ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ហាងលក់សម្ភារសំណង់ LESSO by 168 Distributor បានរៀបចំពិធីសម្ភោធបើកដំណើរការជាផ្លូវការ អមជាមួយនឹងការប្រកាសជាដៃគូសហការចែកចាយទុយោម៉ាក LESSO ដែលជាផលិតផលរបស់ប្រទេសចិនស្ដង់ដារអន្ដរជាតិ។ ដោយនៅក្នុងកម្មវិធីដ៏អធិកអធមនេះមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនរូបផងដែរ។
ថ្លែងនៅក្នុងកម្មវិធីខាងលើ លោកស្រី ឆេង សោភ័ណ ដែលជាម្ចាស់ហាង LESSO by 168 Distributor បានមានប្រសាសន៍ថា ខ្ញុំពិតជាសប្បាយចិត្ដ និងអរគុណដល់ភ្ញៀវកិត្ដិយសទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធនាពេលនេះ។ ហើយខ្ញុំពិតជារំភើបនិងរីករាយសម្រាប់ការក្លាយជាដៃគូសហការជាមួយក្រុមហ៊ុនទុយោម៉ាក LESSO របស់ប្រទេសចិន ដែលជាក្រុមផលិតទុយោស្ដង់ដារអន្ដរជាតិ។ ខណៈបច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបើករោងចក្រផលិតទុយោផ្ទាល់នៅក្នុងប្រទេសកម្ពុជាផងដែរ បន្ទាប់ពីមានការគាំទ្រច្រើនពីអ្នកប្រើប្រាស់នាពេលកន្លងមក។
ហើយការបើករោងចក្រក្នុងស្រុកនេះ នឹងធ្វើឲ្យប្រជាជនមានការងារធ្វើច្រើន ខណៈតម្លៃនៃទុយោក៏ធូរថ្លៃសម្រាប់អតិថិជនទិញយកទៅប្រើប្រាស់ផងដែរ ព្រោះជាធម្មតាផលិតផលដែលផលិតក្នុងស្រុកគឺមានតម្លៃធូរថ្លៃជាងផលិតផលដែលធ្វើការនាំចូល។
លោកស្រីបន្ដថា សម្រាប់ការសម្ពោធហាងថ្មី និងក្លាយជាដៃគូសហការជាមួយទុយោម៉ា LESSO នាពេលនេះ ខ្ញុំរំពឹងថានឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនកាន់តែច្រើនជាងមុន។ ហើយខ្ញុំនឹងព្យាយាមផ្ដល់សេវាកម្ម គុណភាព ក៏ដូចជាទំនុកចិត្ដ និងតម្លៃល្អ ជូនដល់អតិថិជនទាំងអស់ ដើម្បីឆ្ពោះទៅរកភាពរីកចម្រើនជាមួយគ្នា។
សូមជម្រាបថា ផលិតផលទុយោម៉ាក LESSO មាន ២ ប្រភេទគឺពណ៌ស និងពណ៌ខៀវ។ ដោយក្នុងនោះទុយោពណ៌សជាស្ដង់ដាចិន និងទុយោពណ៌សជាស្ដង់ដាថៃ ខណៈមានគុណភាពល្អដូចគ្នា។ ចំពោះទុយោនេះវិញមានប្រភេទដូចជា៖ ទុយោ PVC, ទុយោUPVC, ទុយោទឹកក្តៅ-ត្រជាក់, ទុយោខ្សែភ្លើង, គ្រឿង Fitting, Electrical Conduit Pipe,Pvc Flexible និងឡូអង្កាញ់បង្ហូរទឹកផងដែរ។
ដូច្នេះសម្រាប់អតិថិជនដូចជា ម្ចាស់គម្រោងអគារ ម្ចាស់បុរី អ្នកម៉ៅការ ឬម្ចាស់ដេប៉ូគ្រឿងសំណង់ ដែលចង់បានទុយោម៉ាក LESSO អាចធ្វើការបញ្ជាទិញបាននៅការិយាល័យផ្នែកលក់របស់ LESSO by 168 Distributor ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី (ផ្លូវ១៩២៨) ស្ថិតក្នុងសង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរស័ព្ទ៖ 089 35 85 85 (Telegram), 096 50 66 888, 088 50 66 168 ឬហ្វេសប៊ុកផេក LESSO by 168 Distributor៕


