ផលិតផលសន្សំថ្មីពី អិលអូអិលស៊ី “គណនីសន្សំតាមផែនការ” ផ្តល់អត្រាការប្រាក់រហូតដល់ 6.25% ក្នុងមួយឆ្នាំ
Toeuy HongMAY 14 2026339 views

តើលោកអ្នកកំពុងមានទម្លាប់សន្សំប្រាក់ ឬកំពុងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតមែនទេ?
អិលអូអិលស៊ី សូមណែនាំផលិតផលសន្សំថ្មីស្រឡាង គណនីសន្សំតាមផែនការ ដែលត្រូវបានរចនាឡើងដើម្បីជួយអតិថិជនគ្រប់រូប សម្រេចគោលដៅហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព តាមរយៈការសន្សំប្រាក់ដែលមានភាពបត់បែនទៅតាមលំហូរសាច់ប្រាក់របស់អតិថិជនជាក់ស្តែង។


គណនីសន្សំតាមផែនការ មានភាពខុសប្លែកពីគណនីសន្សំដទៃ ដែលអនុញ្ញាតឱ្យលោកអ្នកដាក់ប្រាក់សន្សំបានបន្តបន្ទាប់ ដោយមិនចាំបាច់ដាក់តែម្តងក្នុងចំនួនធំ និងរយៈពេលកំណត់ណាមួយនោះទេ។ គណនីនេះសមស្របសម្រាប់គោលដៅផ្សេងៗ ដូចជាការសន្សំសម្រាប់ ការទិញផ្ទះ ឬរថយន្ត សន្សំសម្រាប់ការសិក្សារបស់កូនៗ ចាប់ផ្តើមអាជីវកម្ម ឬការគម្រោងដំណើរកម្សាន្តជាដើម។


ជាមួយ គណនីសន្សំតាមផែនការ អតិថិជនអាចចាប់ផ្តើមសន្សំបានចាប់ពីត្រឹមតែ 10 ដុល្លារ និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

·      អត្រាការប្រាក់កើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ រហូតដល់ 6.25% ក្នុងមួយឆ្នាំ

·      ភាពបត់បែនក្នុងការរៀបចំផែនការសន្សំទៅតាមលំហូរសាច់ប្រាក់ផ្ទាល់ខ្លួន

·      ជួយបង្កើតទម្លាប់សន្សំយ៉ាងមានវិន័យ និងទៀងទាត់

·      សុវត្ថិភាពខ្ពស់ និងភាពងាយស្រួលក្នុងការដាក់ប្រាក់ និងគ្រប់គ្រងគណនីតាមរយៈ LOLC Mobile

·      អាចជ្រើសរើសរយៈពេលសន្សំចាប់ពី 1 ឆ្នាំ រហូតដល់ 5 ឆ្នាំ


·      អាចសន្សំបានតាមបែបប្រចាំថ្ងៃ ប្រចាំខែ ឬតាមផែនការដែលសមស្រប
បញ្ជាក់៖ ដើម្បីអាចទទួលបានអត្រាការប្រាក់ដំឡើងទៅតាមឆ្នាំនីមួយៗ អតិថិជនត្រូវដាក់ប្រាក់ចូលក្នុងគណនីសន្សំតាមផែនការ 12ខែ (ជាប់ៗគ្នា)។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍បើក គណនីសន្សំតាមផែនការអាចអញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់៖
023 991 991
014 991 991
096 3 991 991
031 3 991 991

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia