ហាងមាន់បំពងដ៏ល្បី ល្វី ហ្ស៊ី អាណា បើកសម្ពោធសាខាថ្មីទី ៩ នៅ MC Park ស្ទឹងមានជ័យ
ធី ស្រីល័ក្ខ•SEPTEMBER 29 2026•

ភ្នំពេញ: កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ទឹកដីខណ្ឌមានជ័យកាន់តែមាន ភាពអ៊ូអរ និង សស្រាក់សស្រាំជាខ្លាំង តាមរយៈព្រឹត្តិការណ៍ នៃការបើកសម្ពោធជាផ្លូវការនូវ សាខាថ្មី របស់ហាងមាន់បំពងដ៏ល្បីរបស់ ល្វី ហ្ស៊ី អាណា (Louisiana Famous Fried Chicken) ស្ថិតនៅក្នុង MC Park ស្ទឹងមានជ័យ ដែលជាសាខាទី៩ ដ៏ថ្មីស្រឡាងរបស់ខ្លួនដើម្បីនាំយករសជាតិមាន់បំពងកម្រិតស្តង់ដារអន្តរជាតិ មកផ្ដល់ជូនកៀកជិតដៃ អតិថិជនក្នុងតំបន់ផ្ទាល់តែម្ដង។

2026 09 29 13.39.15

ពិធីបើកសម្ពោធសាខាទី៩ នេះ បានឃើញថា ប្រព្រឹត្តទៅយ៉ាងរលូន និង មានការចូលរួមក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ម៉ៃឃើល អេង (Michael Eng) ជាម្ចាស់ប្រេនអន្តរជាតិ ល្វី ហ្ស៊ី អាណា (Louisiana Famous Fried Chicken) មកពីសហរដ្ឋអាមេរិក ព្រមទាំង លោកស្រី ចាន់ កាតារីណា នាយិកា ហ្វ្រេនឆាយ និង ជាតំណាងប្រចាំប្រទេសកម្ពុជា ក៏ដូចជាវត្តមានដ៏មានតម្លៃ របស់ម្ចាស់សាខាថ្មី គឺ លោក ទិត្យ សុវណ្ណ និង អ្នកស្រី គៀរ ដានី ព្រមទាំងមាន ចូលរួមពីភ្ញៀវកិត្តិយស ដៃគូអាជីវកម្មនានា និងបងប្អូន មិត្តភិក្ត សាច់ញាតិផងដែរ។

2026 09 29 13.39.20

គួររំលឹកផងដែរថា ល្វី ហ្ស៊ី អាណា (Louisiana Famous Fried Chicken) គឺជាម៉ាកយីហោមាន់ បំពងលំដាប់ អន្តរជាតិដ៏ល្បីល្បាញ ដែលមានប្រភពដើមកំណើតបង្កើត ឡើងនៅរដ្ឋ California ទីក្រុង Los Angeles សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ១៩៧៦ មកម្ល៉េះ។ ម៉ាកយីហោនេះត្រូវបាន គេស្គាល់យ៉ាងច្បាស់ តាមរយៈរូបមន្តមាន់បំពងដែលមានរសជាតិឆ្ងាញ់ប្លែក គ្រឿងទេសចូលជាតិបានល្អ ធ្វើអោយស្បែកមាន់ខាងក្រៅស្រួយស្រិប សាច់ខាងក្នុងទន់ៗ (បែប Juicy) និង មានស្តង់ ដារគុណភាពខ្ពស់ដែលត្រូវបាននាំយកមកពង្រីកទីផ្សារយ៉ាងជោគជ័យនៅ ព្រះរាជាណាចក្រ កម្ពុជាចាប់តាំងពី ឆ្នាំ ២០២០ មក។

2026 09 29 13.39.25

ថ្លែងក្នុងឱកាសនេះ លោក ម៉ៃឃើល អេង បានបង្ហាញនូវមោទកភាពយ៉ាងខ្លាំង ចំពោះដំណើរ ការរីកចម្រើនរបស់ហាង ល្វី ហ្ស៊ី អាណា កម្ពុជា ដោយលោកបានលើកឡើងថា «អ្វីដែលធ្វើឱ្យខ្ញុំ មាន មោទកភាពបំផុត គឺ ល្វី ហ្ស៊ី អាណា មិនត្រឹមតែជាអាជីវកម្មលក់មាន់បំពងនោះទេ។ វាបាន ក្លាយជាផ្នែក មួយនៃដំណើរ គ្រួសារ និង សហគមន៍ ហើយការបើកសាខាថ្មីនៅស្ទឹងមានជ័យនា ថ្ងៃនេះ គឺជាភស្តុតាង បញ្ជាក់ថា ដំណើររបស់ Louisiana នៅកម្ពុជានៅតែបន្តបោះជំហានទៅ មុខយ៉ាងរឹងមាំ»។

2026 09 29 13.39.30

ទន្ទឹមនឹងនេះដែរ លោកស្រី ចាន់ កាតារីណា នាយិកា ហ្វ្រេនឆាយ ល្វី ហ្ស៊ី អាណា និង ជាតំណាងប្រចាំ ប្រទេសកម្ពុជា បានគូសបញ្ជាក់បន្ថែមថាចាប់តាំងពីការនាំចូល មកកម្ពុជាក្នុងឆ្នាំ ២០២០ មក ម៉ាកយីហោនេះមិនត្រឹមតែមកលក់ធម្មតានោះទេ ប៉ុន្តែ បានក្លាយជាចំណែកមួយ ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាមរយៈការគិតគូដល់សុខភាពចំណីអាហារ ការរក្សាគុណ ភាពទៅលើការវេចខ្ចប់ អនាម័យ និងសេវាកម្មដ៏កក់ក្តៅជូនអតិថិជន។

2026 09 29 13.39.34

ជាមួយគ្នានេះ លោក ទិត្យ សុវណ្ណ ក្នុងនាមជាម្ចាស់សាខាស្ទឹងមានជ័យផ្ទាល់ បានបង្ហាញនូវការ ប្តេជ្ញា ចិត្តយ៉ាងមុតមាំថា «សម្រាប់សាខាស្ទឹងមានជ័យ (MC Park) នេះ យើងចង់ឱ្យវាក្លាយជា លំហដ៏កក់ក្តៅដែលក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ អាចមកជួបជុំ ទទួលទានអាហាររបស់ខ្មែរយើង ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ពិសា និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា»។

2026 09 29 13.39.40

បន្ថែមនេះផងដែរ អតិថិជនអាចមកទទួលយកបទពិសោធន៍ថ្មី ជាមួយរសជាតិមាន់បំពងដែលសុភាពទន់ Juicy ខាងក្នុង ស្រួយឆ្ងាញ់ ក្តៅៗ ស្រួយស្រិប និង ជាប្រភេទមាន់បំពងកម្រិតស្តង់ដារ អន្តរជាតិ រួមទាំងការប្រម៉ូសិនពិសេសៗជាច្រើន នៅ ល្វី ហ្ស៊ី អាណា (Louisiana Famous Fried Chicken) ជាពិសេសសម្រាប់សាខាថ្មី នៅស្ទឹងមានជ័យ (MC Park) នេះតែម្តង ដោយការបញ្ចុះតម្លៃ ចាប់ពីថ្ងៃទី 26 ដល់ 30 ខែកញ្ញានេះ ទាំងអស់គ្នា! មានសម្រាប់តែសាខាថ្មី តែប៉ុណ្ណោះ។

2026 09 29 13.39.442026 09 29 13.39.532026 09 29 13.39.58

ស្វែងរកសាខាទាំង9របស់ល្វីហ្ស៊ីអាណា៖

  • ទីតាំងសាខាទី1 ផ្សារទំនើបជីបម៉ុង ណូរ៉ូមល​ជាន់ទី៣ ៖ 096 689 789 7
  • ទីតាំងសាខាទី2 ផ្សារទំនើបជីបម៉ុង សែនសុនជាន់ផ្ទាល់ដី ៖ 096 379 779 7
  • ទីតាំងសាខាទី3 ផ្សារទំនើប Exchange Square ជាន់ទី២ ៖ 069 984 985
  • ទីតាំងសាខាទី4 ជិតសាលា IFL ៖ 069 697 797
  • ទីតាំងសាខាទី5 The K Ground Mall 598 ៖ 069 503 339
  • ទីតាំងសាខាទី6 ប៉េងហួតបឹងស្នោរ ៖ 098 486 899
  • ទីតាំងសាខាទី7 ផ្សារទំនើបអ៊ីនអនមានជ័យ ជាន់ទី២ ៖ 070 86 13 13
  • ទីតាំងសាខាទី8 ទល់មុខផ្សារទួលទំពូង ៖ 096 7 657 657
  • ទីតាំងសាខា ទី9 MC Park ស្ទឹងមានជ័យ ៖ 015 666 808 

ទំនាក់ទំនងតាមដានព័ត៌មានលម្អិត និងប្រូម៉ូសិនប្រចាំថ្ងៃនៅលើ Facebook Page ផ្លូវការ៖ Louisiana Famous Fried Chicken Cambodia

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia