ការប្រើប្រាស់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ខ្ពស់និងធ្វើឲ្យយើងចំណាយប្រាក់ច្រើនដើម្បីសងត្រឡប់ទៅវិញ ផ្ទុយទៅវិញប្រសិនបើប្រើប្រាស់នូវកម្ចីដែលមានអត្រាការប្រាក់ទាប អ្នកនឹងអាចកាត់បន្ថយការចំណាយដបានមួយកម្រិត។ ដូច្នេះសម្រាប់អ្នកដែលកំពុងមានបំណងទិញផ្ទះ និងចង់ប្រើប្រាស់កម្ចីដែលមានអត្រាការប្រាក់ទាបអាចមើលធនាគារ ៣ នេះបាន។ ដោយក្នុងនោះរួមមាន៖
១. ធនាគារចិន
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយបុរី ប៉េង ហួត ផ្តល់ឥណទានទិញផ្ទះដ៏ពិសេសមិនធ្លាប់មាន ជាមួយអត្រាការប្រាក់ថេរ ៥.៨% ក្នុងមួយឆ្នាំ រយៈពេលរហូតដល់ ២០ ឆ្នាំ។ ការផ្តល់ជូនដ៏ពិសេសនេះ គឺសម្រាប់តែអតិថិជនដែលទិញផ្ទះថ្មីនៅក្នុងគម្រោងលំនៅឋានរបស់បុរី ប៉េង ហួត តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទងទៅលេខទូរស័ព្ទ 095 995 566 / 069 888 722។
២. ធនាគារ អ៊ូរី (Woori Bank)
កាលពីពេលថ្មីៗនេះ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank) បានបញ្ចេញនូវកម្មវិធីប្រម៉ូសិនលើសេវាកម្មកម្ចីទិញផ្ទះជាមួយអត្រាការប្រាក់ទាបបំផុតពុំធ្លាប់មានពីមុនមក។ ដោយក្នុងនោះ សម្រាប់អតិថិជនដែលជ្រើសរើសកម្ចីទិញផ្ទះជាមួយធនាគារ Woori Bank នឹងទទួលបានអត្រាការប្រាក់ទាបពិសេសចាប់ពី ៥.៨% ក្នុងមួយឆ្នាំ, បញ្ចុះកម្រៃសេវារហូតដល់ ០% សម្រាប់ការដាក់ពាក្យស្នើសុំ និងរយៈពេលសងត្រឡប់បត់បែនរហូតដល់ ២០ ឆ្នាំ។
បញ្ជាក់៖ ការផ្តល់ជូននេះមានសុពលភាពត្រឹមថ្ងៃទី ៣១ ខែធ្នូ ២០២៦ ប៉ុណ្ណោះ។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ស្នើសុំកម្ចីទិញផ្ទះសូមអញ្ជើញទៅកាន់សាខាធនាគារ អ៊ូរី ដែលនៅជិតលោកអ្នក ឬទាក់ទង់ទៅកាន់ទូរស័ព្ទ៖ 023 963 333 / 081 331 333។
២. ធនាគារ កាណាឌីយ៉ា (Canadia Bank)
ចំពោះធនាគារ កាណាឌីយ៉ា ក៏មានកញ្ចប់ឥណទានទិញផ្ទះផងដែរ ដោយក្នុងនោះអតិថិជនកញ្ចប់ឥណទានទិញផ្ទះពីធនាគារកូនខ្មែរមួយនេះ នឹងទទួលបានអត្រាការប្រាក់ពិសេសត្រឹម ៦% ក្នុងមួយឆ្នាំ ជាមួយជម្រើសសងត្រឡប់ដែលមានភាពបត់បែន និងទំហំឥណទានខ្ពស់ជាងមុន ដើម្បីបំពេញតម្រូវការរបស់អ្នក។ យ៉ាងណាក្រៅពីកញ្ចប់ឥណទានទិញផ្ទះលើកដំបូង ធនាគារ កាណាឌីយ៉ា ក៏មានសេវាផ្ទេរឥណទានទិញផ្ទះពីធនាគារដទៃមកកាន់ធនាគារខ្លួនផងដែរ ដែលមានអត្រាការប្រាក់ ៦% ក្នុងមួយឆ្នាំដូចគ្នា។
សូមជម្រាបថា ការផ្តល់ជូនខាងលើគឺមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 023 868 222។


