងចូលរួមចំណែកក្នុងការកសាងអនាគតដែលកាន់តែប្រសើរ និងកាន់តែរឹងមាំសម្រាប់ប្រទេសកម្ពុជា។”
ក្នុងនាមជាផ្សារទំនើបឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា ផ្សារទំនើបឡាក់គី បន្តបញ្ចូលការអនុវត្តដែលគិតគូរពីបរិស្ថានទៅក្នុងប្រតិបត្តិការរបស់ខ្លួន។ ពានរង្វាន់ទាំងនេះបានបង្ហាញឱ្យឃើញថា ការច្នៃប្រឌិតក្នុងប្រតិបត្តិការ និងការទទួលខុសត្រូវចំពោះបរិស្ថាន ដែលអាចគាំទ្រដល់ការរីកចម្រើនរបស់    អាជីវកម្ម ស្របពេលគ្នានឹងការផ្តល់អត្ថប្រយោជន៍ដល់សង្គម និងបរិស្ថាន។



អំពីផ្សារទំនើបឡាក់គី

 


ផ្សារទំនើបឡាក់គី គឺជាផ្សារទំនើបឈានមុខគេនៅកម្ពុជា ដោយបានបើកសម្ពោធផ្សារទំនើបលើកដំបូងនៅបណ្ដោយមហាវិថីព្រះសីហនុក្នុងឆ្នាំ១៩៩៣។ នៅឆ្នាំ២០១២ ផ្សារទំនើបឡាក់គីបានចុះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន DFI Retail Group ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា។

 

បច្ចុប្បន្ននេះ ផ្សារទំនើបឡាក់គី មានជាង ១០០​ សាខា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជូននូវផលិតផលអាហារស្រស់ៗ គ្រឿងទេស សម្ភារៈចាំបាច់ប្រើប្រាស់ក្នុងផ្ទះ និងម៉ាកផលិតផលនាំចូលផ្តាច់មុខគេជាច្រើន ដែលមិនអាចរកបាននៅលើទីផ្សារផ្សេងទៀតក្នុងប្រទេសកម្ពុជា។


ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ផ្សារទំនើបឡាក់គី បានបន្តដាក់បញ្ចូលគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពជាបន្តបន្ទាប់ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមាន ការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល ការកាត់បន្ថយកាកសំណល់ និងការដឹកជញ្ជូនដែលគិតគូរដល់បរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ហើយផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរជូនអតិថិជន និងសហគមន៍។

 

LUCKY SUPERMARKET WINS TWO PRESTIGIOUS ESG BUSINESS AWARDS FOR SUSTAINABILITY EXCELLENCE

PHNOM PENH, Cambodia – Lucky Supermarket, Cambodia's leading retail supermarket chain, is proud to announce that it has been awarded two prestigious honors at the ESGBusiness Awards, recognizing the company's outstanding achievements in sustainability, operational excellence, and environmental stewardship.

The company received the:

·         Energy Efficiency Retrofit Programme Award

·         Sustainable Supply Chain Award

The awards recognize Lucky Supermarket's efforts to reduce energy consumption, plastic waste and carbon emissions while improving operational and logistics efficiency across its retail network.

Reducing energy use across stores

The Energy Efficiency Retrofit Programme Award recognises Lucky Supermarket Sustainable Store Energy Programme, a comprehensive initiative designed to reduce energy consumption, lower carbon emissions, improve operational efficiency, and enhance the customer shopping experience.

The programme introduced several key energy-efficiency measures across Lucky Supermarket's store network, including:

  • Automated lighting systems
  • Air-conditioning optimisation
  • Waterloop refrigeration technology; and
  • Chiller door retrofit

Collectively, these measures have delivered significant results:

  • Approximately 1.6 million kWh of annual energy savings across the store network
  • More than USD300,000 in annual utility cost savings
  • Improved operational efficiency and environmental performance; and
  • Enhanced comfort and shopping experience for customers.

By investing in smart energy solutions, Lucky Supermarket continues to demonstrate how sustainability can create measurable value for both the business and the communities it serves.

Building a greener and more efficient supply chain

Lucky Supermarket also received the Sustainable Supply Chain Award for its innovative Green Supply Chain Project, improves the sustainability and efficiency of product distribution from its Distribution Centre (DC) to stores nationwide.

The project is built around three transformative initiatives:

·         Reducing Plastic Waste Through Reusable Solutions: Lucky Supermarket developed reusable fabric covers to replace the single-use plastic shrink-wrap traditionally used to secure products on roll cages during store deliveries.

·         Optimising Transport Efficiency: The company redesigned its delivery model for provincial stores by consolidating ambient, chilled, and frozen products into a single delivery route, eliminating the need for separate trucks and significantly improving logistics efficiency.

·         Deploying Electric Vehicle Deliveries: Lucky Supermarket introduced electric vehicles (EV) in December 2025 and progressively expanded the fleet, supporting cleaner transportation and reducing emissions across its logistics operations.

Together, these initiatives have delivered remarkable outcomes:

  • Eliminated 23 tonnes of plastic waste from January 2024 to May 2026.
  • Avoided 38 tonnes of carbon emissions
  • Reduced delivery trips by 67%; and
  • Generated more than USD 395,000 in cumulative cost savings.

These changes have strengthened operational efficiency while enabling Lucky supermarket to continue providing customers nationwide with fresh, affordable, and value-for-money products.

CEO of Lucky Supermarket Charlie Bettencourt said: "We are honoured to receive these two ESGBusiness Awards. They reflect our long-standing commitment to sustainability and responsible business practices, and the dedication of our teams and partners, who continue to drive innovation across our operations.

Sustainability is not a standalone initiative at Lucky Supermarket; it is an integral part of how we do business. Through investments in energy efficiency, waste reduction, logistics optimisation, and cleaner transportation, we are creating lasting value for our customers, our communities, and the environment.

We remain committed to advancing our sustainability agenda and contributing to a greener, more resilient future for Cambodia."

As Cambodia's leading supermarket retailer, Lucky Supermarket continues to integrate sustainability into across its operations. The company's award-winning initiatives demonstrate how operational innovation and environmental responsibility can support business growth while delivering benefits for society and the planet.

About Lucky Supermarket

Lucky Supermarket is one of Cambodia’s leading retail chains, opening its first supermarket on Preah Sihanouk Boulevard in 1993. In 2012, Lucky Supermarket entered into a strategic partnership with DFI Retail Group, supporting the continued growth and expansion of its operations across the country.

Today, Lucky Supermarket operates more than 100 stores nationwide, offering customers a wide selection of fresh produce, groceries, household essentials, and exclusive imported brands that are not available elsewhere in Cambodia.

As part of its commitment to responsible business practices, Lucky Supermarket is progressively integrating sustainability initiatives across its operations. These efforts include improving energy efficiency, reducing waste, and implementing greener logistics solutions to minimize environmental impact while delivering greater value to customers and communities.

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia