កាលពីមុន ដើម្បីចង់ចេះជំនាញឆុងកាហ្វេឬធ្វើនំដើម្បីមកបើកហាងរកស៊ីបាន គេត្រូវចំណាយលុយយ៉ាងច្រើនដើម្បីទៅរៀនតាមសាលាល្បីៗទាំងក្នុងនិងក្រៅប្រទេស។ ប៉ុន្តែពេលនេះលែងលំបាកដូចពីមុនទៀតហើយ ខណៈ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបើកវគ្គបង្រៀនជំនាញឆុងកាហ្វេនិងធ្វើនំដោយឥតគិតថ្លៃរយៈពេល ៤ខែពេញឯណោះ។
សម្រាប់វគ្គសិក្សានេះនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ តទៅ ដោយមុខជំនាញរៀនមានដូចជា៖ ការផលិតនំ ,ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ), ការធ្វើម្ហូបខ្មែរ,សេវាកម្មសម្អាងកាយ,ការរចនាក្រាហ្វិកដោយកុំព្យូទ័រផងដែរ។
គួរបញ្ជាក់ថា សម្រាប់វេនសិក្សាវិញគឺរៀនចាប់ពីថ្ងៃ ចន្ទ-សុក្រ (ព្រឹក-រសៀល) បើចាប់អារម្មណ៍សូមទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 098 267 716, 069 967 979, 010 266 296, 081 429 969, 012 403 644, 093 808 057, 071 643 5388៕


