ឡូយម៉េះ! ប្រជាជនចិន អាចរកចំណូលបានពី ៧$ ទៅ ១៥០០០$ គ្រាន់តែថតមុខដាក់លក់ឲ្យក្រុមហ៊ុនផលិតមាតិកា AI
Chan Sophon•SEPTEMBER 21 2026•114 views

នៅក្នុងប្រទេសចិន ចំនួនប្រជាជនបង្កើតសេវាផ្តល់អាជ្ញាប័ណ្ណមុខឌីជីថល (ដាក់លក់មុខ) មានកាន់តែច្រើនឡើងៗ ដែលកំពុងធ្វើឲ្យបុគ្គលធម្មតាៗអាចរកចំណូលបាន ដោយគ្រាន់តែលក់មុខរបស់ពួកគេទៅឲ្យក្រុមហ៊ុនផលិតមាតិកា Ai  ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ យករូបភាពទៅប្រើប្រាស់ក្នុងរឿងភាគខ្លីៗ ការផ្សាយពាណិជ្ជកម្ម និងហ្គេមផងដែរ។

 

ក្នុងនោះ ក្នុងមនុស្សម្នាក់ អាចទាមទារថ្លៃសេវាអនុញ្ញាតឲ្យយករូបរបស់ពួកគេ ទៅប្រើប្រាស់ចាប់ពី ៥០យ័ន (៧ដុល្លារអាមេរិក) ដល់ ៩៩,៩៩៩យ័ន (១៥០០០ដុល្លារអាមេរិក)។

 

គួរបន្ថែមថា ចាប់តាំងពីខែមេសា មក សេវាកម្មលក់មុខបែបឯកជននេះ គ្រាន់តែជាការជជែកលេងនៅក្នុងឧស្សាហកម្មភាពយន្ត និងទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែក្រោយមក វាក៏ក្លាយជារឿងពិតបែបសាធារណៈបណ្តើរៗ។ ខណៈអ្នកប្រើប្រាស់ អាចមានលក្ខខណ្ឌផ្ទាល់ខ្លួនផ្ដល់ជូនក្រុមហ៊ុនផងដែរ ដូចជា កំណត់រយៈពេលប្រើប្រាស់ ករណីហាមឃាត់ និងសិទ្ធិការពារខ្លួនផ្សេងៗ។ 

 

យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកច្បាប់បានសម្តែងការព្រួយបារម្ភ ទាក់ទងនឹងភាពឯកជន និងការយល់ព្រម ជាពិសេសទាក់ទងនឹងទិន្នន័យមុខមាត់របស់អនីតិជន។ ពួកគេបានកត់សម្គាល់ថា កុមារអាយុក្រោម ១៤ ឆ្នាំត្រូវការ ការយល់ព្រមពីឪពុកម្តាយសិន សម្រាប់ដំណើរការទិន្នន័យផ្ទៃមុខ ខណៈដែលក្មេងជំទង់ដែលមានអាយុ ១៦ និង ១៧ ឆ្នាំអាចអនុញ្ញាតដោយស្របច្បាប់ ចំពោះការប្រើប្រាស់បែបនេះ៕

ប្រភព៖ South China Morning Post

59bd4828 B615 4868 A361 92663ce22ed4 Fec352d1

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia