Luckin Coffee គឺជាយីហោហាងកាហ្វេដ៏ល្បីមួយនៅក្នុងប្រទេសចិន បច្ចុប្បន្នហាងកាហ្វេមួយនេះអាចផ្ដួលដៃគូរប្រគួតប្រជែងដោយធ្វើការបំបែកសាខាបានរហូតដល់ទៅ១ ម៉ឺនសាខាឯណ្ណោះ ខណៈដែល Starbucks មាន៦,៤៨០ សាខាប៉ុណ្ណោះនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
តាមប្រភពខាងលើបានឲ្យដឹងថា ចំពោះយុទ្ធសាស្រ្តដែល ធ្វើឲ្យLuckin Coffee អាចវ៉ាដាច់ Starbucks បាននោះគឺ៖
១.ទាញអតិថិជនតាមAPP
Luckin Coffee បានបង្កើតកម្មវិធីមួយសម្រាប់ឱ្យអតិថិជនរបស់ខ្លួនអាចកម្មង់កាហ្វេញ៉ាំបាន។ ដើម្បីឱ្យអតិថិជនឆាប់ស្គាល់ខ្លួន Luckin បានប្រកាសធ្វើការប្រម៉ូសិន ដោយអតិថិជនគ្រាន់តែ download អេបរបស់ខ្លួនភ្លាម ទទួលបានកាហ្វេ១កែវហ្រ្វីភ្លាម។ ដោយយុទ្ធសាស្រ្តមួយនេះ ធ្វើឱ្យ Luckin មានអ្នកស្គាល់បានលឿន ហើយអ្វីដែលសំខាន់ភ្ញៀវបានសាករសជាតិថែមទៀត។
២. មិនប្រើប្រាស់ជាសាច់ប្រាក់
ក្រុមហ៊ុនបានអនុម័តប្រព័ន្ធបញ្ជាទិញដោយផ្អែកលើកម្មវិធីប្រកបដោយភាពច្នៃប្រឌិត និងបានសង្កត់ធ្ងន់លើការមកយកដោយខ្លួនឯង។ ដោយអតិថិជនអាចធ្វើការកម្មង់វាតាមរយៈទូរស័ព្ទបាននៅពេលកំពុងធ្វើដំណើរ ហើយអាចទៅយកវាពីហាងតែម្តង។ ប៉ុន្តែសម្រាប់Starbucksវិញ ខ្ញុំត្រូវតែឈរតម្រង់យូរដើម្បីទិញ។ ការធ្វើបែបនេះ នឹងធ្វើឲ្យហាងរបស់ខ្លួនកាន់តែតូច និងសន្សំសំចៃកាន់តែច្រើនផងដែរ។
ក្នុងនោះដែរលោក Jianggan Li ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា Momentum Works បានឲ្យដឹងថា “Luckin Coffee មានភាពខ្លាំងក្លាក្នុងការពង្រីកហាងរបស់ខ្លួន។ ដោយអ្នកប្រើប្រាស់អាចទិញភេសជ្ជៈ ពី Luckin Coffee ក្នុងតម្លៃ ២ ដុល្លារ ឬតិចជាងនេះ ហើយក៏ដោយសារតែមានការបញ្ចុះតម្លៃជាច្រើន ផងដែរ”។
គួរបញ្ជាក់ផងដែរថា កាហ្វនេះ ទទួលបានអតិថិជនរហូត៥០លាននាក់ ក្នុងខែមិថុនា កាលពីឆ្នាំ២០២២ ។ តាមរបាយការណ៍ Luckin Coffee បានបើកហាងថ្មីចំនួន១,៤៨៥ ដែលជាមធ្យម ១៦.៥ហាងថ្មីក្នុងមួយថ្ងៃ។ ហើយក្នុងចំណោមហាងចំនួន ១០,៨២៩ នៅក្នុងប្រទេសចិន មាន ៧,១៨១ដំណើរការដោយខ្លួនឯង និង ៣,៦៤៨ត្រូវបានដំណើរការដោយដៃគូ។ សម្រាប់ទីផ្សារបរទេស Luckin Coffee បានបើកហាងចំនួន ១៤ កន្លែងក្នុងប្រទេសសិង្ហបុរី៕


