រាជធានីភ្នំពេញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានប្រារព្ធពិធីសម្ពោធបើកដំណើរការសាខា ផ្សារទំនើបឡាក់គីវិថី អង្គរភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីអង្គរភ្នំពេញ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ផ្សារទំនើបឡាក់គី វិថីអង្គរភ្នំពេញ ត្រូវបានធ្វើឡើងជាមួយនឹងរចនាបថទំនើបទាន់សម័យ និងបានបន្ថែមផលិតផលចាំបាច់ជាច្រើនប្រភេទដូចជា ទំនិញស្រស់ គ្រឿងទេស គ្រឿងសម្អាង ផលិតផលថែរក្សាសុខភាព សម្ភារៈផ្គត់ផ្គង់ផ្ទះបាយ ផលិតផលលាងសម្អាត គ្រឿងភេសជ្ជៈ និងផលិតផលផ្សេងៗដែលនាំចូលពីបណ្តាប្រទេស ជុំវិញពិភពលោក។ រឹតតែពិសេសជាងនេះទៀត អតិថិជននឹងទទួលបានភាពងាយស្រួលក្នុងការស្វែងរកទិញទំនិញនៅទីតាំងផ្សារទំនើបឡាក់គីវិថីអង្គរភ្នំពេញ ដោយសារតែពួកយើងបានពង្រីកទីតាំងយ៉ាងធំទូលាយ បំពាក់ទៅដោយផ្លាកសញ្ញាចង្អុលបង្ហាញជាច្រើនផងដែរ។
លោក គីម សេង នាយកជាន់ខ្ពស់ផ្នែកប្រតិបត្តិ បានមានប្រសាសន៍ថា “ពួកយើងនឹងបម្រើសេវាកម្មផ្សារទំនើបដែលមានភាពងាយស្រួល និងផ្តល់ទំនិញដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ជូនដល់អតិថិជនដែលរស់នៅក្នុងតំបន់នេះ”។
លោកបានបន្តទៀតថា “ក្រុមការងារបានខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវទំនិញស្រស់ និងគ្រឿងទេសផ្សេងៗដែលមានគុណភាពខ្ពស់ ដែលជាផលិតផលនៅក្នុងស្រុក ព្រមទាំងនាំចូលពីក្រៅប្រទេស ។ ពួកយើងមិនត្រឹមតែផ្តល់ទំនិញដែលមានតម្លៃសមរម្យប៉ុណ្ណោះទេ ព្រមជាមួយគ្នានេះពួកយើងក៏បានផ្តល់នូវសេវាកម្មដែលល្អឥតខ្ចោះជូនដល់អតិថិជនរបស់យើងផងដែរ”។
ផ្សារទំនើបឡាក់គី និងផ្សារឡាក់គីអ៊ិចប្រេស នឹងបន្តបើកដំណើរការសាខាថ្មីបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន និងបង្កើនភាពងាយស្រួលសម្រាប់អតិថិជនក្នុងការទិញទំនិញនៅទីតាំងដែលជិតបំផុត។ ពួកយើងមានគោលបំណងក្នុងការបំពេញគ្រប់តម្រូវការរបស់អតិថិជននៅក្នុងកន្លែងតែមួយដែលមានដាក់លក់ផលិតផលចាំបាច់ដូចជា ទំនិញស្រស់ៗរាល់ថ្ងៃ ដូចជាបន្លែ ផ្លែឈើ សាច់ ផលិតផលប្រើប្រាស់ ជាច្រើនប្រភេទក្នុងគេហដ្ឋាន និងផលិតផលគ្រឿងទេស ដែលជាផលិតផលសុទ្ធក្នុងស្រុកនិងនិងនាំចូលពីបណ្តាប្រទេសនានាជាពិសេសផលិតផលប្រេនផ្តាច់មុខដូចជា Meadow, Yu Pin King, Guardian, Casino និងផលិតផលជាច្រើនទៀត ។ល។


