សសើរមិនដាច់ពីមាត់! ផ្សារទំនើប ឡាក់គី មានកម្មវិធី “ធានាតម្លៃ” ទំនិញចាំបាច់ជាង ១០០មុខ រហូតដល់ ៣ខែ ជួយឱ្យអតិថិជនងាយស្រួលរៀបចំផែនការចំណាយនិងសន្សំសំចៃ

[រាជធានីភ្នំពេញ] — ស្របពេលដែលការគ្រប់គ្រងថវិកាក្នុងគ្រួសារកាន់តែមានសារៈសំខាន់ ផ្សារទំនើប ឡាក់គី (Lucky Supermarket) ដែលជាផ្សារទំនើបឈានមុខគេក្នុងវិស័យលក់រាយនៅកម្ពុជា បានប្រកាសបន្តពង្រឹងយុទ្ធនាការដ៏លេចធ្លោរបស់ខ្លួនគឺ «កម្មវិធីធានាតម្លៃ» ។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួន ៣ ធំៗ ដើម្បីផ្តល់ជូននូវតម្លៃសមរម្យ និងបទពិសោធទិញទំនិញដ៏អស្ចារ្យជូនដល់អតិថិជន៖ 

 

ការសន្សំសំចៃខ្ពស់សម្រាប់ក្រុមគ្រួសារ៖ ជួយកាត់បន្ថយបន្ទុកចំណាយប្រចាំថ្ងៃរបស់គ្រួសារកម្ពុជាលើទំនិញប្រើប្រាស់ចាំបាច់ប្រកបដោយប្រសិទ្ធភាព។ 

 

ការរក្សាតម្លៃទាប និងថេរក្នុងរយៈពេលវែង៖ នេះមិនមែនត្រឹមតែជាកម្មវិធីបញ្ចុះតម្លៃក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់ផ្សារទំនើប ឡាក់គី ក្នុងការរក្សាតម្លៃទំនិញឱ្យនៅទាបដដែលក្នុងរយៈពេលរហូតដល់ ៣ ខែ ដើម្បីជួយឱ្យអតិថិជនងាយស្រួលក្នុងការរៀបចំផែនការចំណាយ។ 

2026 10 31 09.14.26

ទំនិញប្រើប្រាស់ប្រចាំថ្ងៃយ៉ាងសម្បូរបែបជាង ១០០ មុខ៖ អតិថិជនអាចរីករាយទិញទំនិញយ៉ាងសម្បូរបែប ដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ខ្ពស់លើគុណភាព ចាប់តាំងពីគ្រឿងទេស នំ មី អង្ករ រហូតដល់សម្ភារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។ 

 

ផ្សារទំនើប ឡាក់គី យល់ច្បាស់ពីតម្រូវការរបស់អតិថិជនក្នុងការទទួលបានទំនិញដែលមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យ។ ហេតុដូច្នេះហើយ កម្មវិធី «ធានាតម្លៃ» (LPTL) មិនត្រឹមតែជាការបញ្ចុះតម្លៃធម្មតានោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការឈរនៅក្បែរ និងគាំទ្រដល់ជីវភាពរស់នៅរបស់គ្រួសារកម្ពុជាគ្រប់រូប។ 

2026 10 31 09.15.11

ផ្សារទំនើប ឡាក់គី សូមគោរពអញ្ជើញអតិថិជនទាំងអស់ អញ្ជើញមកកាន់គ្រប់សាខាទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ ដើម្បីស្វែងរកទំនិញដែលមានស្លាកសញ្ញា «កម្មវិធីធានាតម្លៃ» ដើម្បីទទួលបានបទពិសោធទិញទំនិញដែលចំណេញជាងមុន សន្សំសំចៃជាងមុន និងពោរពេញដោយទំនុកចិត្ត។

 2026 10 31 09.15.42

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ ឬទំព័រហ្វេសប៊ុករបស់ ផ្សារទំនើប ឡាក់គី (Lucky Supermarket)។

2026 10 31 09.16.22

Highly Praised! Lucky Supermarket’s 'Lower Prices That Last' Covers 100+ Essentials for Up to 3 Months, Making Household Budgeting and Saving Easier.

 

[PHNOM PENH] — As household budget management becomes increasingly important, Lucky Supermarket, a leading retailer in Cambodia, has announced the strengthening of its prominent "Lower Prices That Last" (LPTL) campaign. This initiative is built around three key strategic objectives designed to offer exceptional value and a great shopping experience to customers: 

 

Substantial Family Savings: Effectively helps reduce the daily living expenses of Cambodian households on essential consumer goods. 

Long-Term Price Stability: This is not a short-term promotional discount, but rather Lucky Supermarket's firm commitment to keeping product prices low and steady for up to 3 months, helping customers easily plan and manage their household budgets. 

 

Over 100 Varieties of Everyday Essentials: Customers can enjoy a wide selection of carefully quality-controlled items, ranging from groceries, snacks, instant noodles, and rice, to various other daily necessities. 

 

Lucky Supermarket deeply understands customers' needs for high-quality goods at reasonable prices. Therefore, the "Lower Prices That Last" (LPTL) program is more than just a regular discount; it represents a long-term commitment to standing by and supporting the everyday lives of every Cambodian family. 

 

Lucky Supermarket cordially invites all customers to visit any of our branches nationwide starting today to look for items featuring the "Lower Prices That Last" (LPTL) tag. Experience a smarter, more cost-effective, and confident way of shopping. 

 

For more information, please visit the official Lucky Supermarket website or Facebook page.

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia