ប្រុងប្រ.យ័ត្ន ! មានសារបន្លំធ្វើជារដ្ឋាភិបាល ឱ្យចុចលីងក្លែងក្លាយ ហើយបន្លំយកទិន្នន័យតេឡេក្រាមអ្នកចុច
Sambat SokhlangNOVEMBER 15 2023168 views

សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពេលនេះមានករណីបន្លំថ្មីមួយដោយបានបន្លំខ្លួនធ្វើជារាជរដ្ឋាភិបាល បញ្ឆោតឱ្យចុចតំណភ្ជាប់ក្លែងក្លាយ(Phishing Link) ណាមួយហើយលួចយកនូវព័ត៌មាននិងឈានទៅដល់ការគ្រប់គ្រងគណនី TELEGRAM របស់អ្នកចុចបាន។

402598563 732162912277075 1691854127341298302 N

ហេតុដូច្នេះដើម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ តម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនអោយសោះ និងចៀសវាងការចែករំលែកពាក្យសម្ងាត់របស់អ្នកជាមួយនរណាម្នាក់ដើម្បីរក្សាព័ត៌មានផ្ទាល់ខ្លួនឱ្យមានសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា កន្លងមកក៏មានករណីផ្ញើរសារឱ្យចុចទៅលើតំណលីងដែលពុំមានប្រភពនេះច្រើនមកដែរ ហើយក៏មានអ្នករងគ្រោះដោយសារបញ្ហានេះជាច្រើននាក់ ដូចនេះដើម្បីកុំឱ្យមានបញ្ហាកើតឡើង ដែលនាំឱ្យមានការខាតបង់សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននិងពុំគួរចុចតំណលីងណាផ្តេសផ្តាសឡើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia