ខំរៀនណា! អិលអូអិលស៊ី នឹងផ្ដល់កុំព្យូរទ័រដល់សិស្សនិទ្ទេសA មានលំដាប់ពិន្ទុខ្ពស់៥០នាក់សម្រាប់បាក់ឌុប២០២៤នេះ
Toeuy HongAPRIL 3 2024

ដើម្បីជាផ្នែកមួយនៃការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំជំរុញការបង្កើតធនធានដែលមានគុណភាពសម្រាប់ប្រទេសកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(LOLC) បានបង្កើតកម្មវិធីពិសេសគឺផ្ដល់កាដូលើកទឹកចិត្តជាកុំព្យូទ័រដល់សិស្សនិទ្ទេសA ដែលមានលំដាប់ពិន្ទុខ្ពស់៥០នាក់សម្រាប់បាក់ឌុបឆ្នាំ២០២៤នេះ។

Ccc

កម្មវិធីផ្ដល់កាដូលើកទឹកចិត្តពី អិលអូអិលស៊ី គឺជាសកម្មភាពមួយក្នុងការជំរុញទឹកចិត្តនិងជួយផ្ដល់កម្លាំងចិត្តឱ្យប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ខិតខំប្រឹប្រែងរៀនសូត្រឱ្យទទួលបានលទ្ធផលល្អប្រសើរ។ កាលណាពួកគាត់ប្រឹងប្រែងទទួលបានលទ្ធផលល្អ ពួកគាត់នឹងទទួលបានកាដូជាកុំព្យូទ័រសម្រាប់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវពេលបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។

ចំពោះការផ្ដល់កាដូលើកទឹកចិត្តប្អូនៗថ្នាក់ទី១២នេះគឺសម្រាប់ប្អូនៗដែលជាបុត្រធីតារបស់អតិថិជនដែលបានប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី

លក្ខខណ្ឌនៃកម្មវិធី៖

  • ផ្តល់ជូនដល់បេក្ខជន-បេក្ខនារី ទទួលបាននិទ្ទេស A ដែលមានលំដាប់ពិន្ទុខ្ពស់ចំនួន៥០នាក់សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ ហើយជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី
  • បេក្ខជន-បេក្ខនារីម្នាក់ទទួលបានកុំព្យូទ័រចំនួន០១គ្រឿង និងប័ណ្ណសរសើរ១
  • ត្រូវបញ្ជូនឯកសារតម្រូវ/ឯកសារពាក់ព័ន្ធនិងលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡងមានដូចជា៖
    • - ឯកសារដែលបញ្ជាក់ពីលទ្ធផលទទួលបាននិទ្ទេស A (ដូចជាវិញ្ញាបនបត្របណ្ណោះអាសន្ន ឬឯកសារដែលអាចបញ្ជាក់ដោយបុគ្គលិក អិលអូអិលស៊ីបាន)
    • - សំបុត្រកំណើត / សៀវភៅគ្រួសារ
    • - ឯកសារដែលបញ្ជាក់បានថាជាអតិថិជនរបស់ អិលអូអិលស៊ី
  • បេក្ខជន-បេក្ខនារីជ័យលាភីទាំង៥០រូប ត្រូវតែអញ្ជើញចូលរួម ក្នុងកម្មវិធីប្រគល់រង្វាន់ដោយផ្ទាល់។

*បញ្ជាក់៖  ការផ្តល់ជូនពិសេសនេះសម្រាប់តែឱពុកម្តាយរបស់បេក្ខជន-បេក្ខនារី និទេ្ទស A  ដែលបានក្លាយជាអតិថិជន អិលអូអិលស៊ី មុនកាលបរិច្ឆេទប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០២៤ប៉ុណ្ណោះ។ អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនកម្មវិធីពិសេសនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia