ធ្វើឱ្យហ្វេនឈរជើងលែងហ្នឹងហើយ ជាពិសេសសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តរថយន្ត Lexus ដែលជារថយន្តប្រណិតខ្លាំងមួយ ជាពិសេសនោះគឺសម្រាប់បងប្អូនដែលតែងតែគាំទ្រនៅរថយន្តដែលមានការសន្សំខ្ពស់ ខណៈពេលនេះក្រុមហ៊ុន Lexus Cambodia បានបញ្ចេញតម្លៃរថយន្ត Lexus RX និង Lexus LX 700h Urban ស៊េរីឆ្នាំ២០២៦ ដូច្នេះសម្រាប់បងប្អូនដែលចង់ដូររថយន្តថ្មីអាចត្រៀមលុយឱ្យហើយទៅ។
១. Lexus RX 500h
បើតាមការឱ្យដឹងពីក្រុមការងារ Lexus Cambodia បានឱ្យដឹងថា ចំពោះរថយន្ត Lexus RX 500h F-Sport ស៊េរីឆ្នាំ២០២៦ គឺមានតម្លៃ ១៤៥,០០០ដុល្លារសហរដ្ឋអាមេរិក (តម្លៃអាស្រ័យលើម៉ូដែលនិងលក្ខណៈសម្បត្តិ)។ រថយន្ត Lexus ម៉ូដែល RX គឺមានជាការរួមបញ្ចូលគ្នានៃទំនុកចិត្តនិងកម្លាំងដ៏ខ្លាំងក្លាធ្វើឲ្យការបើកបរមានភាពរលូនល្អព្រមទាំងអាចជម្នះគ្រប់ឧបសគ្គមិនថាស្ថានភាពផ្លូវបែបណានោះឡើយ។

អ្វីដែលកាន់តែពិសេសនោះ Lexus RX ស៊េរីឆ្នាំ២០២៦ នេះត្រូវបានរចនាឡើងសម្រាប់ឧត្តមបុគ្គលដែលចង់ឆ្ពោះទៅមុខជាមួយទំនុកចិត្តហើយវាធ្វើឲ្យការធ្វើដំណើរប្រកបដោយផាសុកភាព ភាពទាក់ទាញ,ប្រព័ន្ធហាយប្រ៊ីដ ២,៤L កម្លាំងខ្លាំងសន្សំសំចៃខ្ពស់ និងមានការគ្រប់គ្រងដោយពេញលេញថែមទៀតផង។ មិនតែប៉ុណ្ណោះក៏មានប្រព័ន្ធគ្រប់គ្រងកម្លាំងម៉ូទ័រមុខ និងក្រោយដោយស្វ័យប្រវត្តិ និងមានភាពរហ័សទាន់ចិត្ត ដែលជួយឱ្យរថយន្តមានលំនឹង និងការបើកបរបត់បែនកាន់តែល្អ ជាពិសេសនៅពេលចូលផ្លូវកោងផងដែរ។
២.Lexus LX 700h Urban
ចំពោះរថយន្ត ឡិច ស៊ឺស LX 700h Urban ស៊េរីឆ្នាំ២០២៦ បច្ចុប្បន្នរថយន្តនេះមានតម្លៃ ២៧៥,០០០ ដុល្លារសហរដ្ឋអាមេរិក ដោយរថយន្តនេះមានផ្ដល់ជូនជម្រើសថ្មីជាមួយ៧កៅអីអង្គុយ ដែលធ្វើអោយផ្នែកខាងក្នុងផ្ដល់ជូននូវផាសុកភាពខ្ពស់។
ដោយឡែក ចំណែកផ្នែកកៅអីអង្គុយត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ដើម្បីសមស្របទៅតាមតម្រូវការ និងមានភាពបត់បែនងាយស្រួល ធ្វើឱ្យរាល់ពេលធ្វើដំណើររបស់លោកអ្នកទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ។ មិនថាកៅអីអង្គុយជួរទីពីរ ឬជួរទីបីនោះទេ គ្រប់ចំណុចទាំងអស់បានរចនាឡើងដោយគិតគូរខ្ពស់លើប្រណីតភាព។ លើសពីនេះទៅទៀត រថយន្ត ឡិច ស៊ឺស LX 700h Urban គឺមានរួមបញ្ចូលគ្នារវាងទំហំធំទូលាយ និងភាពប្រណីតឥតខ្ចោះដែលកើតចេញពីបច្ចេកទេសតាគូមី(Takumi)របស់អ្នកជំនាញជប៉ុន។

គួរជម្រាបផងដែរថា សម្រាប់បងប្អូនដែលចង់បានព័ត៌មានលំអិតទាក់ទងជាមួយតម្លៃ និងជម្រើសនៃការបង់ប្រាក់ឬចង់បានព័ត៌មានពីប្រភេទពណ៌ឡាននឹងចង់ឈ្វេងយល់ពីការបើកបរប្រកបដោយផាសុកភាព និងប្រណីតភាព ដោយកក់ការបើកបរសាកល្បងរថយន្ត ឡិច ស៊ឺស LX 700h Urban ឥឡូវនេះតាមរយៈ ៖ https://tinyurl.com/yutvepjf ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 017 888 727 ៕


