ដេកលក់ ដើរលេងក៏បានចំណូល! ក្រុមហ៊ុនធំៗ៦លើផ្សារហ៊ុនចែកភាគលាភច្រើនបំផុតដល់វិនិយោគិន
Toeuy HongJULY 23 20239.2 K views

បងប្អូនមួយចំនួនប្រហែលជាមិនទាន់ដឹងទេថាទោះជាយើងជាមនុស្សធម្មតា ចំណូលទាបយ៉ាងណាក៏អាចក្លាយជាម្ចាស់ក្រុមហ៊ុនធំៗបានដែរតាមរយៈវិនិយោគទិញភាគហ៊ុនធំៗក្នុងស្រុកនៅផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) ព្រោះកាលណាអ្នកវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនទាំងនោះមានន័យថាអ្នកគឺជាម្ចាសក្រុមហ៊ុនទំាំងនោះដូច្នេះពេលក្រុមហ៊ុនរកស៊ីចំណេញ អ្នកក៏ទទួលបានប្រាក់ចំណេញតាមរយៈភាគលាភនិងហ៊ុនឡើងថ្លៃ។

Csx1

ទាក់ទងនឹងភាគលាភនេះដែរ ខាងក្រោមនេះគឺជាក្រុមហ៊ុនធំៗក្នុងស្រុកចំនួន៦ដែលចុះបញ្ជីលើផ្សារហ៊ុនកម្ពុជា ហើយបើបងប្អូនវិនិយោគទិញភាគហ៊ុនទាំងនេះលើផ្សារហ៊ុននោះបងប្អូននឹងទទួលបានភាគលាភខ្ពស់និងទទួលបានភាគលាភទៀងទាត់ទៀតផង។

. ធនាគារ អេស៊ីលីដា

ធនាគារ អេស៊ីបានឡើងផ្សារហ៊ុនកាលពីឆ្នាំ២០២០ ហើយភាគលាភរបស់អេស៊ីលីដាប្រចាំឆ្នាំ២០២២ដែលយកមកចែកនៅឆ្នាំ២០២៣នេះមានចំនួន៦៨៥រៀលក្នុងមួយហ៊ុន។ ធនាគារអេស៊ីលីដារកស៊ីប្រាក់ចំណេញកើនឡើងជាមធ្យម១០%ក្នុងមួយឆ្នាំហើយធនាគារចែកភាគលាគកើនឡើងរាល់ថ្ងៃ។ សម្រាប់ភាគលាភឆ្នាំ២០២៣រំពឹងថានឹងបាន៨% បើបងប្អូនទិញហ៊ុនអេស៊ីលីដាក្នុងតម្លៃបច្ចុប្បន្នក្នុងតម្លៃ១០១២០រៀលក្នុងមួយហ៊ុន។

Ac

. រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញគឺជាក្រុមហ៊ុនដំបូងបង្អស់ដែលឡើងលើផ្សារហ៊ុនកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលចែកភាគលាភកើនឡើងរាល់ឆ្នាំទោះជាឆ្នាំខ្លះក្រុមហ៊ុននេះរកស៊ីប្រាក់ចំណេញថយចុះក៏ដោយ។ ភាគលាភប្រចាំឆ្នាំ២០២២ដែលក្រុមហ៊ុនយកមកចែកនៅឆ្នាំ២០២៣នេះចំនួន៣៣០រៀលក្នុងមួយហ៊ុន ហើយភាគលាភឆ្នាំ២០២៣រំពឹងថានឹងបន្តកើនឡើងដូចរាល់ឆ្នាំ។

. កំពង់ផែស្វយ័តក្រុងភ្នំពេញ

កំពង់ផែស្វយ័តក្រុងភ្នំពេញគឺជាក្រុមហ៊ុនដែលរស៊ីមានស្ថានភាពរឹងមាំហើយក៏ចែកភាគលាភទៀងទាត់រាល់ឆ្នាំដូចក្រុមហ៊ុនដែលបានរៀបរាប់ខាងលើដែរ។ កំពង់ផែក្រុងភ្នំពេញត្រូវបានឯកឧត្ដម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាលើកឡើងថាជាផែដែលមានសក្ដានុពលនាពេលអនាគតខណៈព្រែកភ្នំពេញកំពតឆ្លងកាត់តាមផែនភ្នំពេញទាំអស់ ដូច្នេះធ្វើឲ្យផែនេះកាន់តែមានសក្ដានុពលហើយតម្លៃហ៊ុនបច្ចុប្បន្នក៏ធូរថ្លៃល្អផងដែរ។

. កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាផែទឹកប្រៃធំបំផុតនៅកម្ពុជាហើយក្រុមហ៊ុនក៏ចែកភាគលាភទៀងទាត់រាល់ឆ្នាំផងដែរ។ ភាគលាភប្រចាំឆ្នាំ២០២២ដែលយកមកចែកនៅឆ្នាំ២០២៣នេះមានចំនួន៤៥៣រៀលក្នុងមួយហ៊ុន។ ក្រុមហ៊ុននេះគឹល្អសម្រាប់អ្នកវិនិយោគទិញហ៊ុនរយៈពេលវែង។ ជាក់ស្ដែងកំពង់ផែក្រុងព្រះសីហនុកំពុងសងសាងផែទឹកជ្រៅដោយមានជំនួយពីជប៉ុន ហើយផែទឹកជ្រៅនេះរំពឹងថានឹងរួចរាល់ក្នុងការទទួលនាវាគ្រប់ខ្នាតទាំងអស់ចូលចតបាននៅត្រឹមឆ្នាំ២០២៨។ ដូច្នេះបើវិនិយោគពីឥឡូវ អនាគតទៅអាចនឹងត្រូវប៉ាន់។

. ក្រុមហ៊ុនសែលកាត

 ក្រុមហ៊ុនសែលបងប្អូនខ្មែរយើងជាច្រើនបានស្គាល់ហើយថាជាក្រុមហ៊ុនបម្រើសេវាទូរស័ព្ទដ៏ចំណាស់មួយនៅកម្ពុជា។ ក្រុមហ៊ុននេះស្ថិតនៅក្នុងដំបូលនៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។ សែលកាតទើបតែខែផ្សារហ៊ុនកាលពីខែមិថុនាឆ្នាំ២០២៣នេះ។ សែលកាត់ធានាចែកភាគលាភរហូតដល់ទៅ៧%នៃតម្លៃIPO រយៈពេល៥ឆ្នាំហើយកាន់តែពិសេសនោះគឺភាគលាភចែក៣ខែម្ដង។

. ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន

ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីគឺជាក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យអប់រំដោយក្នុងនោះមានសាលាចំណេះដឹងទូទៅ AIS និងមជ្ឈមណ្ឌលភាសាបរទេសAII ផងដែរ។ ក្រុមហ៊ុននេះទើបតែឡើងផ្សារហ៊ុនកាលពីខែមិថុនាឆ្នាំ២០២៣នេះដូចក្រុមហ៊ុនសែលកាតដែរ។ ចំពោះការចែកភាគលាគវិញក្រុមហ៊ុនធានាចែកភាគលាភចំនួន៦%នៃតម្លៃIPO ក្នុងរយៈពេល២ឆ្នាំដំបូង។ វិស័យអប់រំគឺជាវិស័យដែលបន្តរីកចម្រើនជាលំដាប់ដូច្នេះក្រុមហ៊ុននេះគឺល្អសម្រាប់អ្នកវិនិយោគរយៈពេលវែង។

Meng1

សរុបមកបងប្អូនចង់ក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនទាំង៦ព្រមទទួលចំណូលតាមរយៈភាគលាភ បងប្អូនត្រូវចេះទិញភាគហ៊ុនក្រុមហ៊ុនទាំងនេះនៅលើផ្សារមូលបត្រកម្ពុជាដែលជាផ្សារភាគហ៊ុនកម្ពុជាយើង។

ការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និង ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia