មានមនុស្សភាគច្រើនតែងឆ្លៀតពេលទំនេរដើម្បីរៀនភាសា មិនថាតាមសាលារៀនឬអនឡាញនោះឡើយ ដើម្បីពង្រឹងខ្លួនឯងបង្កើនជំនាញ ទាញចំណូល។
ដូច្នេះថ្ងៃនេះយើងសូមណែនាំឆាណែលចំនួន៣ ល្អបំផុតសម្រាប់អ្នកដែលកំពុងចង់សិក្សាភាសាចិន ភាសាអង់គ្លេស និងភាសាជប៉ុន អាចរៀនបានដោយមិនពិបាកចំណាយប្រាក់ មានតែទូរស័ព្ទ១គ្រឿងទៅដល់ណាក៏រៀនបាន ៖
១. សម្រាប់រៀនភាសាចិន៖ Learn Chinese with ChineseClass101
២. សម្រាប់រៀនភាសាជប៉ុន៖ Learn Japanese with JapanesePod101
៣. សម្រាប់រៀនភាសាអង់គ្លេស៖ linguamarina
ពិតណាស់បច្ចុប្បន្នការរៀនភាសាក្រៅពីមានការសិក្សានៅតាមសាលានានាដែលយើងអាចឆ្លៀតពេលឬចំណាយប្រាក់ទៅរៀន។ ប៉ុន្តែក្នុងនោះ យើងអាចក៏រៀនតាមអ៊ីនធើណេត អេបទូរស័ព្ទ យូធូប វេបសាយ ក៏ដូចជា Podcast ជាដើម ព្រោះថានាពេលបច្ចុប្បន្ននេះភាសាទី២គឺជាតម្រូវការចំាបាច់ណាស់ បើយើងចេះភាសាលើសពីមួយ មានជំនាញច្បាស់លាស់មួយគឺមិនបារម្ភពីការងារនិងចំណូលទេ៕