ផ្តើមពីទុន១០ម៉ឺនរៀល អ្នកស្រី អ៊ិន ស្រីលាភ អាចច្នៃរបស់ធម្មជាតិធ្វើស្រ្កាប់ រហូតអាចបង្កើតសិប្បកម្មផ្ទាល់ខ្លួន
ធី ស្រីល័ក្ខMARCH 26 20241.1 K views

ការចាប់ផ្តើមបង្កើតមុខរបររកស៊ី មិនចាំបាច់ទាល់តែមានដើមទុនច្រើនទើបធ្វើបានឡើយ ពោលបើយើងមានដើមទុនតិចយើងអាចចាប់ផ្តើមពីតូចទៅសិនក៏បានដែរ ហើយនៅពេលដែលមុខរបរយើងមានគេគាំទ្រច្រើន នឹងមានអតិថិជនទិញច្រើនសឹមយើងពង្រីកឱ្យបានធំជាងមុនក៏មិនទាន់ហួសពេលដែរ។ តួយ៉ាងដូចជា អ្នកស្រីអ៊ិន ស្រីលាភ ដែលបានចាយទុនត្រឹម១០ម៉ឺនរៀលប៉ុណ្ណោះ ក្នុងធ្វើស្រ្កាប់កាហ្វេលក់តាមអនឡាញ​ ប៉ុន្តែនាពេលនេះគាត់អាចបើកសិប្បកម្មផ្ទាល់ខ្លួនមួយផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមការងារចាបក្រហម អ្នកស្រីអ៊ិន ស្រីលាភ ដែលជាម្ចាស់ប្រេន HSL NATURE បាននិយាយថា កាលពីអំឡុងឆ្នាំ ២០១៥ កញ្ញាបានចាប់ផ្តើមទុនរកស៊ីប្រហែល១១ម៉ឺនរៀល ដោយបានទិញវត្ថុធាតុដើមធម្មជាតិ ពន្លៃ រមៀត គ្រាប់កាហ្វេ មកធ្វើជាស្រ្កាប់ខ្លួនតាមអនឡាញ។ ចំពោះមូលហេតុដែលធ្វើឱ្យអ្នកស្រីសម្រេចចិត្តចាប់របររកស៊ីនេះដោយសារ អ្នកស្រីពិតជាស្រលាញ់នៅរបរនេះខ្លាំងណាស់ ម្យ៉ាងគឺដោយសារមានគ្រួសារដែលជាចាស់បុរាណយល់ច្បាស់ពីការថែទាំស្បែកបែបខ្មែរ ហើយអ្នកស្រីក៏ចង់ចែករំលែករបៀបថែស្បែកនេះទៅដល់មិត្តនារីគ្រប់រូបផងដែរ។

13

អ្នកស្រី បាននិយាយបន្តទៀតថា នៅពេលចាប់ផ្តើមដំបូងៗមិនងាយស្រួលទេ ពោលគឺជួបនៅបញ្ហាច្រើនណាស់ ប៉ុន្តែបញ្ហាមិនមែនជាឧបសគ្គសម្រាប់អ្នកមានការតាំងចិត្តខ្ពស់ឡើយ នៅត្រង់ចំណុចនេះមានន័យថា បើទោះបីជាអ្នកស្រីជួបរឿងរ៉ាវធំយ៉ាងណាក្នុងរបរនេះក៏ដោយតែអ្នកស្រីមិនចុះចាញ់ឡើយ ព្រោះរបរនេះគឺអ្នកស្រីធ្វើដោយក្តីស្រលាញ់ហើយរកស៊ីដោយមានគោលដៅដោយអ្នកស្រីចង់លើកស្ទួយផលិតផលខ្មែរ ដូច្នេះផលិតផលដែលមាននៅក្នុងសិប្បកម្មរបស់អ្នកស្រីគឺសុទ្ធសឹងតែយករបស់ធម្មជាតិដែលជារបស់ខ្មែរមកច្នៃទាំងអស់។

២៧

21

ដោយសារតែរកស៊ីដោយមានឆន្ទៈខ្ពស់បែបនេះហើយ ពីមួយថ្ងៃទៅមួយថ្ងៃមុខរបររបស់អ្នកស្រីគឺកាន់តែរីកចម្រើនខ្លាំងទៅហើយក៏មានអតិថិជនគាំទ្រច្រើនខ្លាំងជាងមុន រហូតអាចផ្លាស់ប្តូររបរអ្នកស្រីពីការលាយស្រ្កាប់កាហ្វេលក់តាមអនឡាញធម្មតា មកអាចបើកជាសិប្បកម្មលក្ខណៈគ្រួសារ ក៏ដូចជាអាចមានកូនហាងតូចមួយនៅខេត្តប៉ៃលិនសម្រាប់ឱ្យអតិថិជនដែលចង់មកទិញផ្ទាល់ក៏បានហើយទិញតាមអនឡាញក៏បានដែរ។

17

ម្ចាស់ប្រេន HSL NATURE បានបន្ថែមថា សម្រាប់ផលិតផលថែរក្សាសម្រស់និងថែរក្សាខ្លួនដែលមាននៅក្នុងហាងរបស់អ្នកស្រី គឺសុទ្ធសឹងតែជាផលិតផលធម្មជាតិធ្វើដោយដៃដែលមានដូចជា៖ ស្រ្កាប់ខ្លួន ធម្មជាតិ ម៉ាស់ទឹកឃ្មុំព្រៃក្បាលរមៀតអប់មុខ ម៉ាស់អង្ករដំណើបខ្មែរ ប្រេងដូងត្រជាក់ ជាពិសេសអ្នកស្រីទើបតែបញ្ចេញនៅសមទ្ធិផលថ្មីមួយទៀតនោះគឺសាប៊ូកក់សក់ធម្មជាតិ ដោយការផលិតសាប៊ូនេះផ្សំឡើងពីវត្ថុធាតុដើមធម្មជាតិ១០០% ហើយគោលបំណងធំក្នុងការផលិតសាប៊ូនេះគឺជាការលើកស្ទួយផលិតផលក្នុងស្រុក ដោយវត្ថុធាតុដើមធម្មជាតិក្នុងខេត្តប៉ៃលិន។

២៤

អ្នកស្រីអ៊ិន ស្រីលាភ ដែលជាម្ចាស់ប្រេន HSL NATURE បានគូសបញ្ចាក់ថា ចំណុចពិសសរបស់ផលិតផល ដែលមាន Brandname “HSL NATURE “ គឺគុណភាពខ្ពស់រួមជាមួយតម្លៃសមរម្យដោយបានសំរិទ្ធសំរាំងជាមួយ វត្ថុធាតុដេីមល្អៗ ក្នុងស្រុក100% និង បច្ចេកទេសផលិតផលជាពិសេស  ក្នុងនាមជាអ្នកលក់ដែលមានភាពស្មោះត្រង់ មានទំនួលខុសត្រូវ ចំពោះអតិថិជន។ សម្រាប់បងប្អូនដែលចង់កម្មង់ផលិតផលពី HSL NATURE អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ +855 89 775 919 ឬហ្វេសប៊ុកផេក HSL Nature Brand ៕

20

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia