មិនត្រឹមតែជាតួអង្គសំបូរស្នេហ៍ តែជីវិតក្រៅឆាករបស់ លីពូ គឺជាសេដ្ឋីប្រាក់លានដុល្លារ
Kan DaraMAY 31 202224.6 K views

គ្រាន់​តែ​និយាយ​ពី​​ឈ្មោះលីពូ​ ​មិត្តអ្នកអាន​​​ប្រាកដ​ជា​​នឹក​​ឃើញ​​ភ្លាម​ទៅ​ដល់​ខ្សែ​ភាពយន្ត​បុរាណ​ចិន​បែប​ប្រវត្តិ​សាស្ត្រ​​ Three Kingdoms ដែល​​ទស្សនិកជន​​ខ្មែរ​ហៅ​ថា​ សាម​កុក​ ​​(នគរ​ទាំង​បី)។ ភាពយន្តភាគនេះត្រូវ​បាន​ផលិត​​ជា​ច្រើន​​លើក​ច្រើន​សារ​រួច​មក​ហើយ​ ខណៈ​​តួអង្គក៏​មាន​ការ​ផ្លាស់​ប្ដូរ​​រហូតផងដែរ។ ថ្ងៃនេះយើងនឹងជីកកកាយប្រវត្តិក្រៅឆាក របស់តួអង្គបុរសសំបូរស្នេហ៍លីពូ ​​​​ថត​កាល​ពី​ឆ្នាំ​២០១០​​​ ដែល​​ដឹក​នាំ​ដោយ​លោក​​​ Gao Xixi​ ​របស់​ស្ថានីយ​ទូរទស្សន៍​ចិនដ៏​ល្បី​​គឺ​ CCTV មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហាទេ ថែមទាំងជាសេដ្ឋីលាក់មុខទៀតផង។

Download

មេទ័ពស្មោះស្នេហ៍ជិះសេះទន្សាយក្រហមកាន់លំពែងចូលសមរភូមិមិនញញើតសត្រូវតួអង្គលីពូ មានឈ្មោះពិតថា Peter Ho (何润东)កើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៧៥ លើទឹកដីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមានឪពុកម្តាយមកពីហុងកុង។ ក្រោយចាប់កំណើត លោកត្រូវបានផ្លាស់ទីលំនៅរួមទាំងធំធាត់នៅកោះតៃវ៉ាន់ និងប្រទេសកាណាដាវិញ។

លុះចម្រើនវ័យពេញកំលោះយុវជន Peter Ho បានសិក្សានៅមហាវិទ្យាល័យសិល្បៈ និងរចនា Ontario និងបានចាប់ផ្តើមអាជីពជាអ្នកចម្រៀង បន្ទាប់ពីលោកត្រូវបានផ្តល់ជូនកិច្ចព្រមព្រៀងកុងត្រានៅក្នុងបារខារ៉ាអូខេមួយ។ ដំណើរជីវិតលើវិថីសិល្បៈកាន់តែបោះជំហានទៅមុខនៅឆ្នាំ១៩៩៨ លោកបានចេញអាល់ប៊ុមដំបូងឈ្មោះ Miss You Love in Taiwan។

១

ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ១៩៩៨ លោក Peter Ho បានចេញអាល់ប៊ុមចំនួន ៧ និងបានសម្តែងក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ជាង ២៥រឿង។ ចំពោះខ្សែភាពយន្តដែលធ្វើឲ្យលោកកាន់តែមានគេស្គាល់ច្រើន និងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងលើឆាកអន្តរជាតិរួមមានដូចជា Crouching Tiger, Hidden Dragon, Wind and Cloud, One Meter Sunshine, Goddess of Mercy, The Young Wrriors, Three Kingdoms, King’s War, Summer’s Desire និងរឿង Nothing Gold Can Stay ជាដើម។

៦

បច្ចុប្បន្នតួអង្គលីពូ ឆ្នាំ២០១០ ឬលោក Peter Ho គឺជាតារាចម្រៀង តារាសម្តែង និងតារាម៉ូដែលហុងកុង-តៃវ៉ាន់។ លោកត្រូវបានគេប៉ានស្មានថាមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ២៧.៩លានដុល្លារ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ចេញផ្សាយដោយគេហទំព័រ Wallmine.com។ ជីវិតនៅលីវរបស់តារាសម្តែងរូបនេះត្រូវបានបញ្ចប់ក្នុងឆ្នាំ២០១៦ ដោយបានរៀបការជាមួយមិត្តស្រីមិនមែនជាអ្នកសិល្បៈដូចជារូបលោកនោះទេ។

៤

ខាងក្រោមនេះគឺជាទស្សនៈកំពូលទាំង៥ របស់មេទ័ពជើងខ្លាំង លីពូ៖

១/. ទ័ពខ្លាំង មិនសង្កត់ម្ចាស់

២/. កូនប្រុសទ្រូងប្រាំហត្ថ ទីណាក៏អាចនៅបានដែរ

៣/. បើឲ្យរស់នៅធ្វើមនុស្សកំសាក ពិបាកជាងស្លាប់ទៅទៀត

៤/. នៅពេលនរណាម្នាក់កើតមកដោយភាពអស្ចារ្យ នោះគេមិនអាចអត់ធ្មត់នៅពីក្រោមការគៀបសង្កត់ពីអ្នកដទៃបានឡើយ

៥/. ស្រីល្អមានច្រើន តែប្រពន្ធល្អវិញកម្រនឹងរកបានណាស់៕

ទឹកចិត្តស្មោះស្ម័គ្របងប្អូនទាំង៣បេះដូងតែ១ ប្រវត្តិក្រៅឆាកតួអង្គ៣រូបនេះអស្ចារ្យជាងក្នុងកុនទៅទៀត

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia