មានបងប្អូនមួយចំនួនរៀនភាសា ពួកគាត់ពិបាកចាប់បានណាស់ពេលរៀននៅសាលា ប៉ុន្តែប្រសិនបើប្តូរមករៀនបន្ថែមដោយខ្លួនឯង ជារឿងបែបកម្សាន្តវិញ ប្រហែលជាអាចធ្វើឱ្យពួកគាត់ឆាប់ចាប់បានច្រើនជាងមុន។ ឧទាហរណ៍ដូចជាការមើលភាពយន្តខ្លីៗ ច្រៀងចម្រៀង ទស្សនារឿងភាគ ទស្សនាប្លុក ឬតាមដានព្រឹត្តិការណ៍នានានៅលើពិភពលោកជាដើម។
ដូច្នេះហើយថ្ងៃនេះយើងសូមណែនាំនូវឆាណែលយូធូបធំៗ៣ បង្រៀនភាសាអង់គ្លេស-ចិន រៀនឆាប់ចេះ ឆាប់យល់ហើយបានសប្បាយភ្នែក កម្សាន្តទៀត៖
ឆាណែលមួយនេះក៏ជាប៉ុស្ព៍ទូរទស្សន៍និងស្ថាប័នព័ត៌មានដ៏ធំមួយនៅចក្រភពអង់គ្លេស ហើយស្ថាប័ននេះក៏បានផលិតមាតិកាជាច្រើនទៅលើការអប់រំដែលផ្សារភ្ជាប់នឹងការកម្សាន្ត ។ ឆាណែលមួយនេះមានអ្នកចុចជាវចំនួន១៣.៤លានដង។
២. Learning English With TV Series
ឆាណែលមួយនេះបង្រៀនអ្នកទស្សនា ដោយប្រើកម្មវិធីទូរទស្សន៍ ភាពយន្ត និងកម្មវិធីវាគ្មិនជជែក ដើម្បីរៀនយល់ពីភាសាអង់គ្លេសរបស់ជនជាតិដើម ជាមួយនឹងមេរៀនភាសាអង់គ្លេស ពោរពេញដោយរឿងកំប្លែង និងឧទាហរណ៍ក្នុងជីវិតពិតនៃការបញ្ចេញសំឡេងភាសាអង់គ្លេស វាយក្យាស័ព្ទ វប្បធម៌រស់នៅ និងវេយ្យាករណ៍។ ឆាណែលមួយនេះមានអ្នកចុចជាវចំនួន ៧.០៥លានដង។
ឆាណែលមួយនេះ នឹងបង្រៀនអ្នកតាមរយខ្សែភាពយន្តចិនផ្សេងៗពីគ្នា ដូច្នេះអ្នកអាចរៀនភាសាចិនតាមរបៀបរីករាយ ងាយស្រួល និងអនុវត្តបាន ដើម្បីអាចយល់ខ្លះសម្រាប់អ្នកមិនទាន់ចេះសោះ និងអាចចេះហើយអាចនិយាយភាសាចិនបានស្ទាត់ដូចជនជាតិដើម។ ឆាណែលមួយនេះមានអ្នកចុចជាវចំនួន១៥,៧ម៉ឺនដង។
ជាការពិតណាស់ការរៀននូវភាសាបរទេសមិនត្រឹមតែឱ្យយើងអាចមានចំណេះដឹងទៅលើភាសាឬការនិយាយតែម្យ៉ាងនោះទេ វាថែមទាំងផ្តល់ឱ្យយើងយល់នូវរបៀបក្នុងការរស់នៅរបស់ជាតិសាសន៍ផ្សេងៗពីគ្នា ការផ្លាស់ប្តូរវប្បធម៌និងចំណេះដឹងជាសកលផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង


