នៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ការជ្រើសរើសធនាគារក្នុងការដាក់ប្រាក់បញ្ញើក៏ដូចជាការប្រើប្រាស់សេវាធនាគារគឺពិតជាសំខាន់ដើម្បីធានាសុវត្ថិភាពដល់ប្រាក់បញ្ញើរបស់អ្នក។ ជុំវិញធនាគារនេះដែរ ខាងក្រោមនេះគឺជាធនាគារធំៗដែលទទួលបានពានរង្វាន់ពីស្ថានប័នអន្តរជាតិ។
១. ធនាគារ វីង
ធនាគារ វីងទើបតែឈ្នះពានរង្វាន់ចំនួន២ពីGlobal Banking & Reviews ដោយពានរង្វាន់ទីមួយគឺពានរង្វាន់” ម៉ាកយីហោធនាគារដែលរីកលូតលាស់លឿនបំផុតនៅកម្ពុជាឆ្នាំ២០២៦”។ ចំណែកពានរង្វាន់ទីពីរគឺ” ម៉ាកយីហោផ្តល់ឥណទានឌីជីថលល្អបំផុតនៅកម្ពុជា ឆ្នាំ២០២៦”។
សមិទ្ធផលទាំងនេះបានបង្ហាញពីការខិតខំប្រឹងប្រែង និងការពង្រីកខ្លួនដ៏រឹងមាំ ក្នុងការធ្វើឱ្យសេវាហិរញ្ញវត្ថុឌីជីថលកាន់តែមានភាពងាយស្រួលប្រើប្រាស់ ហើយឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។
២. ធនាគារ ABA
ធនាគារ ABA បានឈ្នះបានពានជាធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ 2025 ពីទស្សនាវដ្តី The Banker ដែលជាពានលើកទីប្រាំពីរ។ ការទទួលស្គាល់ជាសកលនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពហិរញ្ញវត្ថុដ៏រឹងមាំ ការពង្រឹងសេវាធនគារឌីជីថលឈានមុខ និងការប្តេជ្ញាចិត្តយូរអង្វែងរបស់ ABA ទៅលើការអប់រំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍជាតិ។ ចង់ប្រើប្រាស់សេវាកម្ម ABA អាចទាក់ទងលេខ 1800 203 203។
៣. ធនាគារ អេស៊ីលីដា
ធនាគារ អេស៊ីលីដាដែលជាធនាគាររបស់ខ្មែរ ទើបទទួលបានវិញ្ញាបនបត្រ”កម្រិតមាស” ជាធនាគារការពារសុវត្ថិភាពអតិថិជនកម្រិតខ្ពស់កាលពីខែមករាឆ្នាំ២០២៦នេះ ហើយវិញ្ញបនបត្រនេះទទួលបានពី MFR Global Rating Agency។ លើសពីនេះធនាគារនេះក៏ធ្លាប់ជាប់ជាធនាគារខ្មែរតែមួយគត់ដែលបានឈ្នះពានរង្វាន់ជាធនាគារដែលមានសុវត្ថិភាពបំផុតនៅឆ្នាំ២០២៤។ ង់ប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដាអាចទាក់ទងលេខ 015 900 112។
៤. ធនាគារ Maybank
ធនាគារ Maybank គឺជាធនាគារដែលមានវ័យចំណាស់មួយនៅកម្ពុជាដោយបានចូលទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយធនាគារនេះធ្លាប់ជាប់ជាធនាគារអន្តរជាតិដែលល្អបំផុតនៅកម្ពុជាកាលពីឆ្នាំ២០២៤។ ចង់ប្រើប្រាស់សេវាធនាគារ Maybank ទាក់ទលេខ 099 888 028។
៥. ធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ាបានឈ្នះពានជាធនាគារគ្រប់គ្រងល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២៥ ដោយពាននេះគឺទទួលបានពីស្ថានប័នThe Asian Banker។ ចង់ប្រើប្រាស់សេវាកម្ម ធនាគារកាណាឌីយ៉ាអាចទាក់ទងលេខ 023 868 222។


