ផ្សារទំនើបឡាក់គី បើកកម្មវិធីដ៏អស្ចារ្យធានាតម្លៃទាបជាងទីផ្សាររហូតដល់ ២០% រយៈពេលជិត ៣ ខែពេញ បើទោះជាតម្លៃទំនិញមានការកើនឡើងជាសកលក៏ដោយ!
Daneth MechJULY 14 2023

ប្រទេសកម្ពុជា, ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ - ផ្សារទំនើបឡាក់គី គឺជាផ្សារទំនើបលក់រាយឈានមុខគេ ក្នុងចំណោមផ្សារទំនើបជាច្រើន ដែលបានប្រកាសបើកកម្មវិធីពិសេសមិនធ្លាប់មានពីមុនមកគឺ ធានាតម្លៃ ឬ LOWER PRICES THAT LAST” ដាក់លក់ទំនិញស្រស់និងគ្រឿងទេសដែលចាំបាច់សម្រាប់តម្រូវការប្រចាំថ្ងៃចំនួន ៦០ ប្រភេទ ក្នុងតម្លៃទាបជាងមុន ២០% មានរយៈពេលជិត ៣ ខែពេញ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣

Photo 2023 07 13 17 58 05

Photo 2023 07 13 17 58 07

Photo 2023 07 13 17 58 11

Photo 2023 07 13 17 58 13

ដូចដែលយើងបានដឹងមកហើយថា បច្ចុប្បន្នតម្រូវការលើទំនិញស្រស់និងគ្រឿងទេសមានការកើនឡើងយ៉ាងគំហុកដែលធ្វើឱ្យតម្លៃទំនិញក្នុងទីផ្សារកើនឡើងផងដែរ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ផ្សារទំនើបឡាក់គី បានរៀបចំកម្មវិធី “ធានាតម្លៃ ឬ LOWER PRICES THAT LAST” ក្នុងគោលបំណង ជួយគាំទ្រនិងសន្សំសំចៃសេដ្ឋកិច្ចគ្រួសាររបស់អតិថិជន ជាពិសេសជាចំណែកដ៏សំខាន់ក្នុងការជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ពួកគាត់។  

កម្មវិធីនេះគឺធ្វើឡើងស្របតាមលទ្ធផលនៃការស្រាវជ្រាវដ៏ស្វិតស្វាញរបស់ក្រុមការងារនៃផ្សារទំនើបឡាក់គីលើផលិតផល ដែលពិតជាចាំបាច់សម្រាប់តម្រូវការអតិថិជនប្រចាំថ្ងៃដូចជាទំនិញស្រស់និងគ្រឿងទេសប្រកបដោយគុណភាពខ្ពស់ក្នុងតម្លៃដែលមិនធ្លាប់មានពីមុនមក។ ផ្សារទំនើបឡាក់គី មានឆន្ទៈក្នុងការរក្សាតម្លៃទាបនេះក្នុងរយៈពេលយូរ។ ដូច្នេះអតិថិជន អាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធីដ៏អស្ចារ្យនេះ។

ផលិតផលចាំបាច់ដែលអតិថិជនភាគច្រើនបានទិញ

អតិថិជនអាចតាមដានមើលទំនិញដែលមានតម្លៃពិសេសបំផុតទាបជាងទីផ្សារទូទៅរហូតដល់ ​២០% លើផលិតផលចាំបាច់ជិត ៦០ ប្រភេទ​ ដូចជាទំនិញស្រស់ ផលិតផលថែរក្សាសម្រស់និងសុខភាព គ្រឿងទេស ក៏ដូចជាផលិតផលចាំបាច់ជាច្រើនទៀត ។

Photo 2023 07 14 13 05 35

តម្លៃលើសពីអស្ចារ្យ

លោក គីម សេង នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិការផ្សារទំនើបនិងហ្គាឌៀននៃ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍ថា ពួកយើងបានស្តាប់និងធ្វើសកម្មភាពលើអ្វីដែលអតិថិជនគិតថាសំខាន់សម្រាប់ពួកគាត់ក្នុងគ្រាដ៏លំបាកនេះ ដូចជាតម្រូវការលើ ទំនិញដែលមានតម្លៃធូរថ្លៃ ទំនិញស្រស់មានគុណភាពល្អជាងគេ ជាមួយនឹងបទពិសោធន៍នៃការទិញទំនិញដ៏សប្បាយរីករាយ ដែលទាំងអស់នេះគឺពួកយើងកំពុងផ្តល់ឱ្យអតិថិជន។

លោកបានបន្តទៀតថា ជាមួយនឹងការបើកកម្មវិធី ធានាតម្លៃ ពួកយើងនឹងនាំយកនូវអ្វីដែលអតិថិជនត្រូវការ។ ការដាក់លក់ក្នុងតម្លៃទាបនេះគឺប្រព្រឹត្តទៅក្នុងរយៈពេលយូរស្របជាមួយការផ្តល់ជូននូវទំនិញមានគុណភាពខ្ពស់ដែលអតិថិជនអាចមានលទ្ធភាពទិញ ជាពិសេស អំឡុងពេលនៃតម្លៃទំនិញមានការកើនឡើងជាសកល។ សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើបឡាក់គី សូមចូលទៅកាន់តំណរភ្ជាប់៖ luckysupermarketcambodia | Instagram, Facebook, TikTok | Linktree

សម្រាប់តំណរភ្ជាប់តាមដានប្រូម៉ូសិន៖ https://bit.ly/LPTLatLucky ​​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia