Little Caesars® Pizza កំពុងត្រៀមខ្លូនចូលទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ដើម្បីនាំមកនូវឱកាសវិនិយោគ និងឱកាសការងារ
Daneth MechNOVEMBER 6 2024

ហាងភីហ្សាធំជាងគេទី 3 នៅលើពិភពលោកនឹងបើកសម្ពោធហាងទីមួយរបស់ខ្លួននៅទីក្រុងភ្នំពេញ ដោយសន្យានឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងស្រុក និងការពង្រីកម៉ាកយីហោពិភពលោក។

រាជធានីភ្នំពេញ កម្ពុជា – ខែវិច្ឆិកា ២០២៤ – Little Caesars® Pizza ដែលជាហាងភីហ្សាធំជាងគេទី 3 នៅលើពិភពលោកកំពុងតែត្រៀមខ្លួនបើកសម្ពោធជាផ្លូវការនូវហាងដំបូងបង្អស់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅកោះពេជ្រខាងមុខនេះ។ ការបើកភោជនីយដ្ឋានភីហ្សានេះ គឺជាការសម្ពោធហាងនៃប្រទេសទី២៩ នៃប្រតិបត្តិការរបស់ ម៉ាកយីហោ Little Caesars® Pizza នៅទូទាំងពិភពលោក ដែលនឹងនាំមកនូវឱកាសវិនិយោគជាច្រើន ក៏ដូចជាការបង្កើតឱកាសការងារ និងការរួមចំណែកដល់វិស័យឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជាផងដែរ។

Photo 2024 11 06 10 24 15

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group ដែលបានដឹកនាំការទិញសិទ្ធិផ្តាច់មុខ (Franchise) Little Caesars® Pizza មកកាន់ទីផ្សារប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«យើងមានសេចក្តីសោមនស្សរីករាយណាស់ដែរបានចាប់ដៃគូសហការជាមួយម៉ាកយីហោល្បីទូទាំងពិភពលោកដូចជា Little Caesars® Pizza ដើម្បីនាំយកមកនូវបទពិសោថ្មីៗដល់ប្រជាជនកម្ពុជា។ ចក្ខុវិស័យរបស់យើងគឺមិនត្រឹមតែការនាំយក ភីហ្សាដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងចង់រួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការបង្កើតឱកាសការងារ និងឱកាសទិញសិទ្ធិផ្តាច់មុខ (Franchise) បន្ថែមទៀត»។

កិច្ចសហការនេះគឺជាការចាប់ផ្តើមក្នុងការពង្រីកម៉ាកយីហោ Little Caesars® Pizza មកកាន់ប្រទេសកម្ពុជា មិនតែប៉ុណ្ណោះសាខាហាងទីពីររបស់យើងគឺបានគ្រោងត្រៀម បើកដំណើរការនៅដើមឆ្នាំ២០២៥ រួចជាស្រាប់។

ការទិញសិទ្ធិផ្តាច់មុខរបស់ Little Caesars® Pizza មកកាន់ប្រទេសកម្ពុជាត្រូវបានរំពឹងទុកថានឹងបង្កើតឱ្យមានឱកាសការងារ និងលើកកំពស់សេដ្ឋកិច្ចក្នុងស្រុកបន្ថែមទៀត។ ការបើកសម្ពោធទីតាំងទីមួយនៅកោះពេជ្រនេះ នឹងផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា តាំងពីផ្នែករៀបចំម្ហូបអាហារ រហូតដល់ផ្នែកគ្រប់គ្រង។ នៅឆ្នាំ ២០២៥ ខាងមុខនេះ ហាងភីហ្សាសាខាទីពីរនឹងបើកដំណើរការនៅក្នុងទីក្រុងភ្នំពេញដូចគ្នា ដែលនឹងបង្ហាញពីការចាប់ផ្តើមនៃយុទ្ធសាស្រ្តលូតលាស់របស់ Little Caesars® Pizza នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

Photo 2024 11 06 10 24 10

លោក Paula Vissing នាយកផ្នែកលក់រាយសកល (Global Retail) នៃ Little Caesars បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជា គឺជាទីផ្សារដែលមានភាពរស់រវើក និងរីកចម្រើនយ៉ាងឆាប់រហ័សស។ ជាមួយនឹងកំណើននៃប្រជាជន និងតម្រូវការនៃសេវាកម្មអាហារឆាប់រហ័សកាន់តែច្រើនឡើង យើងមានសេចក្តីរំភើបក្នុងការនាំយក ភីហ្សាដែលមានតំលៃសមរម្យ និងមានភាពងាយស្រួលក្នុងការទទួលទានរបស់ Little Caesars® Pizza មកកាន់ទីក្រុងភ្នំពេញ ស្របពេលដែលយើងកំពុងពង្រីកខ្លួនមកកាន់សាខាប្រទេសទី ២៩»។

ម៉ាកយីហោអន្តរជាតិដ៏ល្បីៗជាច្រើន បានចូលមកកាន់ប្រទេសកម្ពុជា ហើយតួលេខនេះបានកើនឡើងជាង ៣០% ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ កំណើនជាលំដាប់នេះបានឆ្លុះបញ្ចាំងពីភាពទាក់ទាញរបស់ប្រទេសកម្ពុជា ដែលជាទីផ្សារកំពុងរីកចម្រើនសម្រាប់ម៉ាកយីហោថ្នាក់ពិភពលោក។

ជាងនេះទៅទៀត វិស័យម្ហូបអាហាររហ័សក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើង ដោយការចំណាយរបស់អ្នកប្រជាជនលើអាហាររហ័សទាន់ចិត្ត (Fast Food) កើនឡើងដល់ទៅ ១២% ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះបើយោងតាមរបាយការណ៍របស់ Euromonitor International។ និន្នាការនេះបានគូសបញ្ជាក់អំពីការកើនឡើងតម្រូវការចំណីអាហារដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការទិញ ដែលធ្វើឱ្យប្រទេសកម្ពុជាជាទីផ្សារដ៏ល្អមួយសម្រាប់ក្រុមហ៊ុន Little Caesars® Pizza ។

Little Caesars® Pizza នឹងផ្តល់ជូននូវឱកាសវិនិយោគដ៏ល្អ ដើម្បីចូលរួមជាចំណែកមួយនៃម៉ាកយីហោពិភពលោកដែលមានគំរូអាជីវកម្មដ៏ជោគជ័យមួយ។ វិនិយោគិនអាចទទួលបាននូវអត្ថប្រយោជន៍នៃតម្លៃសមរម្យ ប្រសិទ្ធភាពនៃប្រតិបត្តិការ និងប្រព័ន្ធផ្គត់ផ្គង់យ៉ាងទូលំទូលាយរបស់ម៉ាកយីហោ Little Caesars® Pizza ។ ជាមួយនឹងទីតាំងជាច្រើនទៀតដែលបានគ្រោងទុកសម្រាប់ប្រទេសកម្ពុជា និងតំបន់ផ្សេងៗទៀត ក្រុមហ៊ុន Little Caesars® Pizza ប្តេជ្ញានឹងពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវភីហ្សាដែលមានគុណភាពខ្ពស់ ហើយមានតម្លៃសមរម្យ។

សម្រាប់ព័ត៌មានបន្ថែមអំពីឱកាសទិញសិទ្ធិផ្តាច់មុខជាមួយ Little Caesars® Pizza នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័រ៖ https://littlecaesars.com/en-us/ ឬទាក់ទងក្រុមការងាររបស់យើងដោយផ្ទាល់តាមគេហទំព័រ៖ https://international.littlecaesars.com ។ ស្វែងយល់ពីរបៀបក្លាយជាផ្នែកមួយនៃម៉ាកយីហោភីហ្សាដ៏ល្បីមួយក្នុងពិភពលោក ដើម្បីជំរុញកំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អំពីក្រុមហ៊ុនភីហ្សា Little Caesars

ក្រុមហ៊ុនភីហ្សា Little Caesars មានទីស្នាក់ការកណ្តាលនៅទីក្រុង Detroit រដ្ឋ Michigan ហើយត្រូវបានបង្កើតឡើងដោយលោក Mike និងលោកស្រី Marian Ilitch ក្នុងឆ្នាំ ១៩៥៩ ដែលកាលនោះមានភោជនីយដ្ឋានតែមួយហើយខ្នាតក្រុមគ្រួសារ។ បច្ចុប្បន្ននេះ Little Caesars ជាម៉ាកយីហោលំដាប់ទី៣នៅលើពិភពលោក ដែលមានភោជនីយដ្ឋាននៅគ្រប់រដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក និងមាននៅ ២៩ ប្រទេស និងតំបន់ផ្សេងៗ។

ហាងភីហ្សា Little Caesars មានប្រជាប្រិយភាពដោយសារ ភីហ្សា HOT-N-READY® និងភាពល្បីល្បាញលើនំបុ័ង Crazy Bread® របស់ខ្លួនដោយប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ ដូចជាកាលាយបញ្ចូលគ្នារវាងឈីស និងទឹកជ្រលក់ដែលផលិតចេញពីផ្លែប៉េងប៉ោះកាលីហ្វ័រញ៉ា។

ជាក្រុមហ៊ុនមួយដែលមានកំណើនខ្ពស់ និងមានបទពិសោធជាង ៦០ ឆ្នាំ នៅក្នុងវិស័យផលិតនំភីហ្សាដែលមានតម្លៃជាទឹកប្រាក់ជាង 145 ពាន់លានដុល្លារអាមេរិកទូទាំងពិភពលោក។ ក្រុមហ៊ុន Little Caesars តែងតែស្វែងរកបេក្ខភាពអ្នកនាំសិទ្ធិផ្តាច់មុខមកចូលរួមពីគ្រប់ទីផ្សារនៅបណ្តារប្រទេសជុំវិញពិភពលោក។ លើសពីនេះក្រុមហ៊ុន Little Caesars ផ្តល់ឱកាសនូវសហគ្រិនឯករាជ្យនៅក្នុងប្រព័ន្ធរបស់ខ្លួន។ ក្រុមហ៊ុន Little Caesars ផ្តល់នូវម៉ាកយីហោដ៏រឹងមាំជាមួយនឹងតួអង្គដែលមានការទទួលស្គាល់ និងទាក់ទាញបំផុតនៅក្នុងប្រទេសគឺ Little Caesar។ ក្រុមហ៊ុន Little Caesars មានមោទនភាពដែលក្លាយជាបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន Ilitch Companies៕

អំពីក្រុមហ៊ុន Worldbridge Group

ក្រុមហ៊ុន Worldbridge Group គឺជាក្រុមហ៊ុនឈានមុខគេដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ជាមួយជំនួញក្នុងវិស័យជាច្រើនរួមមានអចលនទ្រព្យ ភស្តុភារ បច្ចេកវិទ្យា ចែកចាយអាហារ និងសេវាកម្មហិរញ្ញវត្ថុ។

ក្រុមហ៊ុន Worldbridge Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ហើយបានក្លាយជាអ្នករួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយបានត្រួសត្រាយដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជាបន្តបន្ទាប់នៅលើវិស័យជាច្រើន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាពប្រតិបត្តិការ ក្រុមហ៊ុន Worldbridge Group បន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញការផ្តួចផ្តើមគំនិតផ្លាស់ប្តូរទាំងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ទំនាក់ទំនងសារព័ត៌មាន

ស៊ូ ពិសែន                                                                     

ប្រធានផ្នែកទំនាក់ទំនង នៃ ERA Cambodia                     

pisen@eracommunications.com                                                             

+855 17 719 346       

មាន គីមជុងអ៊ីល (Jake)

បុគ្គលិកផ្នែកប្រតិបត្តិការជាន់ខ្ពស់ នៃ ERA Cambodia

jake@eracommunications.com

+855 78 342 788                                                

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia