ថ្លៃជាងគេ! Messi អាចនឹងចាកចេញពី PSG ទៅរកទ្រនំថ្មី នៅអារ៉ាប់ ដែលហ៊ានឱ្យតម្លៃខ្លួន ជាង៥០០លាន$
Kan DaraMAY 9 20235.3 K views

អ្នកលេងជើងឆើតលើសមរភូមិវាលស្មៅកីឡាករ Lionel Messi អាចនឹងចាកចេញពីក្លឹបបាល់ទាត់ Paris Saint-Germain ទៅរកទ្រនំថ្មីនៅអារ៉ាប់ ដែលហ៊ានឲ្យតម្លៃខ្លួនរហូតដល់ជាង ៥០០លានដុល្លារឯណោះ ខណៈបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយ។ នេះបើយោងតាមរបាយការណ៍ពីប្រទេសបារាំង ចេញផ្សាយគេហទំព័រ Mail Online នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

33

ជើងឯកបាល់ទាត់វ័យ៣៥ លោក Lionel Messi ដែលត្រូវបានគេមើលឃើញថាជាកីឡាករដ៏ល្អបំផុតមួយរូបរបស់ពិភពលោក បានចុះហត្ថលេខាលើកិច្ចសន្យាដ៏ធំដែលមានតម្លៃ ៥២២លានផោននៅក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីត។ បើទោះបីជាមានការព្រួយបារម្ភពីប្រពន្ធរបស់លោកគឺអ្នកស្រី Antonela Roccuzzo ក៏ដោយ។ ក្នុងនោះ ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យលោកក្លាយជាគូប្រជែងយ៉ាងក្តៅគគុកជាមួយកីឡាករ Cristiano Ronaldo ដែលលេងឱ្យក្លឹប Al-Nassr។

េេ

យ៉ាងណាមិញ បើយោងតាម ​​AFP ប្រភពពីអារ៉ាប៊ីសាអូឌីតបានបង្ហាញថា ស្និទ្ធនិងការចរចាររវាងកីឡាករ Lionel Messi ជាមួយក្លឹប Al-Hilal បានបញ្ចប់កាលពីព្រឹកថ្ងៃអង្គារ ខណៈកីឡាកររូបនេះនឹងទៅលេងនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅរដូវកាលក្រោយតែម្តង៕

1

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia