លុយតិចក្លាយជាម្ចាស់ភាគក្រុមហ៊ុនធំ! ចង់រកចំណូលបន្ថែម មានលុយតែ១ម៉ឺនរៀល អាចទិញភាគហ៊ុនក្រុមហ៊ុនធំៗ៦នេះបាន
Toeuy HongFEBRUARY 9 20241.7 K views

បច្ចុប្បន្នទោះជាបងប្អូនត្រឹមជាមនុស្សសាមញ្ញធម្មតាមិនមានលុយច្រើនក៏មានក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនធំៗនៅក្នុងស្រុកបានដែរតាមរយៈការទិញភាគហ៊ុនរបស់ក្រុមហ៊ុនធំៗនៅលើផ្សារមូលបត្រកម្ពុជាដែលជាផ្សារភាគហ៊ុនខ្មែរយើង។ ពេលបងប្អូនទិញភាគហ៊ុនក្រុមហ៊ុនទាំងនោះបងប្អូននឹងក្លាយជាម្ចាស់ភាគហ៊ុនហើយទទួលបានចំណូលតាមរយៈភាគលាភនិងហ៊ុនឡើងថ្លៃ។

 

ខាងក្រោមនេះគឺក្រុមហ៊ុនធំៗចំនួន៦ដែលបងប្អូនមានលុយតែ១ម៉ឺនរៀលក៏អាចទិញភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះនៅលើផ្សារហ៊ុន។

  

. ធនាគារ អេស៊ីលីដា

ធនាគារ អេស៊ីលីដា​ គឺជាធនាគារដ៏ធំមួយនៅកម្ពុជាដែលបានឡើងផ្សារហ៊ុនបោះផ្សាយលក់ភាគហ៊ុនកាលពីខែឧសភាឆ្នាំ២០២០កន្លងទៅ។ អេស៊ីលីដា​ត្រូវបានគេចាត់ចូលជាភាគហ៊ុនដ៏មានសកត្ដានុពលនៅលើផ្សារហ៊ុនកម្ពុជា​ពោលគឺជាហ៊ុនដែលមានជួញដូរច្រើនបំផុតប្រចាំថ្ងៃ។​​ បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់ អេស៊ីលីដាមានតម្លៃ៩,៩៨០រៀលក្នុងមួយហ៊ុន។ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ ភាគលាភប្រចាំឆ្នាំ២០២៣ដែលអេស៊ីលីដានឹងចែកនៅដើមឆ្នាំ២០២៤នេះគឺខ្ទង់៦៣០រៀលក្នុងមួយហ៊ុន។

 

. រដ្ឋាករទឹកក្រុងភ្នំពេញ

 រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញគឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលឡើងផ្សារមូលបត្រកម្ពុជាបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ។  រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញជាក្រុមហ៊ុនដែលចែកភាគលាភទៀតទាត់ជារៀងរាល់ឆ្នាំហើយចែកភាគលាភកើនឡើងរាល់ឆ្នាំផងដែឬ។  បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់រដ្ឋករទឹកមានតម្លៃ៧,២៨០រៀលក្នុងមួយហ៊ុន។

 

. ក្រុមហ៊ុនសែលកាត

ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនបម្រើសេវាកម្មទូរគមនាគមន៍ដ៏ចំណាស់មួយនៅកម្ពុជាបានឡើងផ្សារហ៊ុនជាផ្លូវការកាលពីចុងខែមិថុនាឆ្នាំ២០២៣ អនុញ្ញាតឲ្យប្រជាជនកម្ពុជាទូទៅអាចទិញភាគហ៊ុន របស់ ក្រុមហ៊ុនCellcard ដោយសេរីនៅលើផ្សារហ៊ុនកម្ពុជា។ អ្វីដែលពិសេសនោះគឺក្រុមហ៊ុននេះធនាគារចែករភាគរយៈពេល៥ឆ្នាំរហូតដល់ទៅ៧%នៃតម្លៃIPO និងចែកភាគលាភ៣ខែម្ដង។ បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់សែលកាតមានតម្លៃ២,៥៧០រៀលក្នុងមួយហ៊ុន។

 

 . ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន

ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី បានឡើងលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) ជាផ្លូវការនៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣កន្លងទៅនេះ។ បច្ចុប្បន្នភាគហ៊ុនរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិនមានតម្លៃ២,១១០រៀលក្នុងមួយហ៊ុន។

 

. តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

 តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគឺក្រមហ៊ុនរកស៊ីខាងអភិវឌ្ឍនតំបន់សេដ្ឋកិច្ចដ៏លេចធ្លោមួយនៅកម្ពុជាដែលអាចទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុកឲ្យមកវិនិយោគជាហូរហែរ។ បច្ចុប្បន្នតម្លៃហ៊ុនរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានតម្លៃ២,១៨០រៀលក្នុងមួយហ៊ុន។

 

 . ក្រុមហ៊ុនឌីប៊ីឌី

ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ុនជានារីង ថ្វីត្បិតតែចុះបញ្ជីនៅក្នុងកំណើននៃផ្សារមូលបត្រកម្ពុជាពិតមែន ប៉ុន្ដែក្រុមហ៊ុនដែលស្ថិតនៅក្នុងប្រភេទអាជីវកម្មខ្នាតតូចនិងមធ្យមមួយនេះបានធានាចែកភាគលាភខ្ពស់ចំនួន៥.៥%នៃតម្លៃIPO។ តម្លៃភាគហ៊ុនរបស់ ឌីប៊ីឌីបច្ចុប្បន្ន មានតម្លៃ​២,១៩០រៀលក្នុងមួយហ៊ុន។

 

 គួរបញ្ជាក់ផងដែរថាការវិនិយោគហ៊ុនផ្សារហ៊ុនទោះមានលុយតិចយ៉ាងណាក៏អាចវិនិយោគបានដែរព្រោះគេតម្រូវឲ្យទិញហ៊ុនចាប់ពី១ហ៊ុនឡើងទៅ ហើយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានរៀបរាប់ខាងលើគឺសុទ្ធតែមានតម្លៃក្រោម១ម៉ឺនរៀលក្នុងមួយហ៊ុន។

 

យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ពលរដ្ឋខ្មែរហើយមានអារម្មណ៍ថាស្មុគស្មាញមិនដឹងចាប់ផ្ដើមវិនិយោគពីផ្លូវណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបងប្អូនចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម  https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia