ធ្លាក់ឬជាប់ក៏រៀនបាន! សាលា១នៅភ្នំពេញ​ ឱ្យសិស្សរៀនជំនាញ ចំនួន​១ពា.ន់នាក់ ដោយឥ.តបង់ថ្លៃ
Ping Chou EngOCTOBER 14 202410 views

ជាឱកាសល្អមួយសម្រាប់សិស្សានុសិស្សដែលកំពុងត្រូវការអាហារូបករណ៍បន្ទាប់ពីប្រឡងចប់បាក់ឌុប មិនថាប្រឡង ជាប់ឬធ្លាក់មធ្យមសិក្សាទុតិយភូមិនោះទេ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កំពុងប្រកាសផ្តល់អាហារូបករណ៍ ដល់សិស្សដែលទើបចប់បាក់ឌុបឆ្នាំ២០២៥នេះ ឱ្យចូលរៀនចំនួន១០៧៤នាក់ ដោយឥតបង់ថ្លៃ លើជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ។ 

 

សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ស្ថានបច្ចេកទេសឧស្សាហកម្ម ត្រូវការជ្រើសរើសសិស្ស-និស្សិតទាំងពីរភេទ ឱ្យចូលរៀនជំនាញបច្ចេកទេស ជាជំនាញមានតម្រូវ ទីផ្សារការងារ និងមានប្រាក់ចំណូលខ្ពស់ ជាពិសេសអាចយកជំនាញទៅបង្កើតរបរដោយខ្លួនឯង។

 

ចំពោះការប្រឡងនិងទទួលពាក្យគឺចាប់ពីផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅការិយាល័យអប់រំបណ្តុះបណ្តាលឬនៅច្រកចូលខាងមុខ របស់វិទ្យាស្ថាន បច្ចេកទេសឧស្សាហកម្ម ដែលមានទីតាំងស្ថិតតាមរណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូលខាងកើតរបងវត្តទឹកថ្លា)៕

 

សូមអានព័ត៌មានលម្អិតសម្រាប់មុខជំនាញ​តាមកម្រិតនីមួយៗ ដែលមាននៅក្នុងសេចក្តីប្រកាសខាងក្រោមនេះ៖

 

463334884 1020069376589123 9164272052557156193 N

 

 

463042900 1020069443255783 4077055519144092935 N

 

463308652 1020069489922445 7271408501788089665 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia