ដំណឹងល្អ! WOWHELLO ប្រកាសផ្ដល់សេវាកម្មការឆ្លើយតបសារពីហ្វេសប៊ុកឥតគិតថ្លៃ ១ ខែពេញដល់ម្ចាស់អាជីវកម្ម
Bunthoeun KoemNOVEMBER 21 2023

ជាដំណឹងដ៏រីករាយសម្រាប់ម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុននៅស្រុកខ្មែរ ខណៈ WOWHELLO ដែលជាក្រុមហ៊ុនបម្រើសេវាកម្មអតិថិជនឈានមុខគេ បានប្រកាសផ្ដល់ជូននូវការប្រើប្រាស់សេវាកម្មឆ្លើយតបសារពីហ្វេសប៊ុកដោយឥតគិតថ្លៃរយៈពេល ១ ខែដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនដែលមកកាន់ស្ដង់របស់ខ្លួន នៅក្នុងកម្មវិធីពិព័រណ៍មុខរបរ២០២៣ ដែលរៀបចំឡើងនៅសាលាតិចណូ នាថ្ងៃទី២ និងទី៣ ខែធ្នូ ខាងមុខ។

 

401699137 321634230613078 3582176109102044103 N

 

តាមការបញ្ជាក់ពីកញ្ញា ស៊ឺម សុខគូរូ នាយកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុនបានឲ្យដឹងថា ការផ្ដល់សេវាកម្មឆ្លើយតបសារពីហ្វេសប៊ុកដោយឥតគិតថ្លៃខាងលើនេះគឺក្នុងគោលបំណងជួយដល់ម្ចាស់អាជីវកម្មទាំងឡាយ ឲ្យមានទំនុកចិត្ដ ទទួលបានលទ្ធផល និងងាយស្រួលជាមុន សម្រាប់ការឆ្លើយតបសារជាមួយអតិថិជន។ ហើយមួយទៀតក៏ចង់ឲ្យម្ចាស់អាជីវកម្មដែលមិនធ្លាប់ប្រើប្រាស់សេវាកម្មរបស់ WOWHELLO ឲ្យទទួលបាននូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់របស់កម្មនេះផងដែរ។

 

កញ្ញាបន្ដថា សម្រាប់លក្ខខណ្ឌដើម្បីទទួលបានការប្រើប្រាស់សេវាកម្មដោយឥតគិតថ្លៃនេះ គឺពុំមានភាពស្មុគស្មាញអ្វីនោះទេ ដោយគ្រាន់តែម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុន​ ដែលបានចូលរួមនៅក្នុងកម្មវិធីពិព័រណ៍មុខរបរ អញ្ជើញមកស្ដង់របស់ WOWHELLO រួចធ្វើការបំពេញឈ្មោះ លេខទូរស័ព្ទ ប្រភេទអាជីវកម្ម និងភ្ជាប់ហ្វេសប៊ុករបស់ខ្លួនមកកាន់ប្រព័ន្ធ System របស់ WOWHELLO បន្ទាប់មកក្រុមការងារនឹងធ្វើការបញ្ជាក់ពីថ្ងៃចាប់ផ្ដើមប្រើប្រាស់សេវាកម្មជាការស្រេច។

 

សូមជម្រាបថា WOWHELLO គឺជាក្រុមហ៊ុនបម្រើសេវាកម្មអតិថិជនឈានមុខគេ និងមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីសេវាកម្មឆ្លើយតបសារពីហ្វេសប៊ុក ក្រុមហ៊ុនក៏មានសេវាកម្មជាច្រើនប្រភេទទៀតដូចជា សេវាកម្មទទួលទូរស័ព្ទ (ខលចេញ ខលចូល), សេវាកម្មជួយកំណត់ការណាត់ជួប, សេវាកម្មកក់ឬឆែកបន្ទប់សណ្ឋាគារ, សេវាកម្មទិញឬកក់សំបុត្រយន្ដហោះ, សេវាកម្មពិគ្រោះយោបល់ផ្នែកសុខភាព, សេវាកម្មខលដើម្បីបង្កើនការលក់ទំនិញឬសេវាកម្មទៅកាន់ភ្ញៀវ, សេវាកម្មកម្មង់ទំនិញឬម្ហូបអាហារ និងសេវាកម្មប្រមូលទិន្នន័យពីអតិថិជនជាដើម។

 

ដូច្នេះសម្រាប់ម្ចាស់អាជីវកម្មដែលចង់ទទួលបានការប្រើប្រាស់សេវាកម្មឆ្លើយតបសារពីហ្វេសដោយឥតគិតថ្លៃពី WOWHELLO កុំភ្លេចទៅចូលរួមក្នុងកម្មវិធីពិព័រណ៍ រួចអញ្ជើញមកកាន់ស្ដង់ WOWHELLO។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 081 999 138, 011 999 138, 066 999 138 ឬតាមអ៊ីមែល៖callcenter_info@kh-super.com ឬ Telegram: https://t.me/wowhellooutsourcingsolution ,Wowhello 24/7 live chatbot: https://t.me/LiveChat_Sup_bot និងWebsite: https://www.wow-hello.com/

 

256

253

260

404300075 747569630745587 2908525918583818819 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia