និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញឈ្មោះក្រុមហ៊ុនចំនួន ២០ ដែលត្រូវបានដកហូតអាជ្ញាបណ្ណហើយ
ធី ស្រីល័ក្ខMARCH 5 20262.5 K views

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានសម្រេចដកហូតអាជ្ញាបណ្ណ និងលុបឈ្មោះក្រុមហ៊ុន/សហគ្រាសប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានចំនួន ២០ ដែលបានអនុវត្តផ្ទុយពីបទប្បញ្ញត្តិ ស្តីពីការប្រើប្រាស់អាជ្ញាបណ្ណផុតសុពលភាព។ យោងតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង មានក្រុមហ៊ុន/សហគ្រាសចំនួន២០ ដែលត្រូវបាដកហូតអាជ្ញាបណ្ណនិងលុបឈ្មោះក្រុមហ៊ុនមានដូចជា៖

 

.ក្រុមហ៊ុន អេស.រ៉ាម អេហ្គ្រីខលឈីរ មានទីតាំងស្ថិតនៅ អគារ (IOC) ផ្លូវព្រះមុន្នីវង្សកែងផ្លូវ១០៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

. ក្រុមហ៊ុន ហ្គ្រេនសាន់មូន ឃែភីថល មានទីតាំងស្ថិតនៅផ្ទះលេខ០៤ ផ្លូវលេខ០៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

.ក្រុមហ៊ុន អេសស៊ីឌី ហូលឌីន (ខេមបូឌា) មានទីតាំងស្ថិតនៅផ្ទះលេខ៥១.៥៣ ផ្លូវណតប្រ៊ីតដ៍ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ

.ក្រុមហ៊ុន អេ.អេស.ជី អ៊ិនវេសម៉ិន មានទីតាំងស្ថិតនៅផ្ទះលេខ១៧០ ផ្លូវលេខ១១០KB ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

.ក្រុមហ៊ុន ខេ ធី ខេ ស៊ី ខូអិលធីឌី មានទីតាំងស្ថិតនៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

.សហគ្រាស ប៊ី.ប៊ី.វ៉ាយ ផន សប មានទីតាំងស្ថិតនៅ ផ្ទះលេខ៥៨៥ ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

.ក្រុមហ៊ុន បញ្ចាំ សូរិយា-ចន្ទ្រា មានទីតាំងស្ថិតនៅ ផ្ទះលេខ៤៧ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ

.ក្រុមហ៊ុន ខេ.ធី ផន សប ឯ.ក មានទីតាំងស្ថិតនៅ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

. ក្រុមហ៊ុន បាសាក់ យែស ផន សប ឯ.ក មានទីតាំងស្ថិតនៅ ភូមិកំពុងស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល

១០.ក្រុមហ៊ុន ភីឌីអេស ត្រេនឹង ឯ.ក មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៥៧ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

១១. ក្រុមហ៊ុន ហ្រ្គោស ហ្វាយនែន លីមីធីត សាខា មានទីតាំងស្ថិតនៅ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង

១២. ក្រុមហ៊ុន ហ្គូ ហ្គាង ផន សប ឯ.ក មានទីតាំងស្ថិតនៅ ផ្ទះលេខ៩១E0E1 ផ្លូវលេខ១៤៦ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

១៣. សហគ្រាស ហេង សុងលាភ ឯ.ក មានទីតាំងស្ថិតនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល

១៤. ក្រុមហ៊ុន ស្ពានទ្រព្យ ផន សប ឯ.ក ផ្ទះលេខ១៧ ផ្លូវជាតិលេខ៤ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

១៥.សហគ្រាស រស្មី ម៉ីលី មានទីតាំងស្ថិតនៅ ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទូង ខេត្តកំពង់ធំ

១៦. ក្រុមហ៊ុន ប្រាយ អប់តើធ្យូនីធី អ៊ិនវេសម៉ិន មានទីតាំងស្ថិតនៅ ផ្ទះលេខ១៦CDE ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ

១៧. ក្រុមហ៊ុន សៅ ភិរម្យ ផន សប ឯ.ក មានទីតាំងស្ថិតនៅ ផ្ទះលេខ៥បេ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

១៨. សហគ្រាស សេដ្ឋកិច្ច កសិករ ហាងបញ្ចាំ មានទីតាំងស្ថិតនៅ ភូមិដូនស្វាយ ឃុំចារឈូក ស្រុកអង្គរឃុំ ខេត្តសៀមរាប

១៩. ក្រុមហ៊ុន សត្ថារៈឃែភីថល ឯ.ក មានទីតាំងស្ថិតនៅ ផ្ទះលេខ២១ ផ្លូវលេខ១៦៨ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

២០. ក្រុមហ៊ុន ពៅ បញ្ញា អ៊ិនវេសមេន (សាខាស្រុកពួក) មានទីតាំងស្ថិតនៅ ភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប៕

78

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia