Li-Ning គឺជាយីហោហាងលក់សម្លៀកបំពាក់កីឡា ដ៏ល្បីល្បាញនៅក្នុងប្រទេសចិន ដែលបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2023 ផ្សារទំនើបអ៊ីអនម៉លមានជ័យ(អ៊ីអន៣) ខណៈដែលសាធារណជនអាចទទួលយកបទពិសោធន៍ថ្មី ជាមួយទំនិញស្អាតៗនៅក្នុងហាងជាមួយការបញ្ចុះតម្លៃកប់។
ការបើកសម្ពោធនេះបានផ្តល់ជូនពិសេសជូនអតិថិជនរបស់ខ្លួនរហូតដល់ 30% សម្រាប់ការជាវទំនិញក្នុងហាងផ្ទាល់ ។ ទន្ទឹងនឹងនេះដែរក្នុងឱកាសដ៏ពិសេសនេះក៏មានការចូលរួមពី DJ Maily ដើម្បីជាការចូលរួមអបអរសាទរ និងសម្តែងភាពរីករាយនៅក្នុងហាងដោយផ្ទាល់ចាប់ពីម៉ោង 4:30ល្ងាច ដល់ 6:30ល្ងាច ។
ស្របគ្នានេះដែរក្រៅពីការផ្តល់ជូនពិសេសក្នុងហាងនេះ ក៏នឹងមានការដេញថ្លៃកាបូបវាយសីគូរដោយដៃផ្ទាល់ដោយវិចិត្រករខ្មែរដែលមានការទទួលស្គាល់ពីអន្តរជាតិគឺ Lisa Mam & Peap Tarr សំរាប់ភ្ញៀវដែលបានអញ្ជើញអោយចូលរួមតែប៉ុណ្ណោះនឹងរៀបចំដោយ Jimmy “Cham Nou”
“មុនព្រឹត្តិការណ៍ស៊ីហ្គេម2023 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា យើងពិតជាចង់បង្ហាញការគាំទ្ររបស់យើងចំពោះអត្តពលិក ជាពិសេសអត្តពលិកវាយសី ដែលពិតជាសមនឹងទទួលបានការទទួលស្គាល់បន្ថែមទៀត ដូច្នេះរាល់ការលក់ដែលបានមកពីការដេញថ្លៃនេះ នឹងត្រូវបានផ្តល់ជូនដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលអត្តពលិក។ នេះជាការលើកឡើងដោយលោក Dedi Rineldy ប្រធានផ្នែកលក់រាយ (អ្នកចែកចាយ Li Ning ផ្លូវការនៅកម្ពុជា)
គួរជម្រាបផងដែរថា Li-Ning គឺជាម៉ាកយីហោឈានមុខរបស់ចិនខាងផ្នែកសម្លៀកបំពាក់កីឡា និងស្បែកជើង ដែលបានចាក់ឫសតាមទស្សនៈរបស់អ្នកបង្កើត និងឈ្មោះរបស់ខ្លួន ដែលជាអ្នកហាត់កាយសម្ព័ន្ធជើងឯកគឺលោក Li Ning បានបង្កើតក្នុងឆ្នាំ 1990 ជាមួយនឹងគោលដៅសាមញ្ញក្នុងការផ្តល់ឱ្យអត្តពលិកចិននូវម៉ាកយីហោជាតិដើម្បីពាក់នៅលើឆាកប្រកួតពិភពលោកកីឡាអូឡាំពិក៕