ពីអ្នកត្រូវគេបដិសេធមិនដាក់ទុនជាមួយ ២១៧ដង ក្លាយជាថៅកែកាហ្វេយក្ស នេះជាមេរៀនធំៗ៤ អ្នករកស៊ីគួររៀនពី CEO កាហ្វេ Starbucks
Toeuy HongJULY 31 2026323 views

តើអ្នកធ្លាប់មានអារម្មណ៍ថាសម្ពាធគ្រួសារធ្ងន់ធ្ងរ ហើយជាប់គាំងក្នុងជីវិតជាបុគ្គលិកប្រាក់ខែទាបដែរឬទេ? ប្រសិនបើអ្នកកំពុងអស់សង្ឃឹម នេះជារឿងរ៉ាវរបស់ Howard Schultz បុរសដែលប្តូរជីវភាពគ្រួសារពីក្រីក្របំផុត មកជាអតីត CEO នៃអាណាចក្រ Starbucks

 

១. ភាពឈឺចាប់ដែលបណ្តុះកម្លាំងចិត្ត

Schultz កើតក្នុងគ្រួសារក្រីក្រដែលរស់នៅក្នុងផ្ទះជួលរដ្ឋ។ ថ្ងៃមួយ ឪពុករបស់លោកដែលជាអ្នកបើកបរឡានដឹកទំនិញបានបាក់ជើងក្នុងពេលធ្វើការ។ ដោយសារគ្មានធានារ៉ាប់រង ប្រាក់ចំណូលត្រូវកាត់ផ្តាច់ភ្លាមៗ។ រូបភាពឪពុកដេកលើសាឡុងដោយគ្មានប្រាក់ព្យាបាល បានក្លាយជា «បណ្តាសាផង និងជាកម្លាំងចលករផង» ដែលជំរុញឲ្យលោកតាំងចិត្តថា «ខ្ញុំត្រូវតែរំដោះគ្រួសារនេះពីភាពក្រីក្រ ឲ្យទាល់តែបាន!»

 


២. បុគ្គលិកលក់ដែលមិនដែលស្គាល់ពាក្យថា «ចុះចាញ់»

ដើម្បីរៀនសូត្រ និងជួយគ្រួសារ លោក Schultz ធ្វើការគ្រប់យ៉ាង ពីបុគ្គលិកតូចទាប រហូតដល់ បុគ្គលិកលក់ម៉ាស៊ីនថតចម្លង នៅ Xerox លោកត្រូវគោះទ្វាររាប់រយកន្លែងធ្វើការ និងត្រូវគេបដិសេធរាប់មិនអស់   ប៉ុន្តែការងារថ្នាក់ទាបនេះហើយដែលបានបណ្តុះ ជំនាញទំនាក់ទំនង និង ចិត្តសាស្ត្រលក់» ដ៏មុតស្រួចឲ្យលោក។

 

 

. ត្រូវគេបដិសេធ ២១៧ ដង ប៉ុន្តែនៅតែបដិសេធមិនព្រមចុះចាញ់

ពេលចូលធ្វើជា នាយកផ្នែកទីផ្សារ នៅ Starbucks (កាលនោះជាហាងលក់គ្រាប់កាហ្វេតូចមួយ) លោកបានផ្តួចផ្តើមគំនិតចង់បង្កើតហាងកាហ្វេដែលជា «កន្លែងជួបជុំប្រកបដោយភាពកក់ក្តៅ»។ ម្ចាស់ក្រុមហ៊ុនបានសើចចំអក និងបដិសេធគំនិតនេះ។


ពេលនោះ លោក Schultz ក៏សម្រេចចិត្តលាលែងពីការងារ និង​ ដើរសុំទុនពីវិនិយោគិន ២៤២ នាក់

មាន ២១៧ នាក់បានបដិសេធ និង  ចាត់ទុកលោកជាមនុស្សយល់សប្តិទាំងថ្ងៃ!  ប៉ុន្តែលោកនៅតែបន្តជំនះ រហូតប្រមូលទុនបាន ហើយទិញយក Starbucks ទាំងស្រុងតែម្តងនៅឆ្នាំ ១៩៨៧។

 


៤. មេដឹកនាំដែលមិនភ្លេចប្រភពដើម

ក្រោមការដឹកនាំរបស់លោក   Starbucks បានពង្រីកសាខារាប់ម៉ឺនកន្លែងទូទាំងពិភពលោក។ លោកមិនត្រឹមតែប្តូរវាសនាគ្រួសារលោកឲ្យក្លាយជាមហាសេដ្ឋីប៉ុណ្ណោះទេ   ប៉ុន្តែ Starbucks បានក្លាយជាក្រុមហ៊ុនដំបូងគេដែលផ្តល់ ធានារ៉ាប់រងសុខភាពពេញលេញ និងអាហារូបករណ៍រៀនមហាវិទ្យាល័យ ដល់បុគ្គលិកសូម្បីតែ បុគ្គលិកក្រៅម៉ោង   ព្រោះលោកមិនចង់ឲ្យគ្រួសារបុគ្គលិកណាជួបទុក្ខវេទនាដូចឪពុកលោកកាលពីមុនឡើយ។

 


ចងចាំថា៖ រាល់ការលំបាកដែលអ្នកកំពុងជួបប្រទះក្នុងនាមជាបុគ្គលិក ឬ​ ជាមេគ្រួសារនៅថ្ងៃនេះ វាមិនមែនជាទារុណកម្មទេ... វាគឺជា ការហ្វឹកហាត់ ដើម្បីរៀបចំអ្នកសម្រាប់ភាពជោគជ័យក្នុងថ្ងៃអនាគត៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia