គេស្មានតែរបស់នាំចូល! ទឹកត្រី លាង ឡេង ប្រើក្បួនរកស៊ី៣នេះ អាចលក់ដាច់ខ្លាំងនៅខ្មែរ នាំចេញដល់អាមេរិក
ធី ស្រីល័ក្ខAPRIL 28 20231.7 K views

សិប្បកម្ម  LEANG LENG Fish Sauce លាង ឡេង គឺជាសិប្បកម្មផលិតទឹកត្រីដ៏ល្បីឈ្មោះមួយរបស់ខ្មែរ ដែលបានបង្កើតឡើងដោយសហគ្រិនចាស់វស្សាមួយរូបឈ្មោះថា លាង ឡេង នៅអំឡុងឆ្នាំ ២០១១។ហើយគិតមកដល់បច្ចុប្បន្ន សិប្បកម្ម លាង ឡេង កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនទូទៅនៅក្នុងប្រទេសកម្ពុជានិងមានដាក់នៅតាមបណ្តាម៉ាត និងផ្សារទំនើបធំៗជាច្រើនដូចជា ផ្សារទំនើបម៉ាក្រូ អ៊ីអន ឡាក់គី ជីបម៉ុង ផ្សារទំនើប Big C និងតាមបណ្តាផ្សារតូចធំជាច្រើនផ្សេងទៀតផងដែរ។ហើយលើសពីនេះទៅទៀត ផលិតផលរបស់សិប្បកម្ម លាង ឡេង ក៏មានវត្តមាននៅទីផ្សារក្រៅប្រទេសដូចជាសហរដ្ឋអារិកផងដែរ។

Photo 2023 02 14 16 50 13

ទន្ទឹមនឹងភាពជោគជ័យល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសនេះ លោក លាង ឡេង ម្ចាស់សិប្បកម្ម LEANG LENG Fish Sauce លាង ឡេង បានបង្ហើបប្រាប់ថាមូលហេតុដែលធ្វើឱ្យលោកអាចឈានទៅដល់ចំណុចនេះដោយសារតែលោករកស៊ីប្រើក្បួនដូចខាងក្រោមនេះ ៖

១.គិតពីគុណតម្លៃជាងប្រាក់ចំណេញ

បើតាមការលើកឡើងរបស់់ម្ចាស់សហគ្រាស លាង ឡេង លោកបានឱ្យដឹងថា ចាប់ពីថ្ងៃចេញរកស៊ីដំបូងរហូតមកដល់ពេលនេះលោកតែងប្រកាន់ភ្ជាប់ជានិច្ចនូវគុណតម្លៃ គុណធម៌ ជាជាងប្រាក់ចំណេញ។លោករមែងតែងគិតគូរពីសុខមារភាពអ្នកប្រើប្រាស់ជាចម្បងមិនមែនធ្វើឱ្យតែរួចៗយកតែលុយចំណេញហើយលក់ផលិតផលឱ្យអតិថិជនដោយគ្មានគុណភាពនោះទេ​។លោកបានបញ្ជាក់ប្រាប់ថា ផលិតផលរបស់លោកគឺមិនមានប្រើសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះទេ ហើយគ្រប់ផលិតផលទាំងអស់សុទ្ធតែមានការទទួលស្គាល់ពីក្រសួងធំៗនៅក្នុងប្រទេសកម្ពុជា ដូចជាក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងមានការទទួលស្គាល់ពី ISO, GMP ថែមទៀតផង។ហើយការធ្វើទាំងអស់នេះគឺដើម្បីធានាបានថារាល់ផលិតផលដែលផ្តល់ទៅឱ្យអ្នកប្រើប្រាស់មានគឺមានគុណភាព សុវត្ថិភាព និងមានអនាម័យខ្ពស់។

Photo 2023 04 11 11 13 22

២.ធ្វើដោយប្រើបេះដូង

អ្វីដែលជាការកោតសរសើរបំផុតនោះគឺការងារនេះ លោក លាង ឡេង បានប្រើបេះដូងយកមកធ្វើដោយមិនបានគិតពីប្រយោជន៍ផ្ទាល់ខ្លួនជាធំឡើយ គ្រាន់តែចាប់ផ្តើមផលិតទឹកត្រីភ្លាមលោកប្តេជ្ញាចិត្តភ្លែតថា លោកនឹងប្រើក្តីស្រឡាញ់យកបេះដូងមកធ្វើ មិនថាមានបញ្ហា ឬឧបសគ្គអ្វីក៏លោកនឹងនៅតែបន្តហោះជំហានទៅមុខមិនថយក្រោយ។ជាក់ស្តែងនៅពេលដែលលោកចេញរកស៊ីក្នុងវិស័យនេះដំបូងៗលោកផលលំបាកជាច្រើនដែលត្រូវជួបដូចជា បញ្ហាផ្លូវច្បាប់ កង្វះខាតផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងបុគ្គលិក បច្ចេកទេស ការចំណាយថ្លៃដើម រួមផ្សំជាមួយនឹងចំណេះដឹងផ្សេងៗទៀតនៅក្នុងអាជីវកម្ម ប៉ុន្តែថ្វីបើមានបញ្ហាទាំងអស់នោះឡើងក៏លោកនៅតែមិនបោះបង់ ផ្ទុយទៅវិញលោកនៅតែបន្តជំហានទៅមុខរកដំណោះស្រាយជាបន្តបន្ទាប់រហូតអាចធ្វើឱ្យផលិតផលរបស់លោកមានគេស្គាល់ល្បីសុះសាយពេញផ្ទៃប្រទេស ថែមទាំងទទួលបានឱកាសនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក និងមានបណ្តាប្រទេសធំៗដូចជា កូរ៉េ និង ថៃ កំពុងចរចានាំយកផលិតផលលោកទៅលក់ថែមទៀតផង។លទ្ធផលទាំងនេះហើយដែលបញ្ជាក់ឱ្យឃើញថា ការប្រើបេះដូងជាសហគ្រិនមករកស៊ី វានឹងធ្វើឱ្យយើងអាចជម្នះគ្រប់បញ្ហាទាំងអស់បានមិនងាយនឹងបោះបង់ជាដាច់ខាត។

Photo 2023 03 16 11 09 24

៣.ការធ្វើទីផ្សារ

ប្រសិនបើយើងមានផលិតផលល្អ មានគុណភាពហើយ ប៉ុន្តែមិនធ្វើទីផ្សារសោះក៏គេមិនស្គាល់ពីផលិតផលរបស់យើងដែរ។ជាក់ស្តែង សម្រាប់សិប្បកម្មលាងឡេងវិញ លោកតែងតែធ្វើការផ្សព្វទៅដល់អតិថិជនគោលដៅ ឱ្យបានស្គាល់បានភ្លក់រស់ជាតិនៃផលិតផលរបស់លោក ដើម្បីប្រាកដចិត្តថាផលិតទាំងនោះគឺពិតជាបានទៅដល់ដៃអ្នកប្រើប្រាស់ពិតប្រាកដហើយមានការទទួលស្គាល់។ដោយឡែកចំពោះការផ្សព្វផ្សាយគឺលោកបានចុះទៅផ្សព្វផ្សាយទៅកាន់ប្រជាប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ក៏ដូចជាតាមរយៈការចែករំលែកទៅដល់សិស្សនិស្សិតដែលមកចុះកម្មសិក្សាផ្ទាល់នៅកន្លែងរបស់់លោក។ ការបណ្តុះបណ្តាលបង្រៀន ការបង្ហាញឱ្យឃើញឥតលាក់លៀមជាហេតុធ្វើឱ្យសិស្សទាំងអស់នោះមានការទុកចិត្ត និងប្រាប់តៗគ្នាអំពីគុណភាព សង្វាក់ផលិតកម្មដ៏មានអនាម័យ ទៅកាន់មនុស្សជុំវិញខ្លួន គ្រួសារ មិត្តភក្តិ ដែលហេតុធ្វើឱ្យគេមានសេចក្តីទុកចិត្តនឹងគាំទ្រប្រើប្រាស់ផលិតផលចេញពីសិប្បកម្ម លាង ឡេង មកដល់ពេលបច្ចុប្បន្ននេះ។

67591595 1093153830880152 424229927169032192 N

គួរបញ្ជាក់ផងដែរ បច្ចុប្បន្នបសិប្បកម្ម លាង ឡេង មានផលិតផលជាច្រើនមុខដូចជា ទឺកត្រី ទឹកស៊ីអីវ ទឹកប្រេងខ្យង ទឹកម្ទេស ទឹកសៀង ដែលផលិតចេញពីវត្ថុធាតុដើមល្អៗមានគុណភាពដែលធានាថាអ្នកប្រើប្រាស់ប្រើទៅមិនប៉ះពាល់ដល់សុខភាពឡើយ។ហើយសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការទម្លាក់ទំនងទិញយកទៅលក់បន្តទាំងដុំនិងរាយអាចធ្វើការទំនាក់ទំនងទៅកាន់ Facebook page : LEANG LENG Fish Sauce លាង ឡេង ឬតាមរយៈលេខទំនាក់ទំនង 017 336 336

Photo 2023 02 10 19 33 58

307345772 625240605833382 8675865536640001200 N

227049536 357799849244127 7877429156433944962 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia