ចង់រៀនភាសាចិន ពីមិនចេះសោះ នេះជាឆាណែលយូធូប៣ បង្រៀនចិនឆាប់ចេះ មិនបង់លុ.យ
Ping Chou EngJANUARY 28 2024500 views

បច្ចុប្បន្ននេះភាសាចិនត្រូវបានគេនិយមរៀនហើយ សម្រាប់អ្នកដែលចេះភាសាចិនច្បាស់ គឺមានភាពងាយស្រួលនៅក្នុងការរកការងារធ្វើ រកប្រាក់ចំណូលបានច្រើន។

 

ជាមួយគ្នានេះ សម្រាប់អ្នកដែលកំពុងចង់ចាប់យកភាសាចិន ហើយចង់រៀនមូលដ្ឋានគ្រឹះខ្លះៗ យើងសូមណែនាំឆាណែលយូធូបចំនួន៣ ដែលមានមេរៀន ថ្នាក់សិក្សាភាសាចិនកម្រិតដំបូងៗ សម្រាប់រៀនចាប់ផ្តើមពីចំណុចសូន្យ អាចចូលទៅសិក្សាបានដោយមិនពិបាកបង់លុយ៖

 

 

ឆាណែលមួយនេះបង្រៀនដោយជនជាតិចិនផ្ទាល់ តែនិយាយជាភាសាអង់គ្លេស។ ឆាណែលមួយនេះស័ក្តិសមសម្រាប់អ្នកថ្នាក់ដំបូងបំផុតហើយចង់រៀនជាមួយជនជាតិចិនផ្ទាល់។

 

២. Kim Srey Eat គីម ស្រីអ៊ីត

 

សម្រាប់ឆាណែលមួយនេះដែរគឺមានការបង្រៀនជាភាសាខ្មែរ ដោយរៀនអំពីប្រយោគនិងប្រធានបទសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយរៀនជាមួយជនជាតិខ្មែរផ្ទាល់តែម្តង។

 

៣. KIM MISSION

 

ចំពោះឆាណែលយូធូបនេះមានភាពពេញនិយម សម្រាប់អ្នកចង់ចេះភាសាចិនដំបូង ឬចេះខ្លះៗហើយ ដែលបង្រៀនដោយគ្រូជនជាតិខ្មែរ ដែលបង្ហាត់បង្រៀនទៅលើភាសាចិនមកជាយូរឆ្នាំ។

 

ជាការពិតណាស់នាពេលបច្ចុប្បន្ននេះភាសាទី២គឺជាតម្រូវការចំាបា​ច់១ក្នុងការប្រើប្រាស់នាពេលបច្ចុប្បន្នមិនថាការធ្វើទំនាក់ទំនង ការប្រកបរបរ ការងារ ឬការធ្វើដំណើរកម្សាន្តនោះទេ ដូច្នេះការរៀនឱ្យយល់និងស្តាប់បានយ៉ាងហោចណាស់១ភាសាក៏ជារឿងចាំបាច់ដែរ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia