ដឹងតម្លៃនៅខ្មែរហើយ! តោះមកដឹងតម្លៃរថយន្ត Lexus RX ស៊េរីឆ្នាំ២០២៣នៅខ្មែរ ប្លែកជាងមុនខ្លាំង
នារី AUTOJULY 13 20231.7 K views

ធ្វើឱ្យហ្វេនឈរជើងលែងនឹងហើយ ជាពិសេសសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តរថយន្ត Lexus ដែលជារថយន្តប្រណិតរបស់ជប៉ុនពីក្រុមហ៊ុនតូយ៉ូតា និងបងប្អូនដែលតែងតែគាំទ្រនៅរថយន្តដែលមានការសន្សំខ្ពស់ ខណៈពេលនេះរថយន្ត Lexus RX Hybrid 500h F Sport Handling ស៊េរីឆ្នាំ២០២៣ ចាប់បើកឱ្យអតិថិជនកុម្ម៉ង់ក្នុងប្រទេសខ្មែរហើយ ជាមួយតម្លៃជាង១០ម៉ឺនដុល្លារ។

20221126 053947544 I Os

យោងតាមផេកផ្លូវការ Auto US Direct Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា រថយន្ត Lexus RX Hybrid 500h F Sport Handling ​ឆ្នាំ២០២៣ ជាប្រភេទរថយន្ត  hybrid​  សន្សំសំចៃខ្ពស់ ដែលមានតម្លៃសរុបចំនួន ១៣៤,២៥៧ ដុល្លារ (តម្លៃនៅខ្មែរ) ឡានស្អាត តម្លៃល្អ ជាមួយនឹងoption ខ្ពស់​។

B3e50bad98d1e6a5860f62b4945790ed Xl

2023 Lexus Rx 350 Interior

ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃ ១៣៤,២៥៧ ដុល្លារត្រូវបានរួមបញ្ចូលនៅដូចជា៖​

-តម្លៃឡាន ៧០,៩៩៨ ដុល្លារ

-តម្លៃពន្ធនាំចូល ៥៤,០១០ ដុល្លារ

-តម្លៃដឹកជញ្ជូន ២,៤៥០ ដុល្លារ

-តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ

-តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ដុល្លារ

-តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ដុល្លារ

-តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៤,៧៥០ដុល្លារ​

-តម្លៃសរុបទាំងអស់  ១៣៤,២៥៧ ដុល្លារ​

Maxresdefault

ជាមួយគ្នានេះដែរ ខ្សែថាមពលអគ្គិសនីតែមួយគត់របស់វាមានកម្លាំងម៉ាស៊ីនសរុប ៣៦៦សេះ និងធ្វើឱ្យ RX លឿនលឿនបំផុតមិនធ្លាប់មានជាមួយនឹងពេលវេលាដ៏គួរឱ្យចាប់អារម្មណ៍ពី 0 ទៅ ៦០ នៃ ៥.៩ វិនាទី។ ហើយជាមួយនឹងតួរឹងរបស់វា មានការកែប្រែ Adaptive Variable Suspension និងប្រព័ន្ធបើកបរគ្រប់កង់ DIRECT4 កម្រិតខ្ពស់ រថយន្ត SUV នេះអាចផ្តល់នូវភាពរំភើបមិនដូចស៊េរីមុនទេ។

Mobile01 5113f0758aca51eaf24248b90c0924cc

គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia  ឬតាមរយៈលេខតេលេក្រាម ០៦៨ ២៨៨ ៦៨៧៕

Lexus R X350

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia