បន្ទាប់ពីការប្រឡងបាក់ឌុបបានបញ្ចប់ទៅ ការរៀនភាសាមុននឹងចូលសកលវិទ្យាល័យគឺជារឿងមួយដ៏សំខាន់សម្រាប់សិស្ស-និស្សិតទាំងអស់គ្នា។ ដូច្នេះបើចប់បាក់ឌុប ទោះប្រឡងធ្លាក់ឬជាប់ ចង់ពង្រឹងភាសាអង់គ្លេសបន្ថែមសាលា៣នេះនឹងមានផ្តល់អាហារូបករណ៍ក៏ដូចជាការបញ្ចុះតម្លៃសិក្សាដល់សិស្សានុសិស្សផងដែរ ខណៈសាលាខ្លះនឹងមានអាហារូបករណ៍ចាប់ពី២៥% ដល់១០០%។
១. មជ្ឃមណ្ឌលសិក្សា Spring Education
មជ្ឍមណ្ឌលសិក្សា Spring នឹងមានផ្តល់ជូននូវអាហារូបករណ៍ថ្នាក់ភាសាអង់គ្លេសនិងចិន ដល់សិស្សដែលទើបប្រឡងបាក់ឌុបចប់ឆ្នាំ២០២៣ ចំនួន 100%, 50%, និង 30% រយៈពេល 3 វគ្គសិក្សាដោយសិស្សទាំងអស់ត្រូវយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបណ្តោះអាសន្ន ឬតារាងលទ្ធផលពីក្រសួងជាភស្តុតាង។
ក្នុងនោះសម្រាប់សិស្សដែលទទួលបាននិទ្ទេស A នឹងទទួលបានអាហារូបករណ៍ 100% ចំនួន 50 កន្លែង , សិស្សនិទ្ទេស B&C នឹងទទួលបានអាហារូបករណ៍ 50% ចំនួន 100 កន្លែង, និងសិស្សនិទ្ទេស D&E នឹងទទួលបានអាហារូបករណ៍ 30% ចំនួន 150 កន្លែង។ ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងព័ត៌មានលម្អិតទៅកាន់សាលាដែលមានទីតាំងនៅក្បែរផ្សារដើមគរបានតាមរយៈលេខទូរស័ព្ទ 077 / 087 38 38 33 ឬហ្វេកប៊ុកផេក Spring Education ។
មជ្ឍមណ្ឌលសិក្សាទំនើបមួយនេះមានបង្រៀនភាសាអង់គ្លេសនិងភាសាចិន ទាំងពេញម៉ោងនិងក្រៅម៉ោង និងថ្នាក់ចុងសប្តាហ៍ ខណៈការបង្រៀននិងផ្សាភ្ជាប់និងការអនុវត្តន៍ផ្សេងៗ មានដូចជាការធ្វើបទបង្ហាញ ការនិយាយជាសាធារណៈ កម្មវិធីសិក្សានៅខាងក្រៅនិងរបៀបធ្វើទំនាក់ទំនងជាដើម។
២. វិទ្យាស្ថានអន្តរជាតិ CAM ASEAN
វិទ្យាស្ថានដែលមានសាខាជាច្រើននៅភ្នំពេញមួយនេះ ក៏មានបញ្ចុះតម្លៃសម្រាប់ការចុះឈ្មោះសិក្សា សម្រាប់កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅទាំងសិក្សានៅក្នុងថ្នាក់ផ្ទាល់ និងពីចម្ងាយផងដែរ សម្រាប់ទាំងសិស្សថ្មីនិងចាស់។ ខណៈសាលានឹងទទួលចុះឈ្មោះចាប់ពីផ្សាយដំណឹងតទៅ ដែលនឹងចូលរៀនវគ្គថ្មីនៃកម្មវិធីភាសាអង់គ្លេសទូទៅ (GEP) នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ថ្នាក់ច័ន្ទ - ព្រហស្បតិ៍ និងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ថ្នាក់ចុងសប្ដាហ៍។
ក្នុងនោះសាលានឹងមានកម្មវិធីពិសេសៗ សម្រាប់ទាំងសិស្សចាស់ និងថ្មី ដែលចុះឈ្មោះសិក្សាវគ្គថ្មីភាសាអង់គ្លេសទូទៅ ដោយការផ្តល់ជូនការបញ្ចុះតម្លៃ ១០% រយៈពេល២វគ្គសិក្សាសម្រាប់ការចុះឈ្មោះ ២វគ្គសិក្សា និងផ្តល់ជូនការបញ្ចុះតម្លៃ ២០% រយៈពេល៤វគ្គសិក្សាសម្រាប់ការចុះឈ្មោះ ៤វគ្គសិក្សា។
វិទ្យាសា្ថនមួយនេះមានបង្រៀនថ្នាក់ភាសាចិននិង ភាសាអង់គ្លេសទាំងពេញម៉ោងនិងក្រៅសម្រាប់លោកអ្នកដែលមានបំណងចង់ពង្រឹង ភាសាអង់គ្លេសសម្រាប់គោលបំណងវិជ្ជាជីវៈ និងការធ្វើកិច្ចការផ្សេងៗដូចជាការធ្វើបទបង្ហាញ ការសន្ទនា ឫការនិយាយជាសាធារណៈជាដើម។
ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ដឹងព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងលេខ 023 976 999/ 093 900 761 / 085 625 621 / 070 774 450 ឬហ្វេកប៊ុកផេក Cambodia ASEAN International Institute ។
៣. សាលាបញ្ញាសាស្រ្តអន្តរជាតិ
ជាសាលាដ៏ចាស់វស្សានិងមានកិត្តិនាមឈានមុខគេមួយនៅកម្ពុជា ដែលមាន លោកតា បណ្ឌិត កុល ផេង អតីតទេសរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាជាបិតាស្ថាបនិក បញ្ញាសាស្រ្តគឺជាដែលមានអប់រំចំណេះដឹងទូទៅនិងចំណេះដឹងភាសាអង់គ្លេសទូទៅសម្រាប់កុមាររហូតដល់សាកលវិទ្យាល័យ ដោយមានចក្ខុវិស័យវែងឆ្ងាយក្នុងការអប់រំសិស្ស និស្សិតឲ្យមានសមត្ថភាពខ្ពស់ មានលក្ខណៈនិងចរិយាសម្បត្តិប្រកបដោយសីលធម៌និងគុណធម៌។
ដូចគ្នានេះសាលាបញ្ញាសាស្ដ្រអន្ដរជាតិដែលមានទីតាំងសាខាអូឡាំពិក បានផ្ដល់ជូននូវកម្មវិធីចំណេះទូទៅអន្ដរជាតិ ភាសាខ្មែរ-អង់គ្លេស-ចិន ដែលចាប់ពីថ្នាក់កម្រិតមត្ដេយ្យ (អាយុ ០៣ ឆ្នាំ) ដល់ថ្នាក់ទី១២ (មនុស្សពេញវ័យ) ទាំងពេញម៉ោងនិងក្រៅម៉ោង ដោយក្នុងនោះសាលានឹងមានផ្ដល់ជូនអាហារូបករណ៍ ២៥០$ សម្រាប់សិស្សចុះឈ្មោះថ្មី។
សម្រាប់បងប្អូនដែលមានបំណងចង់ពង្រឹងភាសាអង់គ្លេសបន្ថែមនៅសាលាអន្តរជាតិបញ្ញាសាស្រ្តអាចធ្វើការទំនាក់ទំនងទៅកាន់លេខ 012 646 681 / 081 820 053 ឬហ្វេកប៊ុកផេក Paññāsāstra International School - Olympic Campus ខណៈសាលានៅតែបន្ដទទួលសិស្សមកធ្វើតេស្ដ និងចុះឈ្មោះជារៀងរាល់ថ្ងៃ។
យ៉ាងណាមិញសម្រាប់បងប្អូនដែលមានបំណងចង់ចេះភាសាណាមួយ សូមរួសរាន់រៀនសូត្រ ព្រោះយើងដឹងហើយថានាសម័យថ្មីនេះភាសាជាតម្រូវការចំាបាច់ ក្នុងការអភិវឌ្ឍន៍ខ្លួន ដើម្បីទទួលបានឱកាសល្អៗនៅក្នុងសង្គម និងមានអាទិភាពខ្ពស់ផងដែរនៅពេលដែលដាក់ពាក្យបំពេញការងារអ្វីមួយ៕
អត្ថបទដោយ៖ ពីង ជូអេង


