ដើម្បីលើកកម្ពស់វិស័យកសិឧស្សាហកម្មនៅកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) សហការជាមួយអង្គការ UNIDO និងដៃគូពាក់ព័ន្ធ បានប្រកាសរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត (RECP)»។ វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពម្ចាស់សហគ្រាស និងអ្នកគ្រប់គ្រង ឱ្យយល់ដឹងកាន់តែច្បាស់អំពីបច្ចេកទេសស្តង់ដារក្នុងខ្សែសង្វាក់ផលិតកម្ម។
អត្ថប្រយោជន៍ដែលនឹងទទួលបាន៖
· យល់ដឹងពីមូលដ្ឋានគ្រឹះនៃការផលិតប្រកបដោយប្រសិទ្ធភាព និងការកាត់បន្ថយថ្លៃដើម។
· រៀនសូត្រពីវិធីសាស្ត្រអនុវត្តតាមដំណាក់កាល និងបច្ចេកទេស 5S។
· ទទួលបានការប្រឹក្សាយោបល់បច្ចេកទេសដោយផ្ទាល់ដល់ទីតាំងអាជីវកម្ម។
· ទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា ទទួលស្គាល់ដោយក្រសួង។
លក្ខខណ្ឌនៃការជ្រើសរើស៖
· ជាអាជីវកម្មក្នុងវិស័យ កែច្នៃកសិចំណីអាហារ។
· មានទីតាំងនៅ៖ ភ្នំពេញ, កំពង់ធំ, កំពង់ចាម, បន្ទាយមានជ័យ, បាត់ដំបង និងពោធិ៍សាត់។
· មានបុគ្គលិកបម្រើការងារយ៉ាងតិច ៥ នាក់។
· មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលឱ្យបានពេញលេញ។
កាលវិភាគ និងការចុះឈ្មោះ៖
វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច តាមទីតាំងនីមួយៗដូចខាងក្រោម៖
រាជធានីភ្នំពេញ៖ ថ្ងៃទី ២៨-៣០ ខែមេសា ឆ្នាំ២០២៦។ ចុះឈ្មោះនៅទីនេះ
ខេត្តបាត់ដំបង៖ ថ្ងៃទី ២៦-២៨ ខែឧសភា ឆ្នាំ២០២៦។ ចុះឈ្មោះនៅទីនេះ
ខេត្តកំពង់ចាម៖ ថ្ងៃទី ២៣-២៥ ខែមិថុនា ឆ្នាំ២០២៦។ ចុះឈ្មោះនៅទីនេះ
គួរជម្រាបផងដែរថា ដោយសារចំនួនកន្លែងមានកំណត់ សូមម្ចាស់សហគ្រាសទាំងអស់រួសរាន់ដាក់ពាក្យឱ្យបានទាន់ពេលវេលា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ Telegram: +855 95 222 701៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



