ស្អាតខ្លាំង! តស់ មកដឹងពីតម្លៃរថយន្ត Lexus RX ឆ្នាំ២០២៦ នៅខ្មែរមួយម៉ូដែល រូបរាងឡូយមានអំណាចខ្លាំង
ធី ស្រីល័ក្ខDECEMBER 4 20253 K views

ធ្វើឱ្យហ្វេនឈរជើងលែងហ្នឹងហើយ ជាពិសេសសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តរថយន្ត Lexus ដែលជារថយន្តប្រណិតខ្លាំងមួយ ជាពិសេសនោះគឺសម្រាប់បងប្អូនដែលតែងតែគាំទ្រនៅរថយន្តដែលមានការសន្សំខ្ពស់ ខណៈពេលនេះក្រុមហ៊ុន Lexus Cambodia បានបញ្ចេញតម្លៃរថយន្ត Lexus RX ស៊េរីឆ្នាំ២០២៦ ដូច្នេះសម្រាប់បងប្អូនដែលចង់ដូររថយន្តថ្មីអាចត្រៀមលុយឱ្យហើយទៅ។

 

ជាក់ស្តែង បើតាមការឱ្យដឹងពីក្រុមការងារ Lexus Cambodia បានឱ្យដឹងថា ចំពោះរថយន្ត Lexus RX 500h F-Sport ស៊េរីឆ្នាំ២០២៦ គឺមានតម្លៃ ១៤៥,០០០ដុល្លារសហរដ្ឋអាមេរិក (តម្លៃអាស្រ័យលើម៉ូដែលនិងលក្ខណៈសម្បត្តិ)។ រថយន្ត Lexus ម៉ូដែល RX គឺមានជាការរួមបញ្ចូលគ្នានៃទំនុកចិត្តនិងកម្លាំងដ៏ខ្លាំងក្លាធ្វើឲ្យការបើកបរមានភាពរលូនល្អព្រមទាំងអាចជម្នះគ្រប់ឧបសគ្គមិនថាស្ថានភាពផ្លូវបែបណានោះឡើយ។

11

អ្វីដែលកាន់តែពិសេសនោះ Lexus RX ស៊េរីឆ្នាំ២០២៦ នេះត្រូវបានរចនាឡើងសម្រាប់ឧត្តមបុគ្គលដែលចង់ឆ្ពោះទៅមុខជាមួយទំនុកចិត្តហើយវាធ្វើឲ្យការធ្វើដំណើរប្រកបដោយផាសុកភាព ភាពទាក់ទាញ,ប្រព័ន្ធហាយប្រ៊ីដ ២,L កម្លាំងខ្លាំងសន្សំសំចៃខ្ពស់ និងមានការគ្រប់គ្រងដោយពេញលេញថែមទៀតផង។ មិនតែប៉ុណ្ណោះក៏មានប្រព័ន្ធគ្រប់គ្រងកម្លាំងម៉ូទ័រមុខ និងក្រោយដោយស្វ័យប្រវត្តិ និងមានភាពរហ័សទាន់ចិត្ត ដែលជួយឱ្យរថយន្តមានលំនឹង និងការបើកបរបត់បែនកាន់តែល្អ ជាពិសេសនៅពេលចូលផ្លូវកោងផងដែរ។

15

គួរបញ្ជាក់ថា សម្រាប់ព័ត៌មានសម្រង់តម្លៃលម្អិត និងជម្រើសនៃការបង់បងប្អូនអាចធ្វើការឆាតទៅកាន់ផេកផ្លូវការរបស់ Lexus Cambodia បានឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ +855 17 888 727។ សូមរំលឹកថា ឡិច ស៊ីស បានចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ជារថយន្តប្រចាំម៉ាក ឡិច ស៊ីស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មរថយន្ត ប្រណិត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ីស បានប្រកាសចេញរថយន្ត SUV ប្រណិតដែលជាម៉ូដែល Lexus RX

12

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia