គ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំមួយនេះផ្ដល់កម្ចីគ្មានការប្រាក់សម្រាប់អ្នកប្រើសេវាបើកប្រាក់បៀវត្សជាមួយខ្លួន ខ្ចីភ្លាមបានភ្លាមមិនបាច់ទ្រព្យធានា
Toeuy Hong•OCTOBER 5 2026•17 views

 

បងប្អូនប្រហែលមិនបានដឹងទេថាសម្រាប់អ្នកដែលកំពុងប្រើប្រាស់សេវាបើកប្រាក់បៀរវត្សជាមួយ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC គឺអាចស្នើកម្ចីពីLOLC បានភ្លាមៗ ដោយមិនបាច់មានទ្រព្យធានា ហើយការខ្ចីនេះទៀតសោតបងប្អូនមិនបាច់បង់ការប្រាក់ឡើយ។

 

កម្ចីប្រាក់បៀវត្សរ៍ (SAL) របស់LOLC គឺជាផលិតផលកម្ចីមួយប្រភេទ ដែលមានរយៈពេលខ្លី ដោយមិនមានការប្រាក់ និងផ្តល់ជូនសម្រាប់អតិថិជនដែលកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ ជាមួយ អិលអូអិលស៊ី ដោយមិនតម្រូវឱ្យមានទ្រព្យដាក់ធានា ឡើយ។

 

ផលិតផលនេះគឺប្រើប្រាស់សម្រាប់អតិថិជនដែលជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន ឬសហគ្រាសដែលកំពុងប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ជាមួយ អិលអូអិលស៊ី ដូចខាងក្រោម៖

·      បុគ្គលដែលកំពុងបម្រើការងារ។

·      បុគ្គលដែលត្រូវការជំនួយហិរញ្ញវត្ថុរយៈពេលខ្លី។

·      បុគ្គលដែលចង់បានប្រាក់កម្ចី ឆាប់រហ័ស និងងាយស្រួល ដោយមិនចាប់មានទ្រព្យដាក់ធានា

 

 សម្រាប់កម្ចីប្រាក់បៀរវត្សរបស់ អិលអូអិលស៊ីនេះ អតិថិជនអាចខ្ចីបានស្មើនឹង ៧០% នៃប្រាក់បៀវត្សរ៍សុទ្ធអប្បបរមា សម្រាប់រយៈពេល ០៣ខែជាប់គ្នាចុងក្រោយរបស់អតិថិជន ប៉ុន្តែមិនលើសពី ២.០០០ ដុល្លារ ឬសមមូលនឹងប្រាក់រៀល ដោយមិនមានការប្រាក់ ប៉ុន្តែអតិថិជនត្រូវយល់ព្រមបង់សោហ៊ុយអនុម័តកម្ចី។

ចំពោះ រយៈពេលកម្ចី គិតចាប់ពីថ្ងៃទម្លាក់ទុនរហូតដល់ថ្ងៃបើកប្រាក់បៀវត្សរ៍ របស់អតិថិជនជាក់ស្តែង ប៉ុន្តែមិនលើសពី ១ខែ ឬ ៣១ថ្ងៃ ហើយការបង់សងកម្ចីត្រូវអនុវត្តដូចខាងក្រោម៖
ករណីបើកប្រាក់បៀវត្សរ៍ តែម្តងក្នុងមួយខែ៖ ត្រូវកាត់ចេញពីគណនីប្រាក់បៀវត្សរបស់អតិថិជនដោយស្វ័យប្រវត្តិ នៅចំថ្ងៃបើកប្រាក់បៀវត្សរ៍ តែម្តង។


ករណីបើកប្រាក់បៀវត្សរ៍ ពីរដងក្នុងមួយខែ៖ ត្រូវកាត់ចេញពីគណនីប្រាក់បៀវត្សរ៍ របស់អតិថិជនដោយស្វ័យប្រវត្តិ នៅចំថ្ងៃបើកប្រាក់បៀវត្សរ៍ លើកទីមួយម្តង និងលើកទីពីរម្តងទៀត។

ការផ្តល់កម្ចីសារឡើងវិញ៖ អាចអនុញ្ញាតទៅបាន លុះត្រាតែអតិថិជនត្រូវទូទាត់កម្ចីវគ្គមុនឱ្យបានចប់សព្វគ្រប់ ជាមុនសិន។ មិនតម្រូវឱ្យមានអ្នករួមខ្ចី និងអ្នកធានា។ ចង់ដឹងកាន់តែច្បាស់ពីកម្ចីប្រាក់បៀរវត្សLOLC អាចចុចនៅទីនេះ ឬទាក់ទងទៅលេខទូរស័ព្ទ 023 991 991៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia