ឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី ដាក់ដំណើរការជាផ្លូវការនៅ សាខាស្រុកបាទី - ឃុំត្រពាំងសាប ហើយ!
Toeuy HongAPRIL 1 202686 views

ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦៖ បន្ទាប់ពីបានដាក់ដំណើរការនូវ «ឥណទានមាសកើនទ្រព្យ» បានដោយជោគជ័យនៅការិយាល័យប្រតិបត្តិការ និងសាខាខណ្ឌមានជ័យ ជាបន្តបន្ទាប់រួចមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានបន្តពង្រីកវិសាលភាពលើការផ្តល់ផលិតផលមួយនេះនៅសាខាស្រុកបាទី ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នេះបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ២ ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

 Ol4

កម្មវិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងអតិថិជនយ៉ាងច្រើនកុះករ។ វត្តមាននៃ «ឥណទានមាសកើនទ្រព្យ» នៅសាខាទីបីនេះ នឹងផ្តល់ជូនភាពងាយស្រួលដល់អតិថិជនដែលរស់នៅក្នុងស្រុកបាទី និងខេត្តតាកែវទាំងមូល ក្នុងការយកគ្រឿងមាសរបស់គាត់មកដាក់នៅ អិលអូអិលស៊ី ដើម្បីស្នើឥណទានមាសកើនទ្រព្យ បានយ៉ាងងាយស្រួល សុវត្ថិភាព មានទំនុកចិត្តខ្ពស់ និងទទួលបានឥណទានក្នុងរយៈពេលត្រឹម១៥នាទី ប៉ុណ្ណោះ ជាមួយអត្រាការប្រាក់ល្អបំផុត ដែលអាចឆ្លើយតបទៅនឹងតម្រូវការសាច់ប្រាក់បន្ទាន់របស់ពួកគាត់។

 Lo3

«ឥណទានមាសកើនទ្រព្យ» ត្រូវបានរចនាឡើងសមស្របទៅនឹងជីវភាពរស់នៅ និងតម្រូវការរបស់អតិថិជនគ្រប់កម្រិត មិនថាជាអាជីវករ កសិករ បុគ្គលិកបម្រើការងារក្នុងស្ថាប័នឬអ្នកមានតម្រូវការសាច់ប្រាក់បន្ទាន់សម្រាប់គ្រួសារ ក៏អាចប្រើប្រាស់សេវាកម្មនេះបានយ៉ាងងាយស្រួល។ នេះគឺជាជម្រើសឆ្លាតវៃមួយ ដែលជួយអតិថិជនរក្សាទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួន ខណៈពេលដែលអាចទទួលបានសាច់ប្រាក់សម្រាប់ដោះស្រាយបញ្ហាបន្ទាន់។

 Lo1

ជាមួយគ្នានេះផងដែរ អិលអូអិលស៊ី ផ្តោតសំខាន់លើសុវត្ថិភាព និងការរក្សាទុកគ្រឿងមាសរបស់អតិថិជន ដោយប្រើប្រាស់ប្រព័ន្ធស្តង់ដារខ្ពស់ និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាថាទ្រព្យសម្បត្តិរបស់អតិថិជនត្រូវបានថែរក្សាយ៉ាងល្អ និងមានទំនុកចិត្តពេញលេញ។

Ol5  

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានថ្លែងថា ដូចដែលយើងបានជម្រាបជូនកាលពីកម្មវិធីសម្ពោធវគ្គមុនៗ ក្នុងការពង្រីកវិសាលភាពផ្តល់ជូនអតិថិជននូវសេវាកម្ម និងផលិតផលដែលមានភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តខ្ពស់ ក្នុងការទទួលប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។ បេសកកម្មបន្តរបស់យើង គឺនាំយកផលិតផលឥណទានថ្មីនេះ ទៅកាន់អតិថិជនឱ្យបានកាន់តែទូលំទូលាយ នៅតាមសាខាជាបន្តបន្ទាប់ទៀត នៅតាមបណ្តាខេត្ត និងក្រុងទូទាំងប្រទេស។

Lo 

លើសពីនេះ អិលអូអិលស៊ី ក៏មានគោលបំណងក្នុងការលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ក្នុងសហគមន៍ ដើម្បីជួយអតិថិជនជៀសវាងហានិភ័យពីប្រភពឥណទានមិនផ្លូវការ និងទទួលបានសេវាកម្មដែលមានតម្លាភាព និងសុវត្ថិភាពខ្ពស់។

 

គួរបញ្ជាក់ផងដែរថា ដើម្បីស្នើសុំ «ឥណទានមាសកើនទ្រព្យ» តម្រូវឱ្យអតិថិជន មានអាយុពី ១៨ ដល់ ៦៥ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសញ្ជាតិខ្មែរ។ ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចី រួមមាន មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក ៦,៧ រហូតដល់ទឹក ១០ (១៦ ការ៉ាត់ ដល់ ២៤ ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច ១ជី (៣,៧៥ ក្រាម) ក្នុងមួយគ្រឿងមាស៕ 

Lo2

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia