កុំទាន់លក់គ្រឿងមាសដែលលោកអ្នកស្រលាញ់! ត្រូវការសាច់ប្រាក់បន្ទាន់ យកមាសដាក់ជាទ្រព្យធានានៅ អិលអូអិលស៊ី ទទួលបានសាច់ប្រាក់រហ័សយកទៅប្រើប្រាស់ តាមរយៈឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី!
Toeuy Hong•NOVEMBER 27 2026•12 views

គ្រឿងមាសជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលប្រជាជនកម្ពុជាជាច្រើននិយមរក្សាទុក មិនថាសម្រាប់ពាក់លម្អខ្លួន ជាទ្រព្យសន្សំ ឬទុកជាទ្រព្យបម្រុងសម្រាប់អនាគតនោះទេ។ ប៉ុន្តែនៅពេលមានតម្រូវការហិរញ្ញវត្ថុកើតឡើង ដូចជាការចំណាយបន្ទាន់ក្នុងគ្រួសារ ការពង្រីកអាជីវកម្ម ឬតម្រូវការបង្វិលដើមទុនជាដើម ការលក់គ្រឿងមាសអាចជាជម្រើសដែលមនុស្សជាច្រើនគិតដល់មុនគេ។​

 

ដើម្បីផ្តល់ជាជម្រើសហិរញ្ញវត្ថុដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព អិលអូអិលស៊ី បានផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុតាមរយៈ «ឥណទានមាសកើនទ្រព្យ» ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់តាមតម្រូវការ ដោយមិនចាំបាច់លក់គ្រឿងមាសរបស់ពួកគាត់។

 

 តាមរយៈ «ឥណទានមាសកើនទ្រព្យ» អតិថិជនអាចយកគ្រឿងមាសធ្វើជាទ្រព្យធានា ដើម្បីទទួលបានសាច់ប្រាក់សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុផ្សេងៗ ជាមួយនឹងអត្រាការប្រាក់សមរម្យ និងទទួលបានសាច់ប្រាក់ក្នុងរយៈពេលត្រឹម 15នាទី តែប៉ុណ្ណោះ។ បន្ថែមពីនេះទៅទៀត អតិថិជន ក៏អាចស្នើសុំបន្ថែមសាច់ប្រាក់ ដោយផ្អែកលើតម្លៃមាស នៅលើទីផ្សារអន្តរជាតិ និងអាចបង់ផ្តាច់ ឬបង់រំលស់ដើមមុនពេលកំណត់ ដោយមិនមានពិន័យឡើយ។

 

សម្រាប់លក្ខខណ្ឌនៃការស្នើសុំឥណទាននេះ អតិថិជនត្រូវមានអាយុចាប់ពី 18ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ សម្រាប់ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចីរួមមាន៖ មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម) ក្នុងមួយគ្រឿងមាស។

 

ជាពិសេស អិលអូអិលស៊ី យកចិត្តទុកដាក់លើតម្លាភាពនៃការវាយតម្លៃគ្រឿងមាសរបស់អតិថិជន ដោយផ្អែកលើតម្លៃទីផ្សារប្រចាំថ្ងៃ ដើម្បីធានាបាននូវការវាយតម្លៃត្រឹមត្រូវ និងមានតម្លាភាព។ លើសពីនេះ គ្រឿងមាសរបស់អតិថិជនត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ផងដែរ។

 

សម្រាប់ព័ត៌មានបន្ថែម ឬចម្ងល់ផ្សេងៗ អំពីឥណទានមាសកើនទ្រព្យ សូមទំនាក់ទំនងមកកាន់ អិលអូអិលស៊ី តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ LOLC Cambodia ឬតាមរយៈទូរសព្ទលេខ៖ 023 991 991។

អំពី អិលអូអិលស៊ី (ខេមបូឌា)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ជូនដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia