លែងពិបាកចំណាយពេលរង់ចាំយូរទៀតហើយ! ម៉ាកយីហោបោកគក់ដ៏ទំនើបរបស់កូនខ្មែរ LOCO Laundry កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសបើកសម្ពោធហាងដំបូងគេបង្អស់របស់ខ្លួនជាផ្លូវការ នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ ភីស ភេត្រូលៀម (PEACE Petroleum) ផ្លូវ ២៧១ សន្សំកុសល ជាមួយនឹងការបំពាក់ម៉ាស៊ីនបោក និងសម្ងួតទំនើបចុងក្រោយគេបង្អស់ពីក្រុមហ៊ុនលំដាប់ពិភពលោក Haier ដែលមានសមត្ថភាពបោកលឿនរហ័សលើសពីម៉ាស៊ីនធម្មតារហូតដល់ ២០ដង។
ការបើកសម្ពោធសាខាថ្មីនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាបញ្ហាជាក់ស្តែងរបស់ប្រជាជនកម្ពុជា ដែលកំពុងមានភាពមមាញឹកខ្លាំង នៅក្នុងជីវភាពរស់ប្រចាំថ្ងៃ ខណៈដែលហាង LOCO Laundry នឹងជួយឱ្យការបោកគក់សម្លៀកបំពាក់របស់លោកអ្នក កាន់តែរហ័ស ងាយស្រួល និងចំណាយពេលវេលាតិចបំផុត ប្រហែលតែ ១ម៉ោងប៉ុណ្ណោះ។

លក្ខណៈពិសេសរបស់ម៉ាស៊ីនបោកនិងសម្ងួតរបស់ LOCO Laundry គឺត្រូវបានបំពាក់មកជាមួយប្រព័ន្ធបង្វិលសម្ងួតកម្លាំងខ្ពស់ (High G-Force Extraction) ដែលជួយជម្រះ និងកាត់បន្ថយសំណើមក្នុងសម្លៀកបំពាក់បានយ៉ាងច្រើន។ រីឯម៉ាស៊ីនសម្ងួតឆ្លាតវៃនឹងបញ្ឈប់កម្ដៅដោយស្វ័យប្រវត្តិនៅពេលសម្លៀកបំពាក់ស្ងួតល្អ ដើម្បីការពារការរមូលជាប់គ្នា និងកាត់បន្ថយភាពជ្រួញ ខណៈដែលម៉ាស៊ីនមានជម្រើសជាច្រើនទំហំ (9kg, 15kg, និង 24kg) ប្រើប្រាស់ប្រព័ន្ធហ្គាសសន្សំសំចៃថាមពល និងមានបច្ចេកវិទ្យាកាត់បន្ថយការរំញ័រពេលកំពុងដំណើរការ។

បន្ថែមលើបច្ចេកវិទ្យា ហាង LOCO Laundry ត្រូវបានរចនាឡើងយ៉ាងទូលំទូលាយ មានអនាម័យ និងបើកបម្រើសេវាកម្ម ២៤ ម៉ោង។ អតិថិជនទទួលបានភាពងាយស្រួលតាមរយៈផ្ទាំងបញ្ជាឌីជីថល LED ដែលមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស ព្រមទាំងគាំទ្រប្រព័ន្ធទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ (Cashless Payment) និងមុខងារកក់ម៉ាស៊ីន ឬគ្រប់គ្រងប្រតិបត្តិការតាមទូរស័ព្ទដៃ។

ជាមួយគ្នានេះ ដើម្បីអបអរសាទរដល់ការបើកហាងដំបូងគេនេះ LOCO ក៏មានការផ្តល់ជូនការ FREE បោកគក់ ១០០% រយៈពេល ២ សប្តាហ៍ពេញ ចាប់ពីថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ ភីស ភេត្រូលៀម ផ្លូវ ២៧១ សន្សំកុសល ផងដែរ។

គួរបញ្ជាក់ដែរថា LOCO គឺជាឈ្មោះដែលត្រូវបានដកស្រង់ចេញពីភាសាអេស្ប៉ាញ ដែលមានន័យថា "Crazy" ឬជាភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់។ អត្តសញ្ញាណនៃម៉ាកយីហោនេះ ត្រូវបានស្តែងឡើងតាមរយៈសត្វស្វាសទំហំតូច ចិត្តល្អ និងស្រឡាញ់អនាម័យ ជា Mascot តំណាងឱ្យហាង។ ការរួមបញ្ចូលគ្នារវាង Mascot ស្វាស និងផ្លែចេក គឺដើម្បីឆ្លុះបញ្ចាំងពីភាពងាយស្រួល ភាពរីករាយ និងភាពជិតស្និទ្ធ ស្របតាមពាក្យស្លោកផ្លូវការ "LOCO — បោកគក់ ងាយដូចបកចេក!" ៕



