ប្រយ័ត្នជំពាក់បំណុ.លគេវិញ! ពេលខ្លះម្ចាស់បំណុ.លអាចក្លាយជាកូនបំណុ.លបើមិនដឹងពីគោលការណ៍ ច្បាប់
Toeuy HongFEBRUARY 13 2024716 views

បើយោងតាមប្រកាសរបស់ក្រសួងយុត្តិធម៌ ការប្រាក់កម្ចីដែលកំណត់ដោយច្បាប់គឺត្រឹមតែ១៨%ក្នុងមួយឆ្នាំ។ យ៉ាងណាមិញចំពោះការខ្ចីប្រាក់ក្រៅប្រព័ន្ធធនាគារ អ្នករកស៊ីចងការប្រាក់ខ្លះអាចយកការប្រាក់ខ្ពស់រហូតដល់ទៅ៣០% ឬ៥០%ក្នុងមួយឆ្នាំក៏មានដែរ។

 

 នៅក្នុងការខ្ចីលុយមានភ្ជាប់ជាមួយការប្រាក់ក្រៅប្រព័ន្ធធនាគារទោះមានការព្រមព្រៀងក៏ដោយប្រសិនបើកូនបំណុលមិនសុខចិត្តហើយមានការប្ដឹងផ្ដល់ដល់តុលាការ បើការព្រមព្រៀងលើអត្រាការប្រាក់លើសពីច្បាប់បានកំណត់នោះជាកម្មវត្ថុនៃការកាត់បន្ថយមកនៅត្រឹម១៨%ក្នុងមួយឆ្នាំដែលជាអត្រាការប្រាក់កម្ចីកំណត់ដោយច្បាប់។

 

ឧទាហរណ៍ អ្នកខ្ចីលុយនិងម្ចាស់បំណុលព្រមព្រៀងគ្នាលើការប្រាក់កម្ចី៣០%ឬ៥០%ក្នុងមួយឆ្នាំពេលដែលកូនបំណុលមិនសុខចិត្តហើយប្ដឹងទៅតុលាការពេលនោះគឺម្ចាស់បំណុលអាចទាមទារការប្រាក់បានត្រឹមតែ១៨%ប៉ុណ្ណោះក្នុងមួយឆ្នាំ ចំណែកចំនួនដែលលើសត្រូវទុកជាមោឃៈមានន័យថាមិនអាចទាមទារបានទេ។

 

 យើងអាចលើកសេណារីយ៉ូ ក្នុងករណីកូនបំណុលបានបង់ការប្រាក់លើស១៨% ឧទាហរណ៍បង់ការប្រាក់៣០%អស់រយៈពេល១២រួចមកហើយស្រាប់តែចូលដល់ខែទី១៣ក៏មានរឿងប្ដឹងផ្ដល់។ ត្រង់នេះយើងត្រូវបូកសរុបការប្រាក់សិនដោយក្នុងមួយឆ្នាំការប្រាក់មិនឲ្យលើស១៨%ឡើយ ហើយចំនួនការប្រាក់ដែលបង់លើសត្រូវយកមកកាត់ប្រាក់ដើម។

 

 បើកាត់ប្រាក់ដើមហើយនៅសល់ទៀតកូនបំណុលមានសិទ្ធិទាមទារលុយដែលខ្លួនបង់លើសមកវិញហើយម្ចាស់បំណុលត្រូវគិតការប្រាក់៥%ក្នុងមួយឆ្នាំឲ្យទៅកូនបំណុលវិញ។ ដូច្នេះត្រង់នេះហើយដែលពេលខ្លះគេនិយាយថាម្ចាស់បំណុលអាចក្លាយជាកូនបំណុលវិញដោយសារតែករណីយកការប្រាក់ច្រើនហួសហេតុពេក។

 

អ្វីដែលបានរៀបរាប់ខាងលើគឺយើងឃើញថាច្បាប់បានគិតល្អិតល្អន់ដើម្បីការពារភាគីទាំងអ្នកឲ្យលុយគេខ្ចីនិងអ្នកដែលខ្ចីលុយគេដើម្បីការពារផលប្រយោជន៍និងជាដំណោះស្រាយឈ្នះៗទាំងអ្នកខ្ចីលុយនិងអ្នកឲ្យលុយគេខ្ចី។ 

ចង់ដឹងបន្ថែមពីរឿងលុយកាក់និងការវិនិយោគដើម្បីបង្កើតប្រភពចំណូលបន្ថែមអាចចូលគ្រុបតេឡេក្រាម  https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia