រោងភាពយន្តលេជេន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹង Omega Sdn. Bhd. ដើម្បីបើករោងភាពយន្តលេជេនដំបូងបង្អស់នៅប្រទេសម៉ាឡេស៊ី
Bunthoeun Koem•SEPTEMBER 25 2026•33 views

រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ - រោងភាពយន្តលេជេន ដែលជាបណ្តាញរោងភាពយន្តខ្នាតអន្តរជាតិដំបូងរបស់កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ ជាមួយនឹង Omega Sdn. Bhd. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើប Sunshine រដ្ឋប៉េណាង ប្រទេសម៉ាឡេស៊ី។ សមិទ្ធផលនេះ ជាការពង្រីកដំបូងបង្អស់របស់រោងភាពយន្តលេជេន ទៅក្រៅប្រទេសកម្ពុជា ដែលជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការនាំយកបទពិសោធទស្សនាភាពយន្តខ្នាតអន្តរជាតិ ទៅកាន់ទស្សនិកជនថ្មី នៅទូទាំងតំបន់អាស៊ាន។

 

Photo 2026 09 25 15 03 24

 

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីបំណងប្រាថ្នារួមគ្នារបស់ភាគីទាំងពីរ ក្នុងការពិភាក្សាជំហានដំបូងពាក់ព័ន្ធនឹង៖

 

·         ការរៀបចំផែនការ និងការរចនាទីតាំងរោងភាពយន្ត នៅផ្សារទំនើប Sunshine រដ្ឋប៉េណាង។

 

·         ការប្រកាសព័ត៌មានរួមគ្នា និងសកម្មភាពផ្សព្វផ្សាយឆ្លងប្រទេស អបអរសាទរដល់កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មអាស៊ាន។

 

ពិធីចុះហត្ថលេខានេះត្រូវបានចូលរួមអធិបតី និងធ្វើជាសាក្សីដោយ ឯកឧត្តម Shaharuddin Onn អគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជានិមិត្តរូបនៃចំណងវប្បធម៌ និងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។

 

Photo 2026 09 25 15 00 42

 

ការចាប់ដៃគូសហការនេះ តំណាងឱ្យការចាប់ផ្តើមជំពូកថ្មីសម្រាប់រោងភាពយន្តលេជេន។ តាមរយៈការពង្រីកទៅកាន់ប្រទេសម៉ាឡេស៊ីនេះ រោងភាពយន្តលេជេនមានគោលបំណងចែករំលែកក្តីអំណរទៅលើភាពយន្ត ជាមួយនឹងទស្សនិកជនកាន់តែច្រើន និងចូលរួមចំណែកក្នុងការពង្រីកការផ្លាស់ប្តូរវប្បធម៌ នៅក្នុងសហគមន៍អាស៊ាន។

 

ការចាប់ដៃគូសហការនេះ តំណាងឱ្យការចាប់ផ្តើមជំពូកថ្មីសម្រាប់រោងភាពយន្តលេជេន។ តាមរយៈការពង្រីកទៅកាន់ ប្រទេសម៉ាឡេស៊ីនេះ រោងភាពយន្តលេជេនមានគោលបំណងចែករំលែកក្តីអំណរទៅលើភាពយន្ត ជាមួយនឹងទស្ស និកជនកាន់តែច្រើន និងចូលរួមចំណែកក្នុងការពង្រីកការផ្លាស់ប្តូរវប្បធម៌ នៅក្នុងសហគមន៍អាស៊ាន។

 

កិច្ចសហប្រតិបត្តិការនេះ គូសបញ្ជាក់ពីតួនាទីរបស់រោងភាពយន្ត ទាំងជាវេទិកាកម្សាន្ត និងជាស្ពានតភ្ជាប់វប្បធម៌ លើកកម្ពស់ការយោគយល់គ្នា និងកិច្ចសហការឆ្លងប្រទេសកាន់តែស៊ីជម្រៅ។

 

Photo 2026 09 25 15 04 44

 

អំពីរោងភាពយន្តលេជេន

 

រោងភាពយន្តលេជេនត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ ជាបណ្តាញរោងភាពយន្តធំ និងមានឥទ្ធិពលជាងគេ នៅក្នុងប្រទេសកម្ពុជា។ រោងភាពយន្តលេជេនទទួលស្វាគមន៍អ្នកទស្សនាភាពយន្តជាងពីរសែននាក់ រៀងរាល់ខែ ហើយបាន ចាក់បញ្ចាំងភាពយន្តជាង ១,២០០ ចំណងជើង ពីគ្រប់បណ្តាប្រទេសលើពិភពលោក និងផ្តល់ជូនទស្សនិកជននូវ ប្រភេទភាពយន្ត វប្បធម៌ និងទម្រង់ចម្រុះបែប។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវ ក្នុងការស្តារឡើងវិញនៃឧស្សាហកម្មភាពយន្តនៅប្រទេសកម្ពុជា រោងភាពយន្តលេជេនបានជួយបំផុសឡើងវិញនូវចំណាប់អារម្មណ៍សាធារណជនទូទាំងប្រទេស មកលើវិស័យភាពយន្ត និងការតំណាលសាច់រឿង។

 

អំពី Crimson Omega Sdn. Bhd.

 

Crimson Omega Sdn. Bhd. គឺជាក្រុមហ៊ុនអភិវឌ្ឍ និងគ្រប់គ្រងគម្រោង Sunshine Central Penang ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំមួយ រួមបញ្ចូលនូវផ្នែកលក់រាយ ការកម្សាន្តចម្រុះបែប បដិសណ្ឋារកិច្ច លំនៅដ្ឋាន និងអគារពាណិជ្ជកម្ម នៅក្នុងទីតាំងតែមួយ។ គម្រោងក្នុង Sunshine Central រួមមាន Sunshine Retail Penang, Harris Sunshine Penang (គ្រប់គ្រងដោយ Ascott Malaysia), Sunshine Residence និង Sunshine Tower ដែលជាអគារ ការិយាល័យទទួលបានវិញ្ញាបនបត្រ Malaysia Digital Nexus។ ដោយផ្តោតលើការបង្កើតទីតាំងរស់រវើក មានការត ភ្ជាប់ល្អ និងផ្តល់អាទិភាពដល់សហគមន៍ ក្រុមហ៊ុន Crimson Omega សហការយ៉ាងជិតស្និទ្ធជាមួយដៃគូយុទ្ធសាស្ត្រ ក្នុងវិស័យលក់រាយ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍគម្រោងនេះ។ តាមរយៈការរៀបចំផែនការយ៉ាងល្អិតល្អន់ ការច្នៃប្រឌិត និងភាពជាដៃគូរយៈពេលវែង ក្រុមហ៊ុនប្តេជ្ញាពង្រឹងជំហរ របស់ Sunshine Central ក្នុងនាមជាគោលដៅសំខាន់ សម្រាប់ការលក់រាយ ការកម្សាន្តចម្រុះបែប ព្រមទាំងសហគមន៍ ក្នុងរដ្ឋប៉េណាង៕ 

 

Photo 2026 09 25 15 02 05

Photo 2026 09 25 15 02 30

Photo 2026 09 25 15 01 06

Photo 2026 09 25 15 01 27

Photo 2026 09 25 15 05 15

Photo 2026 09 25 15 05 28

Photo 2026 09 25 15 05 43

Photo 2026 09 25 15 06 00

Photo 2026 09 25 15 06 13

Photo 2026 09 25 15 06 23

Photo 2026 09 25 15 06 47

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia